ល្បិចសម្ងាត់ សម្រាប់ការបំបាត់មុនក្បាលខ្មៅអោយអស់គ្មានសល់ដោយប្រើប្រាស់អំបិល

មិនថាអ្នកណានោះទេតែងតែចង់បាន មុខស្អាតគួរតែទីទាក់ទាញចំពោះមនុស្សនៅជុំវិញខ្លួន ហើយអ្នកប្រាកដជាមិនហ៊ានដើរចេញក្រៅនោះទេ បើសិនជាអ្នកមានស្នាមមុនធំៗ នៅលើផ្ទៃមុខ ។ តែចូរអ្នកកុំបារម្ភអី ព្រោះថាស្នាមមុនអុជៗ ខ្មៅៗ ទាំងអស់នោះគឺយើងអាចព្យាបាលវាបានដោយខ្លួនឯងតាមវិធីងាយៗដូចខាងក្រោម៖

តម្រូវការ៖

  • អំបិល អំបិលគ្រួស (មិនមែនជាអំបិលកែឆ្នៃ)
  • ក្រូចឆ្មា
  • ទឹកក្តៅ

ការរៀបចំ

  • យកក្រូចឆ្មាច្របាច់វាអោយបានទឹក កន្លះស្លាបព្រា
  • យកទឹកក្តៅមួយស្លាបព្រាការហ្វេរ ទៅលាយជាមួយនឹងអំបិលមួយស្លាបព្រាការហ្វេរ ហើយបន្ថែមទឹកក្រូចឆ្មាដែលអ្នកបានច្របាច់។
  • កូរវាអោយបានសប់ល្អ
  • យកកន្សែងស្អាត ជ្រលក់ទៅក្នុងល្បាយមួយនេះ ហើយយកវាទៅផ្តិតកន្លែងដែលមានកើតមុន ឬស្នាមមុនក្បាលខ្មៅ តែត្រូវចងចាំថាមិនត្រូវអោយតំណក់ទឹកមួយនេះប៉ះជាមួយនឹងភ្នែករបស់អ្នកឡើយព្រោះវាអាចអោយភ្នែករបស់អ្នកឈឺបាន។

អ្នកត្រូវម៉ាស្សាផ្ទៃស្បែកមុខរបស់អ្នក ជាមួយនឹងកន្លែងក្តៅខាងលើ អោយមានរាងជារង្វង់ ក្នុងរយៈពេល ៥ នាទី។ បើសិនជាកន្សែងវាចុះត្រជាក់ចូរអ្នកជ្រលក់វាម្តងទៀត ហើយធ្វើដូចមុន។

នៅពេលដែលបាន ៥ នាទីហើយ អ្នកត្រូវសម្រាកក្នុងរយៈពេល ៥ នាទី ហើយបន្ទាប់មកចាប់ផ្តើមលាងមុខរបស់អ្នកជាមួយនឹងទឹកត្រជាក់ជាការស្រេច។

អ្នកអាចធ្វើរបៀបនេះ ២ ទៅ ៣ ដងទៀតនៅថ្ងៃបន្ទាប់ៗទៀត ដែលវាអាចជួយកម្ចាត់ស្នាមមុនក្បាលខ្មៅ ហើយនិងទប់ស្កាត់ការកកើតឡើងវិញនូវមុនប្រភេទមួយនេះ៕

ប្រភព៖ khmerwonder

  • ល្បិចសម្ងាត់ សម្រាប់ការបំបាត់មុនក្បាលខ្មៅអោយអស់គ្មានសល់ដោយប្រើប្រាស់អំបិល已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:សុខភាព
Tags: