៨ ចំនុចដែលគួរយល់ដឹងអំពី អត្ថប្រយោជន៍នៃផ្លែត្រសក់

ជារៀងរាល់ថ្ងៃ មានមនុស្សជាច្រើន ដែលចូលចិត្តបរិភោគ ផ្លែត្រសក់ព្រោះ គិតថាមានអត្ថ ប្រយោជន៍ ដល់សុខភាព។ ប៉ុន្តែក៏មានមនុស្ស មួយចំនួនខ្លះ គឺមិនចូលចិត្តផ្លែ ត្រសក់ផងដែរ ព្រោះគិតថាធ្វើឲ្យចុកពោះ។ យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូត សូមលើកយក អំពីអត្ថប្រយោជន៍ នៃផ្លែត្រសក់ មកជំរាបនិង បង្ហាញជូនដល់ ប្រិយមិត្ត។ ផ្លែត្រសក់ពិតជា មានគុណប្រយោជន៍ ច្រើនណាស់ សំរាប់សុខភាព។ ដោយយើងសូម លើកយក ៨ ចំនុចមកបង្ហាញ ជូនប្រិយមិត្ត ដូចខាងក្រោម៖
១. ការបរិភោគផ្លែត្រសក់ ជួយឲ្យកាត់បន្ថយ ការឈឺសន្លាក់ដៃជើង។
២. ការទទួលទាន ត្រសក់ជួយកាត់បន្ថយ នៅសារជាតិខ្លាញ់ នៅក្នុងសរសៃរឈាម។
៣. ការទទួលទាន ត្រសក់ជួយ កាត់បន្ថយសភាពធាត់ ឲ្យស្រកទំងន់បានផងដែរ។
៤. ការបរិភោគត្រសក់ អាចបន្ថែមនៅថាមពល ក្នុងការរំលាយអាហារ បានយ៉ាងល្អ ថែមទៀតផង។
៥. ការទទួលទាន ត្រសក់ជួយទប់ស្កាត់ នៅជំងឺឈឺក្បាល ផងដែរ។
៦. រឹតតែពិសេស ជាងនេះទៀត ការបិភោគផ្លែត្រសក់ ជួយកាត់បន្ថយ ក្នុងការប្រឈម និងជំងឺមហារីក។
៧. ការទទួលទាន ត្រសក់ជួយ ធ្វើឲ្យសរសៃរសក់ ទន់រលោង ដោយមានសារធាតុ ម្យ៉ាងឈ្មោះថា ( ស៊ីលិកាត ) មកចិញ្ចឹមសរសៃរសក់ ផងដែរ។
៨. សំខាន់ជាងនេះ ទៀតការបរិភោគ ត្រសក់គឺមានប្រសិទ្ធភាព សំរាប់អ្នកដែលមាន រោគទំនោមផ្អែមផងដែរ៕

ប្រភព៖iknow

  • ៨ ចំនុចដែលគួរយល់ដឹងអំពី អត្ថប្រយោជន៍នៃផ្លែត្រសក់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:សុខភាព
Tags: