ប្រជាជន​២០​គ្រួសារ​ ទទួល​បាន​អំណោយ​ពី​សម្ដេច​ក្រឡាហោម​ ស ខេង​

ប្រជាជន​២០​គ្រួសារ​ ទទួល​បាន​អំណោយ​ពី​សម្ដេច​ក្រឡាហោម​ ស ខេង​



ភ្នំពេញ​ ៖​ ប្រជាជន​២០​គ្រួសារ​ ដែល​មាន​សមាជិក​ទទួល​មរណភាព ​និង​សម្រាល​បុត្រ​ បាន​ទទួល​អំណោយ​សប្បុរសធម៌​របស់​សម្ដេច​ក្រឡាហោម​ ស ​ខេង​ ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ព្រៃវែង និង​ ខេត្ត​បាត់ដំបង។

យោង​តាម​ប្រសាសន៍​លោក ដួង សុខ​ខេង ​ដែល​ជា​ក្រុមការងារ​របស់​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​ នៅ​ចុង​សប្ដាហ៍​នេះ​ក្រុមការងារ​របស់​លោក​បាន​នាំ​យក​អំណោយ​សប្បុរសធម៌​របស់​សម្តេច​ក្រឡាហោម ស ខេង​មក​ផ្តល់​ជូន​គ្រួសារ​ ដែល​មាន​សមាជិក​ទទួល​មរណភាព​ និង​គ្រួសារ ​ដែល​មាន​សមាជិក​សម្រាល​បុត្រ។ អំណោយ ​ដែល​យក​មក​ប្រគល់​ជូន​គ្រួសារ​ខាងលើ​ មាន​ចំនួន​២០​គ្រួសារ​ នេះ​គឺជា​ប្រជាជន​រស់នៅ​ក្នុង​ឃុំ​ថ្ម​ពូន​ស្រុក​កញ្ជ្រៀច​ខេត្ត​ព្រៃវែង​ ហើយ​ក្នុង​១​គ្រួសារ​ទទួល​បាន​ថវិកា​​របស់​សម្តេច​ក្រឡាហោម ចំនួន​២០​ម៉ឺន​រៀល។

លោក ដួង សុខ​ខេង​​បាន​បញ្ជាក់​ថា ​ការ​ផ្តល់ជូន​ថវិកា​សប្បុរសធម៌​របស់​សម្តេច​ក្រឡាហោម ស ខេង គឺ​ផ្ដល់​ជូន​សមាជិក​គ្រួសារ​ណា​ ដែល​មាន​សមាជិក​ទទួល​មរណភាព​ និង​សម្រាល​បុត្រ​គ្រប់ៗ​គ្រួសារ​ ដោយ​​ពុំ​ប្រកាន់​បក្សពួក​ពណ៌​​សម្បុរ​ និន្នាការ​នយោបាយ​ឡើយ​ ហើយ​សកម្មភាព​នេះ​សម្តេច​ក្រឡា​ហោម នឹង​បន្ត​ធ្វើជា​រៀង​រហូត៕