កូនប្រុស​ផ្កាយ​៤​ ឌុ​ល​ គឿ​ន​ ដែល​ពាក់​ផ្កាយ​២​ប៉ូលិស​ និង​ល្បី​ខាង​បូម​ខ្សាច់​ម្នាក់​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​

​បន្ទាប់​ពី​ជាប់​ឈ្មោះ​ល្បីល្បាញ​ខាង​ពាក់ព័ន្ធ​នឹង​សកម្មភាព​បូម​ខ្សាច់​យ៉ាង​គគ្រឹកគគ្រេង​ក្នុងភូមិ​សាស្ត្រ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ កើប​លុយ​ច្រក​បាវ​ ផ្គើន​នឹង​សេចក្តីសម្រេច​លេខ​៣៥​សសរ​ ចុះ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៣​ របស់​រាជរដ្ឋាភិបាល​ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​រួច​មក​ កូនប្រុស​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ឌុ​ល​ គឿ​ន​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​០០២៧​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ដែល​ជា​ប៉ូលិស​ពាក់​ផ្កាយ​២​ម្នាក់​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៦/១០៦​ ចុះ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​កូនប្រុស​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ឌុ​ល​ គឿ​ន​ ម្នាក់​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ថ្នាក់ឧត្តម​សេនីយ៍​ ដែល​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​នោះ​ គឺ​លោក​ឧត្តមសេនីយ៍ទោ​ គឿ​ន​ ភិ​រម្យ​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​៣៣០៨០​ ល្បីឈ្មោះ​ពាក់ព័ន្ធ​នឹង​សកម្មភាព​បូម​ខ្សាច់​ទន្លេ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ កើប​លុយ​បាន​យ៉ាង​ក្រាស់ក្រែល​ ដោយ​គ្មាន​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​ណាមួយ​ហ៊ាន​ក្អក​ឡើយ​ ៕​

កូនប្រុស​ផ្កាយ​៤​ ឌុ​ល​ គឿ​ន​ ដែល​ពាក់​ផ្កាយ​២​ប៉ូលិស​ និង​ល្បី​ខាង​បូម​ខ្សាច់​ម្នាក់​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​កូនប្រុស​ផ្កាយ​៤​ ឌុ​ល​ គឿ​ន​ ដែល​ពាក់​ផ្កាយ​២​ប៉ូលិស​ និង​ល្បី​ខាង​បូម​ខ្សាច់​ម្នាក់​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​

Related