របៀប​ទទួលទាន​មួយ បង្ក​គ្រោះថ្នាក់​បំផុត​ដល់តម្រងនោម

បច្ចុប្បន្ននេះ កាន់តែ​មាន​មនុស្ស​ជាច្រើន ចូលចិត្ត​ហូប​បួស ដោយសារ​ពួកគេ​ចាត់ទុកថា ជំងឺ​តម្កាត់​ទាំងអស់ សុទ្ធ​តែ​បង្ក​ឡើង​ដោយ​ការ​ទទួលទាន​សាច់សត្វ​ច្រើនពេក​។ ​មិន​អាច​បដិសេធ​ថា ការហូប​បួស ពុំ​ត្រឹមតែ​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល អាស៊ីត​ខ្លាញ់​ឆ្អែត ទប់ស្កាត់​ កូ​ឡេ​ស្តេ​រ៉ូ​ល លុកលុយ​ចូលក្នុង​ឈាម បន្ថយ​គ្រោះថ្នាក់​ធាត់ កូ​ឡេ​ស្តេ​រ៉ូលក្នុង​ឈាម​ខ្ពស់ និង​ជំងឺ​សរសៃឈាម​បេះដូង​ប៉ុណ្ណោះ​ទេ តែ​នៅ​ជួយ​សម្រួល​មុខងារ​បំប្លែង​សារជាតិ បង្កើន​ជីវជាតិ​ឱ្យ​ស្បែក​។

ថ្វី​ត្បិត​ការហូប​បួស អាចជួយ​ការពារ​សុខភាព តែ​បែរជា​ពុំមាន​ប្រយោជន៍​សម្រាប់​ការបង្កើន​កម្លាំងកាយ​។ ​​របប​ហូប​បួស​ជា​មួយ​នឹង​ការ​កំហិត​បរិមាណ​អាហារ នឹង​បណ្តាលឱ្យ​ខ្វះ​ជីវជាតិ សមត្ថភាព​ទប់ទល់​ថ​ម​ថយ អាស្រ័យ​ហេតុ​នោះ វា​ត្រូវ​បាន​ចាត់ ទុកជា​វិធានការ​ទទួលទាន​បណ្តោះ​អាសន្ន​តែប៉ុណ្ណោះ​។ គ្រប់​គ្នា​សុទ្ធតែ​ដឹងថា ក្នុង​អាហារ​រុក្ខជាតិ​សម្បូរ​ដោយ​ជាតិ​សរសៃ អំបិល ខនិជ និង​អាស៊ីត​អ័រ​ហ្គានិក តែ​បែរជា​ខ្វះ​អង្គធាតុ​បង្កើត​ឈាម ដូច​ជា​កូបា​ន ម៉ង់​ហ្គា​ណេ​ស ដែក និង ស្ពាន់​…​ក្រៅពីនេះ ពពួក​អាហារ​នេះ នៅ​មាន​បរិមាណ​ជាតិ​ខ្លាញ់​ដ៏​ទាប ប៉ុន្តែ​សរីរាង្គ​មនុស្ស ត្រូវការ​អប្បបរមា ៦០-៧០​ក្រាម ជាតិ​ខ្លាញ់​សម្រាប់​មួយ​ថ្ងៃ​។

ជាងនេះទៀត ប្រូតេអ៊ីន​រុក្ខជាតិ ពុំ​អាច​ជំនួស​បាន​ប្រូតេអ៊ីន​សត្វ​។​​ពួក​ជំនាញការ​ជីវជាតិ បាន​ចាត់ទុកថា ចូរ​គួបផ្សំ​អាហារ​សត្វ ជាមួយ​អាហារ​រុក្ខជាតិ ជាមួយ​អត្រា​សមស្រប ទើប​អាច​បំពេញ​តម្រូវការ​រីក​ចម្រើន និង​គង់វង្ស​របស់​ស​រី​រាង្គ​។ ការហូប​បួស​យូរអង្វែង ប្រូតេអ៊ីន​មិនបាន​ផ្គត់ផ្គង់​គ្រប់គ្រាន់ និង​បង្ក​ជា​ផលវិបាក គឺ​ថមថយ​ការចងចាំ ស្មារតី​នឿយហត់ ប្រតិ កម្ម​យឺតយ៉ាវ​។​​តាម​ការស្រាវជ្រាវ ក្រុម​អ្នកវិទ្យាសាស្ត្រ បានឱ្យដឹងថា សរីរាង្គ​ខ្វះ​ប្រូតេអ៊ីន ជា​មូលហេតុ​សំខាន់​បង្ក​ជា​ដុំ​គីស​ផ្លូវ​រំលាយ​អាហារ​។

ក្រៅពីនេះ មួយ​ផ្នែក​ធំ​នៃ​សមាសធាតុ​ជីវជាតិ ចាំបាច់​សម្រាប់​ការរីកចម្រើន​របស់​ខួរក្បាល ចាំបាច់​ត្រូវ​ស្រូប​យក​ពី​សាច់សត្វ ប្រសិន​ខ្វះ​អាច​បណ្តាល​ឱ្យ​ខួរក្បាល​ជរា បាត់​ការចងចាំ​។​​ ​​ថ្មីៗ​នេះ ពួក​វេជ្ជបណ្ឌិត​នៅ​អាមេរិក បានឱ្យដឹងថា ការហូប​បួស​សុទ្ធសាធ មិន​អាច​ស្រូប​ទទួលបាន​វីតាមីន B12 ដូច​ការ​ទទួលទាន​សាច់ ហើយ​ដែល​ពេល​សរីរាង្គ​ខ្វះ​វីតាមីន B12 អាច​នាំ​ដល់​ភាព​អន្តរាយ​អំពី​ស្មារតី​និង​ផ្លូវចិត្ត ថមថយ​ការចងចាំ អណ្តាត​ហើម​ឈឺ ពិបាក​លេប អស់កម្លាំង ។

ស្ត្រី​មានគភ៌ ប្រសិន​ហូប​បួស​យូរពេក អាច​ធ្វើឱ្យ​ខួរក្បាល​ទារក​ត្រូវ​រងរបួស​ជា​ស្ថាពរ​។ កុមារ​ហូប​បួស ក៏​បង្ក​គ្រោះថ្នាក់​ដល់​ការ រីកចម្រើន​ធម្មតា​របស់​សរីរាង្គ​។​​ពួក​អ្នក​ជីវជាតិ សុទ្ធតែ​ចាត់ទុកថា ពិនិត្យ​តាម​ជ្រុង​នៃ​ការវិវត្តន៍​រីកចម្រើន​របស់​មនុស្ស​ជាតិ និង​ប្រឆាំង​ជរា​ភាព ការហូប​បួស​សុទ្ធសាធ ការហូប​បួស​ដាច់ខាត សុទ្ធ​តែ​មិន​គួរ​ធ្វើ គ្រប់​គ្នា​ត្រូវ​បោះបង់​ទស្សនៈ «​ប្រពៃណី​» អំពី​ការហូប​បួស ដោយ​ត្រូវ​គួបផ្សំ​រវាង​ហូប​បួស​និង​ហូប​សាច់ ផ្តល់​ជីវជាតិ​គ្រប់គ្រាន់ តុល្យភាព ទើប​មាន​ប្រយោជន៍​សម្រាប់​សុខភាព​៕

ប្រភព៖ iknow

  • របៀប​ទទួលទាន​មួយ បង្ក​គ្រោះថ្នាក់​បំផុត​ដល់តម្រងនោម已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:សុខភាព
Tags: