ប្រយោជន៍ 6យ៉ាងដែលបានមកពីការងូតទឹក ដែលអ្នកនឹកស្មានមិនដល់

ប្រយោជន៍​របស់​កា​រងូ​ត​ទឹក មិនបាន​ជួយ​ផ្តល់ឱ្យ​អ្នក​ត្រឹមតែ​ ភាពស្រស់ថ្លា​ប៉ុណ្ណោះ​ទេ តែ​ការ​ងូតទឹក​នៅបាន​ផ្តល់​ប្រយោជន៍ ​ចំពោះ​សុខភាព​ច្រើនជាង​ការគិត​ទៅទៀត។ អ្នក​ដែល​ខ្ជឹ​ល​ងូតទឹក​ច្រើន​ តែមាន​លេស​ជាច្រើន រអ៊ូ​ថា​នឿយ​ខ្លះទៅ ងងុយគេង ​រហូត​បើកភ្នែក​លែងរួច​ខ្លះទៅ តែបើ​ធ្វើបាន​នោះ ប្រយោជន៍ល្អៗរបស់​ការ​ងូតទឹក​ ដែលយើងកំពុង​នឹង​លើក​យកមក​ជម្រាបជូន​តទៅ​នេះ អ្នក​ដែល​មិន​ចូលចិត្ត​ងូតទឹក​អាច​នឹង​ប្តូរ​ចិត្តបាន ព្រោះ​ដូចដែល​ប្រាប់​ហើយ​ថា ការ​ងូតទឹក​បានផ្តល់​ប្រយោជន៍​ឱ្យ​យើង​លើសពី​ការ​នឹកស្មាន​ទៅទៀត។

បង្កើន​ប្រសិទ្ធភាព ​ការធ្វើការ​របស់​ខួរក្បាល

ការ​ងូតទឹក​លាយ ​ជាមួយ​ក្លិន​ប្រេង​ក្រអូប​ប្រហើរ​ពី​ធម្មជាតិ មាន​ចំណែក​ជួយ​ជំរុញ​ការធ្វើ ការងារ​របស់​ខួរក្បាល ជាពិសេស​នៅពេល​ត្រាំ​ទឹក​ក្តៅឧណ្ហៗ លាយ​ប្រេង​ក្រអូប​ប្រហើរ​ពី​ស្លឹក Sage នឹង​ជួយ​ជំរុញ​ប្រព័ន្ធ​ការចងចាំ​ឱ្យ​ល្អ​ឡើង​បាន ចំណែក​ប្រេង​ប៊ើ​រ៍​ហ្កា​ម៉ដ្ឋ នឹង​ជួយ​កាត់បន្ថយ​ភាព​ធុញថប់​តានតឹង ហើយ​នេះ ​គឺជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល Alternative and Complementary Therapies បាន​ប្រាប់​មក។

ជួយ​កាត់បន្ថយ ​ភាព​ធុញថប់​តានតឹង

អារម្មណ៍​ត្រជាក់​ស្រស់ថ្លា​ ក្នុងអំឡុងពេល​ងូតទឹក​ នឹង​ជួយ​ជំរុញ​អារម្មណ៍​ផ្នែក​ខាង​ល្អ​ នៅក្នុង​ខ្លួន​យើង​បាន យ៉ាងហោចណាស់​ក៏​បំបាត់​ការ​ស្អិត​ខ្លួន​បានដែរ ហើយ​ការ​ងូតទឹក​នៅ​ជួយ​កម្ចាត់​ក្លិន​ខ្លួន ក្លិន​ញើស​បាន​ទៀតផង។ តែ​អ្វីដែល​សំខាន់​នោះ​គឺ នៅមាន​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ ​បាន​ប្រាប់ថា ក្នុងអំឡុងពេល​នៃ​ការ​ងូតទឹក​នេះ ​ក៏ដូចជា​ការ​បាន​សម្រាក​ខួរក្បាល និង​ដកខ្លួន​ចេញពី​ភាពរ​ញេ​រ​ញ៉ៃ​ ដែល​បាន​ជួប​មក​ពេញ​មួយ​ថ្ងៃនោះ​ផងដែរ។

ការពារ​កន្ទួល​រមាស់ និង​ការកើត​ភ្លឺ

ប្រាកដ​ហើយ​ថា ការ​ងូតទឹក ​គឺជា​ការលាង​សម្អាតខ្លួន​ប្រាណ​ដែល​ល្អ​បំផុត ជាពិសេស​ញើស​ក្អែល និង​មេរោគ​ចង្រៃ​ដែល​តោង​ជាប់​នៅតាម​រាងកាយ​យើង ​នឹង​បាន​ជ្រុះ​បាត់​ទៅតាម​ទឹក​អស់ នៅសល់តែ​ស្បែក​ស្អាត​ស្រស់ថ្លា។

តែបើ​ចង់បាន​ភាព​ស្អាត​ហ្មត់ចត់​ដ៏​ពិតប្រាកដ​នោះ ខាង National Psoriasis Foundation បាន​ណែនាំ​ថា ចូរ​គេង​ត្រាំ​ទឹក​ក្តៅឧណ្ហៗ លាយ​ជាមួយ​ប្រេង​ក្រអូប​ប្រហើរ ដើម្បីឱ្យ​ប្រេង​ក្រអូប​ចូលទៅ​ ជួយ​ផ្លាស់ប្តូរ​កោសិកា​ស្បែក ហើយ​ប្រេង​ក្រអូប​ប្រហើរ​ថែមទាំង​មានគុណ​សម្បត្តិ ​ក្នុងការ​ការពារ​ការឆ្លង​មេរោគ​នៅលើ​ស្បែក​ទៀតផង ជាពិសេស​ពពួក​កន្ទួល​រមាស់ និង​រោគ​ភ្លឺ មិនឱ្យ​កើតមាន​នៅលើ​ស្បែក​ថែម​ទៀតផង។

ជួយ​ឱ្យ​គេង​លក់ បាន​កាន់តែ​ស្រួល​ឡើង

វិធី​នៃ​ការ​គេង​លក់​របស់​មនុស្ស​យើង ​ចាំបាច់​ត្រូវ​បញ្ចុះ​កម្រិត​សីតុណ្ហភាព ​នៅក្នុង​រាងកាយ​ឱ្យ​ថយចុះ​ជាមុនសិន ដូច្នេះហើយ​ទើប​ការ​ងូតទឹក​ គឺជា​វិធី​បញ្ចេញ​កម្តៅ​ចេញពី​ក្នុង​រាងកាយ​ដ៏​ល្អ​មួយ ឬ​បើ​ថ្ងៃ​ណា​ធាតុអាកាស​ត្រជាក់ ការ​ងូតទឹក​ក្តៅឧណ្ហៗក៏​នឹង​ជួយ​ឱ្យ​រាងកាយ​សម្រួល​សីតុណ្ហភាព ​ឱ្យ​ស្ថិតក្នុង​ចំណុច​ស័ក្តិសម​នឹង​ការ​គេង​លក់​ដូចគ្នា​ដែរ។ សរុបងាយៗទៅ​គឺ ការ​ងូតទឹក​ត្រជាក់​ក្នុង​ថ្ងៃ​ដែល​ធាតុ​អាកស​ក្តៅ នឹង​ធ្វើឱ្យ​រាងកាយ​មាន​អារម្មណ៍​សប្បាយ​ស្រួលខ្លួន ដូចគ្នា​នឹង​ការ​ងូតទឹក​ក្តៅឧណ្ហៗ ក្នុង​ថ្ងៃ​ដែល​ធាតុអាកាស​ត្រជាក់​ដែរ។

ការពារ​ជំងឺ គ្រុនផ្តាសាយ

ការ​ងូតទឹក ​នឹង​ជួយ​ឱ្យ​ខួរក្បាល​បង្ហូរ​អ័រម៉ូន អេ​ន​ដូ​ហ្វ៊ី​ន ចេញមក​កាន់តែ​ច្រើនឡើង ជាពិសេស​បើ​គេង​ត្រាំ​ទឹក​ក្តៅឧណ្ហៗ លាយ​ជាមួយ​ប្រេង​ក្រអូប​ប្រហើរ​ផង​នោះ និង​នៅពេល​រាងកាយ​ផលិត​អ័រម៉ូន ​នៃ​សេចក្តីសុខ​មួយ​នេះ​ចេញ​មកហើយ​នោះ បណ្តា​អាការ​ឈឺចាប់​តាម​រាងកាយ ​ក៏​នឹង​បាន​ធូរស្រាល​ឡើង ព្រមជាមួយ​គ្នា​នោះ​ប្រព័ន្ធ​ការពារ និង​ប្រឆាំង​ជំងឺ​ក៏​នឹងត្រូវ​ជំរុញ​ឱ្យធ្វើ​ការ​បាន​កាន់​តែ​ល្អ​ឡើង និង​ការពារ​អ្នក​ពី​អាការ​គ្រុនផ្តាសាយ​ បាន​យ៉ាង​មាន​ប្រសិទ្ធភាព៕

ប្រភព៖ tomnerb

  • ប្រយោជន៍ 6យ៉ាងដែលបានមកពីការងូតទឹក ដែលអ្នកនឹកស្មានមិនដល់已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:សុខភាព
Tags: