ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ ៣១ មីនា

១) រូប​ថត និង គម្រោង​នៃ​ការ​វាយប្រហារ​កន្លែង​ធ្វើ​ការ​របស់​នាយក​រដ្ឋ​មន្ត្រី ប៊ែលហ្សិក ត្រូវ​បាន​គេ​រក​ឃើញ​នូវ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​យួរ​ដៃ​មួយ​គ្រឿង​ដែល​បោះ​ចោល​ក្នុង​ធុង​សម្រាប់ ដែល​ជា​កម្មសិទ្ធិ​របស់​ជន​សង្ស័យ​ដែល​ជាប់​ទាក់ទង​នឹង​ការ​វាយប្រហារ​នៅ​ប្រ៊ុចសែល​សប្តាហ៍​មុន​នេះ​បើ​តាម​កាសែត The New York Time ចុះ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

 

២) មិន​ទាន់​មាន​ការ​កំណត់​គោល​ដៅ​ច្បាស់​នូវ​ឡើយ​ទេ​ចំពោះ​គម្រោង​វាយប្រហារ​មួយ​ ដែល​ត្រូវ​បាន​ប៉ូលិស​បារាំង​ទប់​ស្កាត់​ទាន់​កាល​ពី​សប្តហ៍​មុន ដោយ​ជន​សង្ស័យ​គឺ​ជា​ក្រុម​ជីហាត ឈ្មោះ​ថា Reda Kriket ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​កាំភ្លើង និង ឧបករណ៍​បំផ្ទុះ​គ្រាប់បែក​ ត្រូវ​បាន​ស្វែង​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​របស់​គេ។

 

៣) ប្រធានាធិបតី​ស៊ីរី​លោក Bashar al-Assad និយាយ​ថា​វា​មិន​មែន​រឿង​អ្វី​លំបាក​នោះ​ឡើយ​ក្នុង​ការ​យល់​ព្រម​បង្កើត​រដ្ឋាភិបាល​ស៊ីរី​ថ្មី​មួយ ដែល​មាន​ការ​ដាក់​បញ្ចូល​នូវ​ក្រុម​ប្រឆាំង​នោះ ក៏​ប៉ុន្តែ​ក្រុម​ប្រឆាំង​វិញ​បាន​ជំទាស់​ថា នឹង​មិន​អាច​មាន​រដ្ឋាភិបាល​ស្របច្បាប់​ណា​មួយ​បាន​ទេ ដ៏​រាប​ណា​ប្រធានាធិបតី Bashar al-Assad នៅ​តែ​មាន​អំណាច។

 

៤) ក្រុម​អ្នក​គាំ​ទ្រ​ប្រធានាធិបតី​ប្រេស៊ីល​ លោក​ស្រី Dilma Rousseff បាន​រៀប​ចំ​ចុះ​ផ្លូវ​តវ៉ា​ពេញ​ប្រទេស នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​គោលបំណង​ដាក់​សម្ពាធ​ដល់​រដ្ឋសភា ចំពោះ​គម្រោង​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​ លើ​រឿង​អំពើ​ពុក​រលួយ​ដែល​ទាក់ទង​នឹង​លោក​ស្រី​ប្រធានាធិបតី។

 

៥) ការ​បំផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​កន្លែង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ថៃ បាន​សម្លាប់​មនុស្ស​ម្នាក់ និង មនុស្ស​ច្រើន ជាង ១០ នាក់​រង​បួស​នេះ​បើ​តាម​យោធា​ថៃ ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ ព្រហស្បតិ៍​នេះ។

 

៦) ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​យល់​ព្រម​ទទួល​កញ្ចប់​ជំនួយ​មនុស្ស​ធម៌​ពី​សហរដ្ឋ​អាមេរិក ទោះ​បី​ជា​មេដឹកនាំ​វ័យ​ក្មេង​រូប​នេះ​ធ្លាប់​និយាយ​ថា​ខ្លួន​នឹង​បាញ់​កម្ទេច​ទឹក​ដី​អាមេរិក​ក៏​ដោយ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​អាមេរិក។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com, channelnewsasia.com, telegraph.co.uk