ប្រទេស ចិន ព្រួយ​បារម្ភ​ចំពោះ​ប្រព័ន្ធ​ការពារ​មីស៊ីល​ អាមេរិក​ ក្នុង​ប្រទេស​ កូរ៉េខាងត្បូង​


ប្រទេស​ ចិន​ អះអាង​ថា​ ប្រព័ន្ធ​ការពារ​មីស៊ីល​ថ្មី​ដែល​សហរដ្ឋ​អាមេរិក​ចង់​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​ កូរ៉េខាងត្បូង​ គឺ​ជា​ការ​គំរាម​មួយ​ដល់​ស្ថិរភាព​ក្នុង​តំបន់​ ប៉ុន្តែ​អ្នក​ការទូត​ជាន់ខ្ពស់​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក​ បង្ហាញ​ក្ដី​សង្ឃឹម​ថា​ ប្រទេស​ ចិន​ នឹង​ទទួល​យក​សំណើ​បក​ស្រាយ​អំពី​បញ្ហា​នេះ ។​
ប្រទេស ចិន ព្រួយ​បារម្ភ​ចំពោះ​ប្រព័ន្ធ​ការពារ​មីស៊ីល​ អាមេរិក​ ក្នុង​ប្រទេស​ កូរ៉េខាងត្បូង​
អនុរដ្ឋមន្ត្រី​ការបរទេស​ សហរដ្ឋអាមេរិក​ លោក​ អាន់តូនី ប្លីនខឹន​ (Anthony Blinken)​ និយាយ​ថា​ ប្រព័ន្ធ​ការពារ​មីស៊ីល​ មាន​សារសំខាន់​សម្រាប់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ការពារ​ខ្លួន​ឯង​ និង​សម្ព័ន្ធមិត្ត​នៅ​ក្នុង​តំបន់​ ពី​ការ​វាយប្រហារ​ធ្វើ​ឡើង​ដោយ​ប្រទេ​ កូរ៉េខាងជើង ។​ កាល​ពី​ខែ​មុន​ សហរដ្ឋ​អាមេរិក​ និង​ កូរ៉េខាងត្បូង​ បាន​យល់​ស្រប​គ្នា​ ក្នុង​ការ​ចាប់​ផ្ដើម​កិច្ច​ពិភាក្សា​អំពី​ការ​ដាក់​ពង្រាយ​កម្មវិធី​មីស៊ីល​ការពារ​ នៅ​លើ​ទឹក​ដី​ កូរ៉េខាងត្បូង​ ក្រោយ​ពី​ប្រទេស​ កូរ៉េខាងជើង​ សាកល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​លើកទី​ ៤​ កាល​ពី​ថ្ងៃ​ទី​ ៦​ ខែ​មករា​ និង​បាញ់​រ៉ុកែត​​នៅ​ថ្ងៃ​ទី​ ៧​ ខែ​កុម្ភៈ ។​
ប្រទេស ចិន ព្រួយ​បារម្ភ​ចំពោះ​ប្រព័ន្ធ​ការពារ​មីស៊ីល​ អាមេរិក​ ក្នុង​ប្រទេស​ កូរ៉េខាងត្បូង​
ចំណែក​កងទ័ព​ កូរ៉េខាងត្បូង​ ឲ្យ​ដឹង​ថា​ កូរ៉េខាងជើង​ បាន​បាញ់​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ជិត​មួយ​គ្រាប់​ ចូល​ទៅ​ក្នុង​សមុទ្រ​ភាគ​ខាង​កើត​ ជា​ការ​សាកល្បង​ថ្មីៗ​បំផុត​ ដែល​ទីក្រុង​ ព្យុងយ៉ាង​ ធ្វើឡើង​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ដាក់​ទណ្ឌកម្ម​ ។​

សេតវិមាន​បញ្ជាក់​ថា​ លោក​ បារ៉ាក់ អូបាម៉ា​ បាន​ជួប​ជា​មួយ​សម​ភាគី​ កូរ៉េខាងត្បូង​ លោក​ស្រី​ ប៉ាក គន់ហេ​ និង​លោក​ ហ្ស៊ីនសូ អាបេ​ ដើម្បី​ពិភាក្សា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​ កូរ៉េ​ខាង​ជើង ។​ ជំនួប​របស់​មេ​ដឹក​នាំ​ទាំង​ ៣​ ធ្វើ​ឡើង​នៅ​ខាង​ក្រៅ​សន្និសីទ​ស្ដី​អំពី​សន្តិសុខ​នុយក្លេអ៊ែរ​ ក្នុង​ទីក្រុង​ វ៉ាស៊ីនតោន​ មុន​ពេល​លោក​ អូបាម៉ា​ ជួប​ជា​មួយ​នឹង​ប្រធានាធិបតី​ ចិន​ លោក​ ហ្ស៊ី ជីនពីង ។​

ប្រភព៖ kqube

  • ប្រទេស ចិន ព្រួយ​បារម្ភ​ចំពោះ​ប្រព័ន្ធ​ការពារ​មីស៊ីល​ អាមេរិក​ ក្នុង​ប្រទេស​ កូរ៉េខាងត្បូង​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:ជីវិតនិងសង្គម
Tags: