Louis អាច​នឹង​ដើរ​តួ​ជា Vardy​ក្នុង​រឿង​ហូលីវូដ​ថ្មី ប្រសិន​កីឡាករ​នេះ​អាច​ជួយ​អង់គ្លេស​បាន

Louis Tomlinson សមាជិក​ក្រុម One Direction គឺ​ជា​បេក្ខភាព​​នាំ​មុខ​គេ​​ដែល​ត្រូវ​សម្ដែង​ជា​តួអង្គ​​កីឡាករ​បាល់​ទាត់ Jamie Vardy ប្រសិន​បើ​កីឡាករ​រូប​នេះ​អាច​ជួយ​​ក្រុមLeicester City ឈ្នះ​ពាន​ Premier League ​និង​អង់គ្លេស​ឈ្នះ Euro ។

 

Louis អាច​នឹង​ដើរ​តួ​ជា Vardy​ក្នុង​រឿង​ហូលីវូដ​ថ្មី ប្រសិន​កីឡាករ​នេះ​អាច​ជួយ​អង់គ្លេស​បាន

 

 

តាម​សម្ដី​​អ្នក​ផលិត​ភាពយន្ត​លោក Adrian Buchart បាន​ប្រាប់ Sportsmail ថា​៖”ពួក​យើង​នឹង​ព្យាយាម​ថត​ភាពយន្ត​ថ្មី​មួយ​តាម​លទ្ធភាព​ក្នុង​ពេល​ឆាប់ ប៉ុន្តែ​អ្វី​ៗ​អាស្រ័យ​​​រង់ចាំ​រហូត​ដល់​ដល់​ការប្រកួត​ពាន​​រង្វាន់​ទ្វីប​អឺរ៉ុប​ Euro បញ្ចប់ ថា​តើVardy អាច​ជួយ​ក្រុម​អង់គ្លេស​ឈ្នះ​ពាន​នេះ​ឬអត់”។​​

 

Adrian Buchart បាន​បន្ថែម​ថា​៖”រឿង​២​យ៉ាង​ដែល​លទ្ធភាព​នៃ​ការ​ថត​រឿង​នេះ​កើត​ឡើង​ គឺ​ទី១Vardy ត្រូវ​ជួយ​ក្រុម​អាជីព​របស់​ខ្លួនLeicester City ឈ្នះ​ពាន​ Premier League ​និង​ជម្រើស​ជាតិ​អង់គ្លេស​ឈ្នះ Euro ដែល​រៀបចំ​នៅ​ប្រទេស​បារាំង។ ប៉ុន្តែ​គ្រប់​ការ​ប្រកួត​មិន​អាច​សន្មត​ទុក​មុន ហើយ​ការ​ពិត​​មាន​តែ​ចាំ​មើល​ទាំង​អស់​គ្នា”។

 

ការ​ដែល​ជ្រើសរើស Louis Tomlinson សម្ដែង​ដោយ​សារ​តារា​វ័យ​​២៤ឆ្នាំ​​នេះ​​ជា​តារា​ចម្រៀង​មាន​ឈ្មោះ​បោះ​សំឡេង មាន​បទពិសោធន៍​សម្ដែង​ពី​មុន​និង​ចូលចិត្ត​លេង​បាល់ទាត់៕ ​​​​

 

Louis អាច​នឹង​ដើរ​តួ​ជា Vardy​ក្នុង​រឿង​ហូលីវូដ​ថ្មី ប្រសិន​កីឡាករ​នេះ​អាច​ជួយ​អង់គ្លេស​បាន

 

ចុចអាន៖Zayn Malik ប្រាប់​ហេតុ​ផល​ហួស​ចិត្ត​មួយ​ទៀត​​ដែល​នាំ​ឲ្យ​គេ​ចេញ​ពី ​One Direction

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail