​ជ្រើសរើស​អាហារ​ដើម្បី​បំប៉ន​ខួរក្បាល​

អាហារ​ដែល​មាន​កម្រិត​ជាតិ​ស្ករ​តិច​:វេជ្ជបណ្ឌិត ហា​ឡេន បោ​ន មកពី​សាកលវិទ្យា ល័យ​វេជ្ជសាស្ត្រ​ប្រទេស​អង់គ្លេស បាន​ផ្តល់​ដំបូន្មាន​ថា គួរ​ចៀសវាង​ប្រភេទ​អាហារ មាន​ជាតិ​កាបោន ទាប ព្រោះ​កាបូ​អ៊ី​ដ្រាត បង្កើន​សេរ៉ូ​តូនី​ន ដែល​ជា​សារធាតុ​គីមី​ម្យ៉ាង​ធ្វើឲ្យ​មាន​អារម្មណ៍​ល្អ និង​ខួរក្បាល​របស់​យើង​ឈ្លាសវៃ មោះមុត​បាន​ដោយសារ​គ្លុយកូស នៅក្នុង​ឈាម​ដែល​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ជា​ថាមពល​នៅក្នុង​ខួរក្បាល​។

ដូច្នេះ គួរ​ជ្រើសរើស​អាហារ​ដែល​មាន​ជាតិ​ស្ករ​ទាប ដូចជា នំប៉័ង​ហូល​វីដ និង​ប៉ា​ស្តា (​មី​អ៊ីតាលី​)​។ ​អាហារ​ថែបំប៉ន​ថ្លើម​:មនុស្ស​មួយចំនួន​ធំ​បានគិត​ថា សុខភាព​ថ្លើម​អាស្រ័យ​ទៅលើ​ថា យើង​បាន​ដាក់​អ្វី​ចូលទៅក្នុង​រាងកាយ​ដោយ​មិន​បាន​គិត​ដល់​ថា​វា ជា​ចំណែក​មួយ​នៃ​ប្រព័ន្ធ​ទឹក​លឿង​ដែល​ចាត់ទុកថា​ជា​យន្តការ​រាងកាយ​ក្នុងការ​កម្ចាត់​វត្ថុ​ស្មោគ​គ្រោក និង​ភ្ញោ​ចដោ​យ​ការធ្វើ​ចលនា​សាច់ដុំ​។

ដូច្នេះ​ប្រសិនបើ​បាន​ហាត់ប្រាណ អាច​ចាត់ទុកថា ស្មើ​នឹង​ការ​បាន​ថែបំប៉ន​ដល់​សមត្ថភាព​រាងកាយ​ក្នុងការ​កម្ចាត់​សារជាតិ​ពុល​រាងកាយ​។ វិធី​ហាត់ប្រាណ​តាមរយៈ​ការ​ជិះ​កង់ ឬ​ចែវ​ទូក ក៏​ហុច​ផល​ល្អ​ដូចគ្នា​។​​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​ប្រាយ​តុ​ន បាន​បង្ហាញឲ្យឃើញថា ការ​បាន​ហាត់ប្រាណ​រយៈពេល ១៥០​នាទី ក្នុង​មួយ​សប្តាហ៍ វា​ជួយ​បំប៉ន​អង់​ហ្ស៊ី​ម​ដល់​ថ្លើម និង​ការធ្វើ​ការងារ​សព្វសារពើ​។

​​រសជាតិ​ល្វីង​ខ្លាំង មាន​ផល​ល្អ​សម្រាប់​ថ្លើម​: អាហារ​មាន​រសជាតិ​ល្វីង ដូចជា បន្លែ​ការ៉ុត វ៉​ត​ធឺ​ក្រេស និង​រ៉េឌិ​ច អាចជួយ​ជំរុញ​ចរន្ត​ទឹកប្រមាត់​ដើម្បី​បញ្ចេញ​សារជាតិ​ពុល​ពី​ថ្លើម​។ ​លោកអ្នក​អាច​ជួយ​ភ្ញោ​ចដ​ល់​ប្រព័ន្ធ​រាងកាយ​ឲ្យបាន​ស្អាត​ដោយការ​ចាប់ផ្តើម​ទទួល​ទាន​ទឹក​ដាំ​ពុះ ច្របាច់​ក្រូចឆ្មារ​មួយ​ចំណិត ដោយ​ទឹក​មាន​សីតុណ្ហភាព​ក្តៅ​ឧ​ណ្ហៗ ស្មើ​នឹង​កម្តៅ​ក្នុង​រាងកាយ ជួយ​ភ្ញោ​ច ដ​ល់​ថ្លើម នា​ពេល​ព្រឹក​ព្រហាម​៕

ប្រភព៖ iknow

  • ​ជ្រើសរើស​អាហារ​ដើម្បី​បំប៉ន​ខួរក្បាល​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:សុខភាព
Tags: