លោកស្រី ​អាន ​ផល្លា ​យក​អំណោយ​ជូន​លោកយាយ​អាយុ​៨១​ឆ្នាំ​ដែល​កំពុង​មាន​ជំងឺ​រើម​ពេញ​ខ្លួន​គ្មាន​កូនចៅ

លោកស្រី ​អាន ​ផល្លា ​យក​អំណោយ​ជូន​លោកយាយ​អាយុ​៨១​ឆ្នាំ​ដែល​កំពុង​មាន​ជំងឺ​រើម​ពេញ​ខ្លួន​គ្មាន​កូនចៅ



ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ​ខែមីនា​ ឆ្នាំ​២០១៦ ​លោក ស្រី​អាន​ផល្លា​ប្រធាន​សមាគមន៍​នារី​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ​ខណ្ឌ​ឫស្សីកែវ​ និង​ ក្រុមការងារ​បាន​យក​អំណោយ​ជា​អង្ករ គ្រឿង​ឧបភោគ​និង​បរិភោគ​ថវិកា​មួយ​ចំនួន​ជូន​លោកយាយ​ជរា​គ្មាន​ទីពឹង កំពុង​មាន​ជំងឺ​កើត​រើមដំរី​គួរ​ឲ្យ​ខ្លាច រស់នៅ​អាស្រ័យ​អ្នកជិតខាង ហើយ​មាន​ជំងឺ​ប្រចាំ​កាយ ​និង ​ងងឹត​ភ្នែក​ទាំង​គូ ដើម្បី​ឲ្យ​គាត់​ព្យាបាល​ជំងឺ​និង​បាន​ហូប​ឆ្អែត​នូវ​ជីវិត​ដ៏​កម្សត់​ចុងក្រោយ​របស់​គាត់ ដែល​បច្ចុប្បន្ន​គាត់​រស់​ភូមិខ ២ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ខណ្ឌឫស្សីកែវ។

អំណោយ​ដែល​លោក ស្រី​យក​មក​ចែក​ជូន​លោកយាយ​ជរា​នាឱកាស​នោះ​រួមមាន អង្ករ​២០​គីឡូក្រាម ទឹកដោះគោឆៅ​១០​កំប៉ុង​ទឹកត្រី​១​យួរ ​ទឹក​ស៊ីអ៊ី​វ​១​យួរ​ ឃី​ត​១​កញ្ចប់ ​និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល។

លោកយាយ​យ៉ុន ហៅ​យាយ​បន្លែ​កកូ ក៏បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​សប្បុរសជន​ទាំងអស់​ជាពិសេស​លោកស្រី​ អាន ​ផល្លា ​ដែល​បាន​ជួយឧបត្ថម្ភ​ជា​អង្ករ​និង​ថវិកា​ដល់​គាត់​ទាន់​ពេល​វេលា។

គួរ​បញ្ជាក់​ថា ​លោកយាយ​អាយុ​៨១​ឆ្នាំ​ម្នាក់ ដោយសារតែ​ជរាពាធ​ហើយ​ជា​ទុរគត​ជន​គ្មាន​បងប្អូន​កូនចៅ ​ឬ ​សាច់ញាតិ​ទីពឹង​រស់​ម្នាក់ឯង ក្រីក្រ​តោក​យ៉ាក​រក​ទីបំផុត​គ្មាន​រស់​ដោយ​អាស្រ័យ​អ្នកជិតខាង​ហុច​បាយទឹក​បន្តិចបន្តួច សម្រាប់​មួយ​ពេលៗ ហើយ​ពេលនេះ​កំពុង​មាន​ជំងឺ​រើម​ដំរី​ពេញ​ទាំង​ខ្លួន​។ ការ​រស់​បែបនេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ​រហូតដល់​សព្វ​ថ្ងៃនេះ ហើយ​មាន​ជំងឺ​ប្រចាំ​កាយ​ងងឹតភ្នែក​ទាំង​គូរ​ និង ​ថ្លង់​ស្តាប់​មិនសូវ​បាន មិន​តែ​ប៉ុណ្ណោះ​ពេលនេះ​លោកយាយ​ត្រូវមាន​ជំងឺ​ជា​ទម្ងន់​ដេក​នឹង​កន្ទេល​ពាក់អាវ​អត់​កើត​ក្នុង​ផ្ទះ​កម្សត់​ម្នាក់ឯង​ គ្មាន​អ្នកណាម្នាក់​ជួយ​គាត់​ឡើយ។

លោកយាយ​យ៉ុ​ន បាន​ប្រាប់​អ្នកយកព័ត៌មាន​កម្ពុជា​ថ្មី​បន្ត​ថា លោក​យាយ​មាន​ដើមកំណើត​នៅ​ស្រុក​ល្វាឯម​ខេត្តកណ្តាល ហើយ​មាន​ប្តី មាន​កូន​២​នាក់ ស្រី​ម្នាក់​ប្រុស​ម្នាក់​ដែរ​តែ​ត្រូវ​ប៉ុលពត​សម្លាប់ចោល​អស់​តាំងពី​សម័យ​នោះ​រួមទាំង​ប្តី​របស់​គាត់​ផង​ដែរ​ដែល​ត្រូវ​ខ្មែរក្រហម​សម្លាប់​ដោយ​បន្សល់ទុក​គាត់​ម្នាក់​ឯងរ​ស់​ទាំង​វេទនា​បំផុត។

លោក​បាន​រៀបរាប់​អំពី​ដំណើរ​ជីវិត​ដ៏​គ្រោតគ្រាត​ទៀត​ថា ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ ដោយ​រូប​គាត់​គ្មាន​បង​ប្អូន​រស់​នៅ​ម្នាក់ឯង​មិន​មាន​អ្វី​ទីពឹង​រស់​ដូច​ចក​សាត់ គាត់​បាន​សុំ​គេ​រស់នៅ​ជាមួយ​ដោយ​ធ្វើការ​ដូរ​យក​បាយ​ហូប​ប៉ុណ្ណោះ ហើយ​ក្នុង​អំឡុង​ឆ្នាំ​១៩៩០​ជាង​(​មិន​ចាំ​ឆ្នាំ​)​បាន​ប្រកប​របរ​លក់​បន្លែ​កកូ ​នៅ​ផ្សារ​ច្រាំង​ចំរេះ ហៅ​ផ្សារ​គីឡូម៉ែត្រ​លេខ​៧។

ខណៈ​ដែល​ខ្លួន​គាត់​កាន់តែ​ចាស់​ហើយ​ ត្រូវ​រស់​ម្នាក់ឯង​ឯកា​ដោយ​សុំ​ដី​ខាងក្រោយ​ផ្ទះ​គេ​ធ្វើ​កូន​ខ្ទម​ទំហំ​២​ម៉ែត្រ​បួន​ជ្រុង រស់នៅ​ប្រកប​របរ​លក់​បន្លែ​និង​ដើរ​កោសខ្យល់​តាម​ផ្ទះ​ឲ្យ​គេ​ដើម្បី​បាន​ប្រាក់កម្រៃ​ចិញ្ចឹមជីវិត៕

លោកស្រី ​អាន ​ផល្លា ​យក​អំណោយ​ជូន​លោកយាយ​អាយុ​៨១​ឆ្នាំ​ដែល​កំពុង​មាន​ជំងឺ​រើម​ពេញ​ខ្លួន​គ្មាន​កូនចៅ លោកស្រី ​អាន ​ផល្លា ​យក​អំណោយ​ជូន​លោកយាយ​អាយុ​៨១​ឆ្នាំ​ដែល​កំពុង​មាន​ជំងឺ​រើម​ពេញ​ខ្លួន​គ្មាន​កូនចៅ លោកស្រី ​អាន ​ផល្លា ​យក​អំណោយ​ជូន​លោកយាយ​អាយុ​៨១​ឆ្នាំ​ដែល​កំពុង​មាន​ជំងឺ​រើម​ពេញ​ខ្លួន​គ្មាន​កូនចៅ