ស្បៀងអាហារ​ និង ​ភេសជ្ជៈ​មួយ​ចំនួន​ធំ​ពី​សប្បុរសជន​ឧបត្ថម្ភ​ដល់​កងទ័ព​ក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ

ស្បៀងអាហារ​ និង ​ភេសជ្ជៈ​មួយ​ចំនួន​ធំ​ពី​សប្បុរសជន​ឧបត្ថម្ភ​ដល់​កងទ័ព​ក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ



ព្រះវិហារ ៖ វីរ​កងទ័ព​ និង ​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​ទាំងអស់​ ដែល​មាន​កាតព្វកិច្ច​បម្រើ​មាតុភូមិ​នៅ​តំបន់​ព្រំដែន ​ប្រាសាទព្រះវិហារ​កំពុង​បំពេញការងារ​ជា​ធម្មតា​។ ប៉ុន្តែ​អ្វី​ដែល​យើង​មានការ​កត់សម្គាល់​ជាងគេ​នោះ​ គឺ​ចាប់ពី​ចុងខែ​មីនា​ ដល់​កៀក​ជិត​ចូលឆ្នាំ​ប្រពៃណី​យ​ខ្មែរ​តែងតែមាន​អំណោយ​ស្បៀងអាហារ​ភេ​ស​ជ្ជៈ​ និង​ បន្លែ​ផ្លែឈើ​ពី​សប្បុរសជន​នា​នា​យក​ចែក​ជូន​ដើម្បី​តបស្នង​លើកទឹកចិត្ត។

តាម​ដឹង​ច្បាស់​សាលាខេត្ត​ព្រះវិហារ​បាន​ពាំនាំ​អំណោយ​ស្បៀងអាហារ​ភេសជ្ជៈ​និង​បន្លែ​ផ្លែឈើ​មួយចំនួន​យក​ទៅ​ធ្វើ​ពិធី​ចែក​ជូន​កងកម្លាំង​ដែល​ឈរជើង​យ៉ាង​រឹងមាំ​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​រួចរាល់​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

រៀងរាល់​បុណ្យចូលឆ្នាំ​ខ្មែរ​កងទ័ព​ និង ​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​កម្រ​នឹង​បាន​ធ្វើ​ដំណើរ​ទៅលេង​ស្រុកកំណើត​ដើម្បី​ជួបជុំ​ឪពុក​ម្តាយ​បងប្អូន​ដូច​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​នោះ​ទេ ព្រោះ​ពួកគាត់​ជាប់​កាតព្វកិច្ច​ការពារ​បូរណភាព​ទឹកដី​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ដើម្បី​សុខសន្តិភាព។

សេចក្តី​រាយការណ៍​ពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ​ថ្មីៗ​នេះ​សប្បុរសជន​មកពី​ស្ថាប័នរដ្ឋ​បាន​ពាំនាំ​យក​អំណោយ​ស្បៀងអាហារ​អង្ករ​,​មី​,​ទឹកក្រូច​,​ស្រា​បៀរ​,​នំអន្សម​,​បន្លែ​និង​ផ្លែឈើ​មួយចំនួនធំ​ទៅ​ប្រគល់​ជូន​កងទ័ព​និង​កម្លាំង​នគរបាល​ព្រំដែន​គោក​នៅ​ចំណុច​បន្ទាយ​៩៥។

អំណោយ​ទាំងនោះ​កង​កម្លាំង​អាច​បរិភោគ​បំប៉ន​បាន​យ៉ាង​បបូរ​ច្រើន​ថ្ងៃ​ចាប់ពី​ដើមខែ​មេសា​២០១៦​រហូតដល់​ចប់​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​យ​ខ្មែរ​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ។

ថ្នាក់​ដឹក​នាំ​កាសែត​កម្ពុជា​ថ្មី សហការី អ្នកបុគ្គលិក​ កម្ពុជាថ្មីទាំងអស់ ព្រមទាំង​អ្នក​សារ​ព័ត៌មាន​កម្ពុ​ជាថ្មី​ប្រចាំ​ខេត្ត​ព្រះវិហារ​សូម​ជូនពរ​ដល់​បងប្អូន​វរ​កងទ័ព​ និង ​កម្លាំង​នគរបាល​វ​រ​ការពារ​ព្រំដែន​គោក​ ដែល​កំពុង​ឈរជើង​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ទាំងអស់​សូម​មាន​សុខ​ភាព​ល្អ​កម្លាំងកាយ​មាំមួន​ និង ​ជោគជ័យ​គ្រប់​ភារកិច្ច​ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់​ជូន​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ៕

ស្បៀងអាហារ​ និង ​ភេសជ្ជៈ​មួយ​ចំនួន​ធំ​ពី​សប្បុរសជន​ឧបត្ថម្ភ​ដល់​កងទ័ព​ក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ស្បៀងអាហារ​ និង ​ភេសជ្ជៈ​មួយ​ចំនួន​ធំ​ពី​សប្បុរសជន​ឧបត្ថម្ភ​ដល់​កងទ័ព​ក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ