គ្រាន់​តែ​ទទួល​ទាន​អាហារ​សាមញ្ញ​ជា​ប្រចាំ​ធ្វើ​ឱ្យ​អ្នក​ស្រកទម្ងន់​បាន​យ៉ាង​ងាយ​

អ្នក​ស្រាវ​ជ្រាវ ​បាន​រក​ឃើញ​ថា​កា​រ​ញុំា​​អាហា​រ​ ដែល​មាន​ជាតិ​សណ្តែក​ ត្រឹម​តែ​ ១៣០​ក្រាម​ជា​ប្រចាំ ​វា​នឹង​អាច​ជួយ​ឱ្យ​អ្នក​សម្រក់​ទម្ងន់​បាន​យ៉ាង​ងាយ ​មនុស្ស​ស្រី​ភាគ​ច្រើន​ តែង​តែ​គិត​ថា​ខ្លួន​ឯង​ធាត់​ស្លៀក​សំលៀក​បំពាក់​មិន​ស្អាត ​ហើយ​ចង់​សម្រក​ទម្ងន់បែប​ធម្មជាតិ​ នោះ​សូម​អាន​នូវ​អត្ថន័យ​ខាង​ក្រោម​ទាំង​អស់​គ្នា​។ការ​ទទួល​ទាន​នូវ​សណ្តែក​ជា​ប្រចាំ​វា​អាច​ជួយ​អ្នក​ឱ្យ​ស្រក​ទម្ងន់​ ហើយ​នឹង​រក្សា​រាង​ មិន​ប្រែ​ប្រួល​គីឡូ​ នេះ​បើ​យោង​ទៅ​លើ​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​។ អ្នក​ស្រាវជា្រវ​ជា​ច្រើន​ បាន​វិភាគ​ទៅ​លើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ ក្នុង​ចំណោម​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី ​ចំនួន ​៩៤០ ​ដោយ​ឃើញ​អំពី​ផល​ប៉ះ​ពាល់​នៃ​ជីពចរ​មក​ពី​ការ​ទ​ទួល​ទាន​អាហារ​ជា​ប្រចាំ។​​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​កម្រិត​ជាតិ​ស្ករ​ ដែល​ធ្វើ​ឱ្យ​ជាតិ​អាំង​ស៊ុយ​លីន​ ចុះ​ខ្សោយ​មិន​អាច​ទប់​ស្កាត់​ជាតិ​ស្ករ​ខុស​ប្រក្រតី ​ពេល​នោះ​វា​នឹង​ធ្វើ​ឱ្យ​លោក​អ្នក​កើត​ជំងឺ​ទឹក​ នោម​ផ្អែម ​ហើយ​ជំងឺ​ទឹក​នោម​ផ្អែម​នេះ​ក៏​វា​បណ្តាល​ឱ្យ​លើស​ទំងន់​ដែរ។​ហើយ​អាហារ​ដែល ​សម្បូរ​ដោយ​ជាតិ​ស្ករ​ខ្ពស់​ដែល​អ្នក​គួ​រ​តែ​ជៀស​វាង​នោះ​ គឺ​មាន​ប្រភេទ​បាយ​ នំ​ប៉័ងស​ និង​គ្រាប់ ​ធញ្ញជាតិ​ដែល​អ្នក​ទម្លាប់​ទទួល​ទាន​ពេល​ព្រឹក​ដែល​ផ្ទុក​នូវ​ជាតិ​ស្ករ​ខ្ពស់​ហើយ​អ្នក​មិន​ដែល​សង្កេត​វា​។​អ្នក​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ថា​បើ​អ្នក​ចង់​ស្រក់ទម្ងន់​ឬ​ចង់​រក្សា​រាង​ឱ្យ​ឆ្វែល​ដដែរ​នោះ ​លោក​អ្នក​គ្រាន់​តែ​ទទួល​ទាន​ប្រភេទ​សណ្តែក​ជា​ប្រចាំ​នោះ​វា​នឹង​ទទួល​បាន​នូវ​លទ្ធផល​ល្អ​ជា​មិន​ខាន​ឡើយ​ ពីព្រោះ​ពពួក​​សណ្តែក​ទាំង​អស់​នេះ ​វា​មាន​តួនាទី​កាត់​បន្ថយ​ជាតិ​ ស្ករ​នៅ​ក្នុង​សរសៃ​ ឈាម​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​។
គ្រាន់​តែ​ទទួល​ទាន​អាហារ​សាមញ្ញ​ជា​ប្រចាំ​ធ្វើ​ឱ្យ​អ្នក​ស្រកទម្ងន់​បាន​យ៉ាង​ងាយ​ 
ប្រែសម្រួលដោយ៖ កញ្ញា

  • គ្រាន់​តែ​ទទួល​ទាន​អាហារ​សាមញ្ញ​ជា​ប្រចាំ​ធ្វើ​ឱ្យ​អ្នក​ស្រកទម្ងន់​បាន​យ៉ាង​ងាយ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:សុខភាព