រថយន្តបុក​ម៉ូតូស្លាប់ ២ នាក់ ភ្លាមៗ​នៅនឹងកន្លែង​

6 Videos


​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រ​ន្ឋ​ត់ ដោយ​រថយន្តបុក​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​ទាំងអស់ ។ ហេតុការណ៍​នេះ​បានកើត​ឡើង​ម៉ោង​ប្រមាណ​ជាង ១ រសៀល ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៦ លើផ្លូវ​ជាតិ​លេខ ៨ ចន្លោះ​គីឡូម៉ែត្រ​លេខ 114-115 ស្ថិតនៅ ភូមិ​កណ្តាល ឃុំ​ក្រញូង ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ។

រថយន្តបុក​ម៉ូតូស្លាប់ ២ នាក់ ភ្លាមៗ​នៅនឹងកន្លែង​

M88


ម៉ូតូ​ដែល​ជនរងគ្រោះ​ជិះ​នោះ ម៉ាក​សង់ C125 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1D4915 បើកបរ ដោយ​ឈ្មោះ​ហោ សា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​រោល​ផ្អែម ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បួ​ង​ឃ្មុំ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង រួម​ដំណើ​ជាមួយ​ឈ្មោះ ឌឿ​ន ថា​ត ភេទ​ប្រុស​អាយុ ១៩ ឆ្នាំ នៅ​ភូមិ​ត្រពាំង​ទា ឃុំ​ចក ស្រុក​អ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ស្លាប់​នៅ​កន្លែងកើតហេតុ​ដូចគ្នា ។​

រថយន្តបុក​ម៉ូតូស្លាប់ ២ នាក់ ភ្លាមៗ​នៅនឹងកន្លែង​

​រថយន្ត​បង្កហេតុ​ម៉ាក KIAFRONTER ពាក់​ស្លាក​លេខ​ភ្នំពេញ 2AJ1956 ពណ៍ ស អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ ។ សព​ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីជាតិ ឯ​ម៉ូតូ និង រថយន្ត​ត្រូវ​រក្សាទុក​នៅ​អធិការ​នគ​បាល​ស្រុក​រង់ចាំ​ការដោះស្រាយ ៕ សុថា​ត់​

រថយន្តបុក​ម៉ូតូស្លាប់ ២ នាក់ ភ្លាមៗ​នៅនឹងកន្លែង​រថយន្តបុក​ម៉ូតូស្លាប់ ២ នាក់ ភ្លាមៗ​នៅនឹងកន្លែង​