របស់​ទាំង ៣ ដែល​ស្វាមី របស់​អ្នកត្រូវការ​

នៅពេល​សួរ​មនុស្ស​ស្រី​ថា តើ​ប្តី​របស់​អ្នក ត្រូវការ​អ្វី​? អ្នកខ្លះ ច្បាស់​ជា​ឆ្លើយថា លុយ និង​រឿង​លើ​គ្រែ​។ ការពិត វា​មិន​អញ្ចឹង​នោះទេ ប៉ុន្តែ វា​អាច​ស្ថិតនៅ លេខ​រៀង​បន្ទាប់មកទៀត​។​

១. ការគោរព​
​អ្វី​ដែល​មនុស្ស​ប្រុស ត្រូវការ​បំផុត​នោះ គឺ​ការគោរព ជាពិសេស នៅពេល​មាន​បញ្ហា ឬ​ការឈ្លោះប្រកែក​គ្នា​។ ចូរ​គោរព​ប្តី ដូច​ជា​ការគោរព ឪពុក​របស់​អ្នក​អញ្ចឹង​។​

​សំដី​លោក វត្ថ​នា ៖ ភរិយា​ខ្ញុំ យល់ចិត្ត​ខ្ញុំ​ណាស់​។ នាង​មិន​ដែល​ធ្វើឲ្យ​ខ្ញុំ បាក់​មុខ ឬ​ខ្មាស់​គេ នៅក្នុង​ចំណោម មនុស្សម្នា​ច្រើន​ឡើយ​។ ទោះបីជា​នាង​ខឹង​យ៉ាងណា ក៏​នាង​នៅតែ​គោរព និង​ស្តាប់​សំដី​ខ្ញុំ​ដែរ​។​

២. សេរីភាព​
​ក្រោយ​រៀបការ មនុស្ស​ប្រុស មិនមែន​ជា​សេក ដែល​គេ​ចិញ្ចឹម នៅ​ក្នុង​ទ្រុង​នោះទេ​។ អ្នក​គួរតែ​ជឿទុកចិត្ត និង​ផ្តល់​សេរីភាព និង​ពេលវេលា​ផ្ទាល់ខ្លួន ទៅឲ្យ​ស្វាមី​របស់អ្នក​។ អ្នក​មិន​ត្រូវ​ដេញដោល ឬ​សួរ​ច្រើន ថា​គេ​ទៅណា​? រក​ប្រាក់​បាន​ប៉ុន្មាន​? ឬ​ចាយវាយ​លើ​អ្វីខ្លះ​នោះទេ​។​

​និយាយ​ដោយ​ទឹក​មុខស្ងួត ប៉ុន្តែ លួច​ញញឹម លោកស្រី ចិន្តា ម៉ី បានឲ្យដឹងថា ៖ ប្រាក់ ប្តី​ជា​អ្នក​រក អញ្ចឹង គាត់​ឲ្យ​ប៉ុន្មាន ខ្ញុំ​ចាយ និង​សន្សំទុក​ទៅ​តាម​ហ្នឹង​។ ប៉ុន្តែ បើ​ចាយ​ខុស​ខ្ទង់​ខ្លាំងពេក ក៏​មិន​រួច​ខ្លូន​ដែរ លោក​ប្តី​។​

៣.  រឿង​លើ​គ្រែ​
ជាការពិត មិនអាចប្រកែកបាន រឿងផ្លូវភេទ ជា​អ្វីដែល​មិន​អាច​អត់​បាន​ឡើយ បើ​អ្នក​ចង់​ថែរក្សា ជីវិត​គូ​របស់​អ្នក ឲ្យបាន​យូរអង្វែង​នោះ​។ ដូច្នេះ អ្នក​ត្រូវ​បំពេញ ងារ​ជា​ប្រពន្ធ​ល្អ ហើយ​ត្រូវ​រៀបចំខ្លួន និង​បរិយាកាស ឲ្យ​ល្អឥតខ្ចោះ សម្រាប់​រឿង​លើ​គ្រែ​៕

ប្រភព៖ health

  • របស់​ទាំង ៣ ដែល​ស្វាមី របស់​អ្នកត្រូវការ​已关闭评论
  • 25 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:ចំនេះដឹង
Tags: