បាក់​​ស្រុត​ស្ពាន​អាកាស​នៅ​ឥណ្ឌាម្សិលមិញ ២១​​​នាក់​បាន​ស្លាប់ និង​៨៥​រង​របួស

ហេតុ​ការណ៍​បាក់​ស្រុត​​សំណង់​​ស្ពាន​អាកាស​​មួយ​កន្លែង នៅ​ទី​ក្រុង​កុលកាតា រដ្ឋ​ West Bengal ប្រទេស​ឥណ្ឌា ​​ នា​រសៀល​ថ្ងៃ​ទី​​៣១ ខែ​​មិនា​ម្សិល​មិញ​ បាន​ធ្វើ​ឲ្យ​មនុស្ស​​​ចំនួន​២១​នាក់​បាន​ស្លាប់​ និង​​៨៥​នាក់​រង​របួស​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ India Today។

 

បាក់​​ស្រុត​ស្ពាន​អាកាស​នៅ​ឥណ្ឌាម្សិលមិញ ២១​​​នាក់​បាន​ស្លាប់ និង​៨៥​រង​របួស

 

មនុស្ស​ជា​ច្រើន​ទៀត​​ត្រូវ​គេ​ជឿ​ថា​នៅ​ជាប់​​ក្រោម​​គំនរ​បេតុង​​បាក់​បែក និង​​បន្ទះ​ដែក​​ ចំណែក​ក្រុម​​​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ធ្វើ​ទាំង​យប់ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រជាជន​រស់​នៅ​តំបន់​នោះ​ផង​ដែរ។ ​​

 

​គួរ​បញ្ជាក់​ដែរ​ថា​ ឧប្បត្តិហេតុ​​ខាង​លើ​បាន​កើត​ឡើង​​ក្នុង​តំបន់​ក្បែរ​សួន ​Girish Park ជា​​សង្កាត់​មួយ​​ដែល​មាន​​មនុស្ស​រស់​​នៅ​ច្រើន​ មាន​​ច្រក​ផ្លូវ​​តូច​ចង្អៀត​ មាន​ហាង​​លក់​ទំនិញ​និង​​​​​ផ្ទះ​​សង់​ជាប់​ៗ​គ្នា​។

 

ចំពោះ​ស្ពាន​អាកាស​​​បាក់​ស្រុត​ខាង​លើ​​មាន​ប្រវែង​​ ១,២​ម៉ាយ​ (២​គីឡូម៉ែត្រ) និង​​ស្ថិត​ក្រោម​ការ​សាង​សង់​​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ ​និង​​​មិន​ទាន់​សង់​រួច​រាល់​ជា​ស្ថាពរ​​​នៅ​ឡើយ​ទេ​រហូត​​​មក​ដល់​បច្ចុប្បន្ន។

 

បាក់​​ស្រុត​ស្ពាន​អាកាស​នៅ​ឥណ្ឌាម្សិលមិញ ២១​​​នាក់​បាន​ស្លាប់ និង​៨៥​រង​របួស

 

​មក​ទល់​ពេល​នេះ មូល​ហេតុ​ដែល​បណ្ដាល​​ឲ្យ​មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ខាង​លើ​​ភ្លាម​ៗ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​​លាស់​នៅ​​ឡើយ​​ទេ ប៉ុន្តែ​ក្រុមហ៊ុនIVRCL ដែល​ទទួល​បន្ទុក​​​ម៉ៅការ​​សាង​សង់​ស្ពាន​ខាង​លើ បាន​ឲ្យ​ដឹង​​ថា​ពួក​គេ​​នឹង​សហការ​ជា​មួយ​​ក្រុម​ស៊ើប​អង្កេត​ដើម្បី​រក​មូល​ហេតុ​​​​ឲ្យ​ឃើញ៕
 

បាក់​​ស្រុត​ស្ពាន​អាកាស​នៅ​ឥណ្ឌាម្សិលមិញ ២១​​​នាក់​បាន​ស្លាប់ និង​៨៥​រង​របួស
  បាក់​​ស្រុត​ស្ពាន​អាកាស​នៅ​ឥណ្ឌាម្សិលមិញ ២១​​​នាក់​បាន​ស្លាប់ និង​៨៥​រង​របួស
  បាក់​​ស្រុត​ស្ពាន​អាកាស​នៅ​ឥណ្ឌាម្សិលមិញ ២១​​​នាក់​បាន​ស្លាប់ និង​៨៥​រង​របួស
  បាក់​​ស្រុត​ស្ពាន​អាកាស​នៅ​ឥណ្ឌាម្សិលមិញ ២១​​​នាក់​បាន​ស្លាប់ និង​៨៥​រង​របួស
  បាក់​​ស្រុត​ស្ពាន​អាកាស​នៅ​ឥណ្ឌាម្សិលមិញ ២១​​​នាក់​បាន​ស្លាប់ និង​៨៥​រង​របួស

 

ចុចអាន៖  បាក់​​ស្រុត​ស្ពាន​អាកាស​នៅ​ឥណ្ឌា​​សម្លាប់​​មនុស្ស​យ៉ាង​តិច​១០នាក់​ និង​១៥០​នាក់​ជាប់​ខាង​ក្រោម​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ indiatoday, BBC​​​​