បុរស​ក​ធំ​ងាយ​កើត​ជំងឺ​បេះដូង​

តាម ​ការស្រាវជ្រាវ​មួយ​នៅ ប្រេ​ស៊ី​ល​បានឱ្យដឹងថា បុរស​មាន​រង្វង់​ក ពី ៣៩ សង់ទីម៉ែត្រ​ឡើង នឹង​ជួបប្រទះ តិច​បំផុត ៣ កត្តា​
ហានិភ័យ​ដែល​អាចមាន​ឥទ្ធិពល​ដល់​សុខភាព​សរសៃឈាម​បេះដូង ។ ក្រៅពីនេះ​គេ​នៅ​ត្រូវ ប្រឈមមុខ​ជាមួយ​បញ្ហា​ផ្សេងៗ​ជា
ច្រើន។​

ក្នុងការ​ស្រាវជ្រាវ​ដឹកនាំ​ដោយ បណ្ឌិត គ្រីស្ទី​ណា បេ​ណា ( Cristina Baena) អ្នកវិទ្យាសាស្ត្រ​របស់​ប្រេ​ស៊ី​ល ទៅលើ​បុរស​ជិត
៤.០០០​នាក់​នោះ បានផ្តល់​លទ្ធផល​ដល់​ពួក​អ្នកវិទ្យាសាស្ត្រ នៅក្នុង​ការកំណត់​រង្វង់​ក​មធ្យម​របស់ បុរស​គឺ ៣៨​សង់ទីម៉ែត្រ ។
លទ្ធផល​បាន បង្ហាញថា ក​កាន់តែ​ធំ​សរីរាង្គ​កាន់តែ ងាយ​កើត​ជំងឺ ។ ជាក់ស្តែង​រង្វង់​ក ៤១ សង់ទីម៉ែត្រ ធ្វើឱ្យ​ហានិភ័យ​ប្រឆាំង
អាំង​ស៊ុយ​លីន​កើន ៣២​ភាគរយ​, ហានិភ័យ​លើសឈាម​កើន ២៤ ភាគរយ​, ហានិភ័យ​ទ្រី​គ្លី​សេរី​ដ​ខ្ពស់ កើន ៥០​ភាគរយ និង
​ហានិភ័យ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ HDL ថយចុះ ២២​ភាគរយ ។​

ទន្ទឹម​នោះ ខ្លាញ់​ជុំវិញ​ក អាច​ផលិត​នូវ​សារជាតិ​បង្ក​ការ​រលាក​, បណ្តាលឱ្យមាន​ការប្រមូល​ផ្តុំ​កំណក ច្បាម​ក្នុង​សរសៃឈាម​ក
ដែល​អាចមាន ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​សុខភាព​សរសៃ ឈាម​បេះដូង ។

ដើម្បី​ ដោះស្រាយ​បញ្ហា​នេះ គេ បាន​ដំបូន្មាន​សម្រាប់​បុរស​ក​ធំ​ថា ចូរ ក្រោកឈរ និង​វាស់​ទំហំ​ក​របស់​អ្នក ។ ប្រសិន​រង្វង់​ក​ធំ​ជាង
៣៩ សង់ទីម៉ែត្រ​, ចូរ​ទៅពិនិត្យ​សុខភាព​ដូចជា​វិធានការ​បង្ការ​ជំងឺ ៕

ប្រភព៖ iknow

  • បុរស​ក​ធំ​ងាយ​កើត​ជំងឺ​បេះដូង​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:សុខភាព
Tags: