ស្ត្រីទទួលទានផ្អែមច្រើនពេកអាចប្រឈម​​នឹងជំងឺមហារីកបេះដូង

យោងតាមការបង្ហើបឱ្យដឹងពីសមាគមរោគបេះដូងនៅសហរដ្ឋអាមេរិក ដោយមានលោកសាស្ត្រាចារ្យ គ្រីស្ទីនសេយ៍ បានធ្វើការពិសោធន៍ទៅ លើស្ត្រីចំនួន៤១៦៦នាក់នោះបានរកឃើញថាស្ត្រីដែលទទួលទានភេសជ្ជៈមានរសជាតិផ្អែមច្រើន ទោះបីជាប្រភេទណាក៏ដោយ ក្នុងមួយ ថ្ងៃពីរ កែវគឺប្រឈមជាមួយនឹងការកើនឡើងនៃកម្រិត ទ្រីគ្លីសឺរីក ខ្ពស់ជាងស្ត្រីធម្មតា រហូតដល់៤ដងឯណោះ ។

ទ្រីគ្លីសឺរីកនេះឯង ដែលជាដើមចមដ៏ សំខាន់បង្កឱ្យកើតមានរោគបេះដូងនិងរោគទឹកនោមផ្អែម ទោះបីវាមិនបង្ហាញសញ្ញាណកើនឡើងនៃ ទម្ងន់ខ្លួន ឬករណីខ្លះអាចត្រឹមតែ សង្កេតឃើញ ថាមានសាច់ក្បាលពោះដុះឡើងតែបន្តិចបន្តួចប៉ុណ្ណោះ ។

ដូច្នេះស្ត្រីដែលបរិភោគផ្អែមជា ពិសេសទឹកសេរ៉ូគឺមានឱកាសប្រឈមនឹងរោគបេះដូង និងរោគទឹកនោមផ្អែមខ្ពស់ជាងអ្នកមិន បានទទួលទានរសជាតិផ្អែម ។ ដើម្បីចៀសវាងឱ្យបាននូវអាការរោគដ៏សាហាវខាងលើនេះ សុភាពស្ត្រីទាំងឡាយ គួរចៀសចេញឱ្យឆ្ងាយពីភេសជ្ជៈ ប្រភេទផ្អែមទាំងអស់នោះ៕

ប្រភព៖ iknow

  • ស្ត្រីទទួលទានផ្អែមច្រើនពេកអាចប្រឈម​​នឹងជំងឺមហារីកបេះដូង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:សុខភាព
Tags: