ស៊ិន សុផាត ៖ ខ្មែរ​ទិញ​កម្មសិទ្ធិ​ពី​ថៃ ដើម្បី​ពង្រឹង​ខ្លួន​ឯង​

លោក ស៊ិន សុផាត ដែល​អ្នក​តំណាង​របស់​ស្ថានីយ​ប៉ុស្តិ៍​លេខ​៥​បាន​លើក​ឡើង​នា​ពិធី​បើក​ក្រុង​ពាលី​រឿង “វាល​ស្រែ​ស្នេហ៍​ខ្ញុំ” ថា ស្ថានីយ​របស់​លោក នៅ​តែ​បន្ត​ទិញ​សិទ្ធិ​ភាពយន្ត​ថៃ​មក​ថត ដើម្បី​យក​ពេល​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​សិន។

 

ស៊ិន សុផាត ៖ ខ្មែរ​ទិញ​កម្មសិទ្ធិ​ពី​ថៃ ដើម្បី​ពង្រឹង​ខ្លួន​ឯង​

លោក ស៊ិន សុផាត ​អ្នក​តំណាង​របស់​ស្ថានីយ​ប៉ុស្តិ៍​លេខ​៥​

“យើង​នៅ​តែ​សហការ​គ្នា​យូរ​អង្វែង​ជាមួយ​ថៃ​លើ​វិស័យ​កុន​ ព្រោះ​វា​ជា​ឧកាស​តែ​មួយ​គត់​ក្នុង​ការ​ពង្រឹង​សមត្ថភាព​យើង”។ លោក បន្ត​ថា ដោយ​សារ​តែ​វិស័យ​ភាពយន្ត​ភាគ​របស់​កម្ពុជា​ស្ទើរ​តែ​ត្រូវ​បាន​គេ​បំភ្លេច ដូច្នេះ​ហើយ​សមត្ថភាព​ក្នុង​ការ​ផលិត​របស់​ផលិតករ​ក្នុង​ស្រុក ក៏​ទៅ​តាម​ហ្នឹង​ដែរ។

 
ដូច​នេះ​ហើយ អ្វី​ដែល​ប្រសើរ លោក​ថា ជា​ដំបូង​ត្រូវ​ហាត់រៀន​ពី​អ្នក​មាន​បទ​ពិសោធន៍​ជា​មុន​សិន ទម្រាំ​យើង​អាច​ដើរ​បាន​ដោយ​ខ្លួន​ឯង។ រឿង​ភាគ​របស់​ស្ថានីយ​ប៉ុស្តិ៍​លេខ​៥​ទាំង​អស់ គឺ​បាន​ទិញ​កម្មសិទ្ធិ​បញ្ញា​យក​មក​ថត​ឡើង​វិញ ពី​បណ្ដា​ស្ថានីយ​ទូរទស្សន៍​របស់​ប្រទេស​ថៃ​ដោយ​ស្ថិត​នៅ​ក្រោម​គណៈកម្មការ​វាយ​តម្លៃ​មួយ។

 

ស៊ិន សុផាត ៖ ខ្មែរ​ទិញ​កម្មសិទ្ធិ​ពី​ថៃ ដើម្បី​ពង្រឹង​ខ្លួន​ឯង​
លោក​បាន​ប្រាប់​ថា មុន​នឹង​សម្រេច​យក​រឿង​មក គឺ​ត្រូវ​ឆ្លង​កាត់​គណៈកម្មការ​វាយ​តម្លៃ​ជា​មុន​សិន ជា​ពិសេស​គឺ​ត្រូវ​សង្កេត​គ្រប់​លក្ខណៈ​ទាំង​សាច់​រឿង​ទាំង​អត្តចរិត​តួ​អង្គ​ ទាំង​ការ​ស្លៀក​ពាក់​ត្រូវ​ធ្វើ​មក​ជា​របស់​ខ្មែរ​ទើប​ខាង​ស្ថានីយ​ព្រមព្រៀង​គ្នា។ សម្រាប់​ការ​ដឹក​នាំ​វិញ គឺ​មាន​ការ​សហការ​ពី​ក្រុម​ផលិតករ​ខ្មែរ និង​ក្រុម​បច្ចេកទេស​ថៃ​ក្នុង​ការ​ផលិត​រឿង​នីមួយ​ៗ៕

 

អត្ថបទ៖ SAMEDY​​​​​​​​​​