មើមត្រាវ​មាន​សារធាតុចិញ្ចឹម​ច្រើន​ជាង​ដំឡូងបារាំង

ត្រាវ​ត្រូវ​គេ​ចាត់​ចូល​ក្នុង​ប្រភេទ​បន្លែ​មើម​ដែល​ប្រជាជន​ជុំវិញ​ពិភពលោក​និយម​ទទួលទាន ដោយហេតុ​ថា វា​អាច​យក​ទៅ​ច្នៃ​ធ្វើ​ជា​អាហារ​បាន​ច្រើន​មុខ​ច្រើន​បែប ។ ក្រៅពី​មើម ធាង​របស់​វា​ក៏​ត្រូវ​គេ​យក​ទៅ​ប្រើ​ជា​បន្លែ​ផង​ដែរ ។ ធាង​ត្រាវ​ត្រូវ​គេ​ជឿ​ថា​សម្បូរ​ទៅ​ដោយ​វីតាមីន A និង C ។

មើមត្រាវ​មិន​អាច​ទទួលទាន​បាន​ទាំង​ឆៅ​ទេ គេ​ត្រូវ​តែ​យក​វា​ទៅ​ចម្អិន​យ៉ាង​ម៉ត់ចត់​ដើម្បី​លាង​ជម្រះ​ឱ្យ​អស់​សារធាតុ​កាល់ស្យូម Oxalate (​ដែល​អាច​នាំ​ឱ្យ​កើត​ក្រួស​ក្នុង​តម្រងនោម និង​ហើម​ប៉ោង​លើ​ម្រាម​មេជើង​) ។ រីឯ​ធាង​របស់​វា​ក៏​ដូច​គ្នា​ដែរ គឺ​ត្រូវ​តែ​ចម្អិន​ឱ្យ​ឆ្អិន​ជា​មុន​សិន ទើប​អាច​ទទួលទាន​បាន ។

តើ​មើមត្រាវ​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព ?
មើមត្រាវ ជា​រឿយ​ៗ​ត្រូវ​ប្រើ​វិធី​ចម្អិន និង​ការ​ទទួលទាន​ប្រហាក់ប្រហែល​នឹង​ដំឡូងបារាំង ប៉ុន្តែ​វា​មាន​បរិមាណ​សារធាតុចិញ្ចឹម​ច្រើន​ជាង​ដំឡូង ។ ចំណែក​សារធាតុ​សរសៃ​ដែល​មាន​សារសំខាន់​សម្រាប់​ការ​រំលាយ​អាហារ ក៏​ដូច​ជា​រក្សា​លំនឹង​មាន​ច្រើន​ជាង​ដំឡូងបារាំង​ជិត​៣​ដង ។ បន្ថែម​ពីលើ​នេះ​ទៀត សារធាតុ​សរសៃ​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ទទួលទាន​ឆ្អែត​បាន​យូរ តែ​មាន​កាឡូរី​តិចតួច ។ ចំណែក​សារធាតុ​ស្ករ (GI) មើមត្រាវ​មាន​តិចតួច​បំផុត ផ្ទុយ​ពី​ដំឡូងបារាំង​ដែល​មាន​សារធាតុ​នេះ​ខ្ពស់ ។ GI ទាប​មាន​ន័យ​ថា មើមត្រាវ​ប៉ះពាល់​លើ​កម្រិត​ស្ករ​ក្នុង​ឈាម​យ៉ាង​យឺត​បំផុត ។ ទទួលទាន​បណ្តា​អាហារ​ដែល​មាន GI ទាប អាច​ទប់ស្កាត់​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។ ក្រៅពី​នេះ មើមត្រាវ​ក៏​ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​ប៉ូ​តា​ស្យូ​ម ដែល​ជា​រ៉ែ​យ៉ាង​សំខាន់​សម្រាប់​ទ្រទ្រង់​មុខងារ​រាង​កាយ​ច្រើន ។ ដោយឡែក បណ្តា​សារធាតុ​មួយ​ចំនួន​ដូច​ជា កាល់ស្យូម វីតាមីន C វីតាមីន E និង​បណ្តា​វីតាមីន B ក៏​ដូច​ជា​ម៉ា​ញ៉េ​ស្យូ​ម ម៉​ង់​កា​ណែ​ស និង​ទង់ដែង ក៏​មាន​ច្រើន​នៅ​ក្នុង​មើមត្រាវ​ផង​ដែរ ។

កត្តា​គួរ​ប្រយ័ត្ន​ចំពោះ​ការ​ទទួលទាន​ត្រាវ ៖
ទទួលទាន​មើមត្រាវ​អាច​នាំ​ឱ្យ​កើត​ក្រួស​ក្នុង​តម្រងនោម និង​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត ប្រ​សិន​វា​មិន​ត្រូវ​បាន​ស្ងោរ ចម្អិន​ឱ្យ​បាន​ត្រឹមត្រូវ (​មាន​កំណត់​ម៉ោង​) ។ ម្យ៉ាងវិញទៀត គេ​គួរ​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ទុក​រយៈពេល​១​យប់ ដើម្បី​កាត់​បន្ថយ​បរិមាណ​កាល់ស្យូម Oxalate ។ តែ​ទោះជា​យ៉ាងណា​ក្តី ត្រាវ​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព បើ​ប្រៀបធៀប​នឹង​ដំឡូងបារាំង ។ មើមត្រាវ​១០០​ក្រាម​មាន​កាឡូរី​១៤២ ខណៈ​ដំឡូង​១០០​ក្រាម​មាន​ផ្ទុក​កាឡូរី​ត្រឹម​៩៣​ក្រាម ៕

ប្រភព៖everyday

  • មើមត្រាវ​មាន​សារធាតុចិញ្ចឹម​ច្រើន​ជាង​ដំឡូងបារាំង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:សុខភាព
Tags: