នេះហើយដែលប្រជាជនចង់ដឹង! EDC ចេញបកស្រាយនឹង បុរសម្នាក់យកឧបករណ៍វាស់តង់ស្យុងខ្លួនឯង ហើយ!

ខាងក្រោមជាអត្ថន័យបកស្រាយទាំងស្រុងដែល​ EDC បានបង្ហោះតបកាលពីថ្មីៗនេះផងដែរ…

បើតង់ស្យុងទាបជាង 220វ៉ុល មិនអាចនាំឲ្យមានការស៊ីគីឡូភ្លើងច្រើនជាងពេលតង់ស្យុងគ្រប់ 220វ៉ុលនោះទេ ។
តាមលក្ខណៈបច្ចេកទេសតង់ស្យុងធ្លាក់មិនគ្រប់ 220វ៉ុល នាឡិកាស្ទង់នៅដដែលឧបករណ៍មិនអាចស៊ីភ្លើងដូចពេលតង់ស្យុងគ្រប់នោះទេ ប៉ុន្តែឧបករណ៍អាចឆេះខូចជាយថាហេតុបាន ។
បុរីជ័យឧត្តមមានទីតាំងស្ថិតនៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានតភ្ជាប់ចរន្តអគ្គិសនីរយៈពេលជាងមួយឆ្នាំមកហើយ ដែលមានខ្សែចាស់ចំងាយជាង1350ម៉ែត្រ ទីតាំងនោះពីមុនជាដីជាចំការ ដែលមានប្រជាពលរដ្ឋរស់នៅតិច ហើយការប្រើប្រាស់ថាមពលអគ្គិសនីនៅតិចនៅឡើយ។ រយៈពេលជាងមួយឆ្នាំនេះ តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីបានកើនឡើងនៅតំបន់ចុងខ្សែមួយនេះ ដោយការសាងសង់ជាបុរីផ្ទះល្វែងជាច្រើនល្វែង ហើយបានឈានទៅដល់ការធ្លាក់តង់ស្យុងនៅពេលខ្លះតែប៉ុណ្ណោះ នៅពេលយប់ដែលបន្ទុកប្រើប្រាស់ កើនឡើងជាអតិបរិមា ជាពិសេសនៅរដូវក្តៅនេះ សូម្បីតែម្ចាស់គណនី Facebook ឈ្មោះ Bong Man បានលើកឡើងថា ការធ្លាក់តង់ស្យុងគឺធ្លាក់តែពេលយប់ប៉ុណ្ណោះ។ គួរឲ្យសោកស្តាយម្ចាស់លំនៅដ្ឋាននៅទីនោះ មិនបានរាយការណ៍មកអគ្គិសនីកម្ពុជា តាមរយៈទូរស័ព្ទ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់អគ្គិសនីកម្ពុជានោះឡើយ។ ប្រសិនបើបានផ្តល់ព័ត៌មានឲ្យបានមុននេះបន្តិច បញ្ហានេះនឹងពុំកើតមានឡើងនោះទេ អគ្គិសនីកម្ពុជានឹងពិនិត្យដោះស្រាយជូនឲ្យបានទាន់ពេលវេលា។

នេះហើយដែលប្រជាជនចង់ដឹង! EDC ចេញបកស្រាយនឹង បុរសម្នាក់យកឧបករណ៍វាស់តង់ស្យុងខ្លួនឯង ហើយ!
អគ្គិសនីកម្ពុជាសូមជ្រាបជូនថា នៅក្នុងប្រព័ន្ធអគ្គិសនីកម្ពុជាអាចមានតំបន់ចុងខ្សែនេះមួយចំនួនដែល ជាគោលការណ៍បច្ចេកទេស ការភ្ជាប់ពីចុងបណ្តាញឆ្ងាយតាមរយៈខ្សែតូចមិនត្រូវបានលើកទឹកចិត្តនោះទេ។ ប៉ុន្តែជាក់ស្តែងអគ្គិសនីកម្ពុជា តែងតែប្រឈមជាមួយការស្នើសុំឲ្យភ្ជាប់ចរន្តជាលក្ខណៈបណ្តោះអាសន្នសិន ដោយប្រជាពលរដ្ឋនៅចុងបណ្តាញ មិនចង់ទិញខុសច្បាប់ពីអ្នកលក់បន្ត ហើយក្នុងតម្លៃថ្លៃ។


ប្រសិនបើអគ្គិសនីកម្ពុជា ឯកភាពភ្ជាប់ជូនបណ្តោះអាសន្នបែបនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់នេះមេត្តាយោគយល់ផង ដោយមូលហេតុថវិកាពង្រីកបណ្តាញអគ្គិសនីត្រូវធ្វើជាដំណាក់កាលៗ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ដោយសារការពង្រីកជាដំណាក់ៗនេះ បាតុភូតចុងបណ្តាញតែងតែកើតមានជាអន្តរកាល។

ទោះបីយ៉ាងណាក៏ដោយ ប្រសិនបើអ្នកប្រើប្រាស់មានជួបបញ្ហាតង់ស្យុង សូមបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងមកអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទនៅលើវិក្កយបត្រអគ្គិសនី ឬទំនាក់ទំនងមកទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជា ដែលមានលេខទូរស័ព្ទ 02372 25 25 យើងខ្ញុំរង់ចាំបម្រើជូនរៀងរាល់ថ្ងៃ (24ម៉ោងលើ24ម៉ោង ) និង ទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់អគ្គិសនីកម្ពុជា “អគ្គិសនីកម្ពុជា – EDC” ។ សូមអរគុណសម្រាប់ការសហការ…

ដោយ៖ ដារ៉ា

ប្រភព៖ គណនី អគ្គិសនីកម្ពុជា – EDC

ដងស្រង់ពីៈ angkorposts