មនុស្ស​២​នាក់​បាន​ស្លា​ប់ន​i​ង​៩​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល​ខណៈ​កំពុង​ជិះឡាន​ទៅ​ស៊ីការ​បាន​វ៉ា​ក់​អើ​នឹង​ម៉ូតូ​១​គ្រឿង​ជាន់​ហ្វ្រាំង​បង្ខំ​ក្រឡាប់​ធ្លាក់​ផ្លូវ​ជាច្រើន​ត្រឡប់​

​ខេត្តរតនគិរី​៖ មនុស្ស​២​នាក់​បាន​ស្លាប់ និង​៩​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​ជិះ​រថយន្ត ម៉ាក​នីសា​ន់​១​បាំង​កន្លះ​ទៅ​ស៊ីការ​។ ខណៈ​បើកបរ​នៅតាម​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​បាន​វ៉ា​ក​អើ​នឹង​ម៉ូតូ​១​គ្រឿង​តៃកុង​បាន​ជាន់​ហ្វ្រាំង​បង្ខំ​បណ្តាល​ឲ្យ​រថយន្ត​រេ​ក្បាល​ធ្លាក់​ជង្ហុក​ចិញ្ចើមថ្នល់​ក្រឡាប់​ជាច្រើន​ត្រឡប់​។ ចំណែក​អ្នកបើក​ម៉ូតូ​ពុំមាន​រងរបួស​អ្វី​ទេ​ហើយ​បាន​ជិះ​គេច​បាត់ទៅ​។ គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍រ​ន្ធ​ត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នា ទី​ព្រឹក​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៦ មុខ​វាលស្រែ​លោក​ហាក់​សុភា​តាម​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ស្ថិតនៅ​ចំណុច​ភូមិ​ស៊ើ​ង ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្តរតនគិរី​។​

មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​នៅ​មូលដ្ឋាន​ស្រុក​បរ​កែវ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់ រថយន្ត​នេះ​បង្ក ឡើង​ដោយ​ខ្លួនឯង​។ រថយន្ត​នោះ​ម៉ាក​នីសា​ន់ ពណ៌​ទឹកប្រាក់ ស្លាក​លេខ​ភ្នំពេញ 2Y-0094 ដែលមាន​អ្នកបើកបរ​ឈ្មោះ យូ គឹម​យុ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីល​នៅ​ភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ស្លាប់ និង អ្ន​ករូម​ដំណើ​ឈ្មោះ វាំង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ​ក៏បាន​បាត់បង់​ជីវិត​ដែរ​។ ចំណែក​បុរស​ឈ្មោះ រិទ្ធី ភេទ​ប្រុស អ​យុ​៣១​ឆ្នាំ ជនជាតិខ្មែរ រងរបួស​ធ្ងន់ ព្រមទាំង​មនុស្ស​ប្រុស​ស្រី​៩​នាក់​ផ្សេងទៀត រងរបួស​ស្រាលរ​ណូ​ក​រណែល​ពេញ​ផ្លូវ​។ អ្នក​ទាំងអស់នោះ​រស់​ភូមិ​-​ឃុំ​ជាមួយ​អ្នកបើកបរ​ខាងលើ​។​

សមត្ថកិច្ច​កងរាជអាវុធហត្ថ​និង​សមត្ថកិច្ច​នគរបាល ស្រុក​បរ​កែវ​បាន​ចុះជួយ​អន្តរាគមន៍ ដោយ​បញ្ជូន​អ្នករបួស​ទៅ កាន់​មន្ទីរពេទ្យ ហើយ​បាន ក​ប្រគល់​សាកសព​ជនរងគ្រោះ​ទាំង​២​នាក់​ឲ្យ​ទៅ​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត​សមត្ថកិច្ច​ក៍បាន​អូស​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ជា​បណ្តោះអាសន្ន​សិន​៕ លីវ​ណ្ណៈ​

KA-31-03-2016-36 KA-31-03-2016-37 KA-31-03-2016-38 KA-31-03-2016-39