ក្រសួងការបរទេសថា​ ​កុំ​​​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ចាប់​មន្ត្រី​ក្រសួង​ការបរទេស​មួយ​រូប

ក្រសួងការបរទេសថា​ ​កុំ​​​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ចាប់​មន្ត្រី​ក្រសួង​ការបរទេស​មួយ​រូប



​ភ្នំពេញ ​៖ ​អង្គភាព​​ប្រឆាំង​អំពើពុករលួយ (ACU) បាន​​​នាំ​ខ្លួន​មន្ត្រី​ម្នាក់​បម្រើការ​នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពុក​រលួយ​ក្នុង​ការ​រត់ការ​ឯកសារ​មិន​ប្រក្រតី​មួយ​ចំនួន​ឲ្យ​ក្រុមហ៊ុន​ឯកជន នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​មួយ​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។

តាម​មន្ត្រី​រូប​នោះ​អះអាង​ថា ការចាប់ខ្លួន​មន្ត្រី​ក្រសួងការបរទេស​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១១ ព្រឹក ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ នៅក្នុង​ក្រសួងការបរទេស ខណៈ​ពេល​ដែល​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កំពុង​ជួប​ជាមួយ​លោកស្រី Tatyana Valovaya រដ្ឋមន្ត្រី​ទទួលបន្ទុក​សមាហរណកម្ម និង​មីក្រូសេដ្ឋកិច្ច​របស់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី ( Eurasian Economic Union)។

បន្ទាប់​​ពី​ការ​ចាប់​ខ្លួន​មន្ត្រី ​បម្រើការ​នៅ​ក្រសួងការបរទេស​ពី​សំណាក់​ACU​រួច​មក ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​មួយ​ ដោយ​ប្រាប់​កុំ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ករណី«​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ» ​ចាប់​មន្ត្រី​រូប​នោះ។ សូម​អាន​សេចក្ដី​ជូន​ព័ត៌មាន​ទាំង​ស្រុង​ដូច​ខាង​ក្រោម៖​

ក្រសួងការបរទេសថា​ ​កុំ​​​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ចាប់​មន្ត្រី​ក្រសួង​ការបរទេស​មួយ​រូប