ចិន និង​វៀតណាម ព្រមព្រៀង​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​តាម​«​កិច្ចសន្ទនា​»

​ភាពមិន​ដាច់ស្រេច​នៃ​ដែន​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង បាន​បង្កើតជា​ភាពចម្រូងចម្រាស់ និង​ការ​ប្រ ឈម​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​អាស៊ាន និង​ចិន​។ ជាមួយគ្នា ក្រុង​ប៉េកាំង និង ក្រុង​ហាណូយ បាន​ព្រមព្រៀងគ្នា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​នៃ​ជម្លោះ​នោះ​តាមរយៈ​ការចរចា និង​កិច្ចសន្ទនា​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​ហាណូយ នៅ​ថ្ងៃទី​៣០ ខែមីនា ម្សិលមិញ បាន​ព្រមព្រៀង ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ជា​សា​វ័​ន្ត​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​តាមរយៈ «​ការសន្ទនា​»​។ កិច្ច ព្រមព្រៀង​នេះ ត្រូវបាន​ប្រកាសឡើង​នាឱកាស​នៃ​ការបិទ​បញ្ចប់​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រ ទេស​ទាំងពីរ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​។​

​លោក Chang Wanquan ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិចិន បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួម ថា ប្រទេស​ទាំងពីរ មាន​ទាំង​សមត្ថភាព និង​ឧ​ត្ត​ម​គតិ​ក្នុងការ​គ្រប់គ្រង​ជម្លោះ និង​ដោះស្រាយ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ចិន People’s Daily ដែល​បាន​ដកស្រង់​សម្តី របស់​សម​ភាគី​របស់​លោក Chang គឹ​រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម​លោក Phung Quang Thanh ដែល ថា​ទោះបីជា​វៀតណាម​និង​ចិន មាន​គោលជំហរ​ផ្សេងគ្នា​លើ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ​ប្រទេស​ទាំង ពីរបាន​ព្រមព្រៀង​ដោះស្រាយ​បញ្ហា​តាម​ការចរចា​ដោយ​សន្តិវិធី និង​ជិតស្និទ​ដោយ​ផ្អែក​តាមច្បាប់​អន្តរជាតិ​ដោយមាន​ការយល់ស្រប​ជា​ឯក​ច្ឆ័​ន​ពី​មេដឹកនាំ​ទាំងពីរ​។

​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក Chang Wanquan បាន​បន្ថែម​ដែរ​ថា​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ក៏បាន ឈានដល់​កិច្ច​ជា​ឯក​ច្ឆ័​ន​មួយ​ក្នុង​ការបង្កើន​នូវ​ការផ្លាស់​ប្តួ​រ​កម្រិត​ខ្ពស់ និង​បង្កើន​ការបណ្តុះបណ្តាល ក៏ដូចជា​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​ផងដែរ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​ដែល​បាន​បន្ថែម​ដែរ​ថា លោក Chang ថា គោលបំណង​នៃ​កិច្ចប្រជុំ​ព្រំដែន​ចុងក្រោយ​នេះ គឹ​ដើម្បី​អនុវត្ត​លើ​កិច្ច ព្រមព្រៀង​ដែល​បានសម្រេច​ដោយ​មេដឹកនាំ​ទាំងពីរ និង​ដើម្បី​ពង្រឹង​សេចក្តីទុកចិត្ត​នយោបាយ​និង សហប្រតិបត្តិ​ការពិត​ប្រាកដ​នៃ​កងទ័ព​ទាំងពីរ​ក្នុងការ​ធានា​ពី​សន្តិភាព និង​ស្ថិរភាព​តាម​ព្រំដែន​។​

​សូមបញ្ជាក់​ផងដែរ​ថា ចិន និង​វៀតណាម មាន​ព្រំប្រទល់​ជាប់​គ្នា​ប្រវែង​ប្រមាណ ១៤៥០​គីឡូ​ម៉ែត​។ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ភាគី​ទាំងពីរ​ហាក់ដូច​ជាមាន​ការ​ប្រឈម​គ្នា​ខ្លាំង ពោលគឺ វៀតណាម បានចេញ​កំណត់​ទូត​ជា​ច្រើនដង ដោយ​ថែមទាំង​ប្តឹង​ចិន​ទៅកាន់​អគ្គលេខាធិការ​អង្គការ​សហប្រតិបត្តិកា​រ​ពី​សកម្មភាព​ចិន ចូល​បំពាន​នៅក្នុង​តំបន់​ជម្លោះ​ត្រួតស៊ីគ្នា​នៃ​សមុទ្រ​ចិន​ខាងត្បូង​ទៀតផង​៕