បុរសម្នាក់​​ជជែក​គ្នា​លេង​សុខៗ​ យក​​កែវ​វាយ​ក្បាល​លោកតាជី​ក្នុង​វត្ត​បណ្តាល​ឲ្យ​ស្លាប់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

បុរសម្នាក់​​ជជែក​គ្នា​លេង​សុខៗ​ យក​​កែវ​វាយ​ក្បាល​លោកតាជី​ក្នុង​វត្ត​បណ្តាល​ឲ្យ​ស្លាប់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន



កំពង់ឆ្នាំង ៖ លោកតា​ស្នាក់នៅ​បម្រើ​ព្រះសង្ឃ​ក្នុង​វត្ត​ម្នាក់ ត្រូវ​បាន​ជន​ដៃដល់​ម្នាក់ យក​កែវ​វាយ​ក្បាល​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ និង​បាន​ស្លាប់​ក្នុង​ពេល​ដឹក​មក​សង្គ្រោះ​នៅ​ក្នុង​មណ្ឌល​សុខភាព​ស្រុក​កំពង់លែង។

ករណី​ហិង្សា​បណ្តាល​ឲ្យ​ស្លាប់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី៣០ ខែ​មិនា ឆ្នាំ​២០១៦​នៅ​ក្នុង​បរិវេណ​វត្ត​សិរី​រតនា​រាម ហៅ​វត្ត ភូមិ​លិច ស្ថិត​ក្នុង​ភូមិ​ឯលិច ឃុំច្រណូ​ក ស្រុក​កំពង់លែង។ ក្រោយពេល​កើតហេតុ ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន ចាប់ខ្លួន​បញ្ជូន​ជូន​មកកាន់​ស្នងការ​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៦​នេះ។

សមត្ថកិច្ច​នគរបាល ស្រុក​កំពង់លែង​បាន​ឲ្យ​ដឹង​ថា លោកតា​រងគ្រោះ​មានឈ្មោះ ស្រី ឈន អាយុ​៦៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​បាន​មក​ស្នាក់នៅ​ក្នុង​វត្ត​បម្រើ​ទឹក​ក្តៅ ទឹក​ត្រជាក់​ឲ្យ​ព្រះសង្ឃ​គង់​ក្នុង​វត្ត​។ ចំណែក​បុរស​ជា​ជនដៃដល់ មានឈ្មោះ ផង់ ស៊ី​ណេង អាយុ​៣៣​ឆ្នាំ មាន​ទី​លំ នៅ​ភូមិ​សំរោង ឃុំ​ពោធិ ស្រុក​កំពង់លែង និង​បាន​ដើរមក​ស្នាក់នៅ​កន្លែង​មិន​ប្រាកដ ព្រោះ​ជា​មនុស្ស​មាន​សតិ​មិនល្អ ធ្លាប់​បង្ករឿង​ជាច្រើនលើក និង​ចុងក្រោយ​បាន​មក​ស្នាក់​នៅក្នុង​វត្ត​កន្លែងកើតហេតុ។

សមត្ថកិច្ច​បាន​បន្ត​ថា នៅ​មុនពេល​កើតហេតុ បុរសរងគ្រោះ​បាន​អង្គុយ​ផឹក​តែ នៅក្រោម​សំ​យ៉ាប​មុខ​ខ្ទម​ស្នាក់​របស់គាត់​ក្នុង​វត្ត ពេលនោះ​ជនដៃដល់​បាន​ចូលទៅ​អង្គុយ​ផឹក​តែ​ជាមួយ​គាត់​ជាធម្មតា ចំណែ​ក តាជី យាយជី និង​ព្រះសង្ឃ ក៏​ឃើញ​គេ​ទាំង​២​នាក់​ជជែក​គ្នា​ជា​ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​ទេ។ ស្រាប់តែ​ខ​ណៈ​នោះ គេ​ឃើញ​ជនដៃដល់​បាន​យក​កែវ​ផឹក​តែ ដែល​មាន​ដៃ​កាន់ មក​វាយ​ចំក្បាល​បុរស រងគ្រោះ ៣-៤​កែវ ធ្វើ​ឲ្យ​ផ្អើល​អ្នក​នៅក្នុង​វត្ត​ស្ទុះ​មក​ជួយ​ឃាត់​។ ប៉ុន្តែ​បុរសរងគ្រោះ​បាន​ត្រូវ​ក្បាល​នឹង​គូថ​កែវ ៣-៤​គូថ​កែវ ទៅ​ហើយ ធ្វើ​ឲ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល សុខភាព​ស្រុក​កំពង់លែង តែ​លោកតា​រងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ។

ក្រោយពេល​កើត​ហេ​ត​ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​គេ​បាន​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​វាយ​បុរសរងគ្រោះ​ពិតប្រាកដ​មែន ព្រោះ​តែមាន​អ្វី​មក​បាំងមុខ​ដោយ​បាន​វាយ​ជនរងគ្រោះ​ទាំង​មិន​ដឹង​ខ្លួន​។ ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង​តាម​នីតិ​វិធី​បញ្ជូន​ទៅកាន់​តុលាការខេត្ត នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦ ដោយ​បាន​ចោទប្រកាន់​ពី​បទ​ ប្រើ​ហិង្សា​ដោយ​ចេតនា​បណ្តាល​ឲ្យ​ស្លាប់៕

បុរសម្នាក់​​ជជែក​គ្នា​លេង​សុខៗ​ យក​​កែវ​វាយ​ក្បាល​លោកតាជី​ក្នុង​វត្ត​បណ្តាល​ឲ្យ​ស្លាប់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បុរសម្នាក់​​ជជែក​គ្នា​លេង​សុខៗ​ យក​​កែវ​វាយ​ក្បាល​លោកតាជី​ក្នុង​វត្ត​បណ្តាល​ឲ្យ​ស្លាប់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន