ហ៊ីយ៉ាន់ដាយ​ បុក កិនស្រ្តី២នាក់បែកក្បាលខ្ទេច នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ ស្ត្រីម្នាក់​ និងក្មេងស្រីម្នាក់ទៀត​ ត្រូវបានរថយន្តហ៊ីយ៉ាន់ដាយ​ បុក​ កិនបែកក្បាលស្លាប់ភ្លាមៗ​ ខណៈកំពុងជិះម៉ូតូ​ នៅរសៀលថ្ងៃទី៣១​ ខែមីនា​នៅចំណុច វត្តជោគមង្គល​ភូមិផ្សារលិច សង្កាត់ព្រែកព្នៅខណ្ឌ ព្រែកព្នៅ។

សាក្សីបានអោយដឹងថា​ គ្រោះថ្នាក់នេះ កើតឡើងរវាង រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ ត្រួយចេក សរ លេខ ព្រះសីហនុ 3A 1328 ( អ្នកបើកបរ រត់គេចខ្លួនបាត់) ទិសដៅពីត្បូងទៅជើងបា នបុកនិង ម៉ូតូមួយគ្រឿង ម៉ាកហុងដា ពណ៍ ខ្មៅលេខ ភ្នំពេញ 1CT 9806 មានគ្នាបីនាក់ ទិសដៅពីត្បូង ទៅជើង អ្នកបើកម៉ូតូ ហ៊ុន ម៉េច អាយុ ២១ឆ្នាំ ភេទ ស្រី ( ស្លាប់នៅកន្លែងកើតហេតុ ) មានទីលំនៅភូមិឃុំ សំរោងទង ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ , អ្នកជិះកណ្តាល ឈ្មោះ សុខ ឆេងអ៊ាន ភេទស្រី អាយុ១១ឆ្នាំ មានទីលំនៅដូចគ្នា ( បានស្លាប់ នៅកន្លែងកើតហេតុ ) ចំណែកអ្នកជិះពីក្រោយ ត្រូវជាម្តាយ ជា វឿន ភេទ ស្រី អាយុ ៣១ឆ្នាំ មានទីលំ ដូចគ្នា រងរបួលស្រាល៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត