រកឃើញសពសន្តិសុខ ក្រុមហ៊ុនប្រេង តេលា ក្រោយហេតុការណ៍ បុកកប៉ាល់ នៅកំពង់ផែ(UPDATE)

ព្រះសីហនុ៖ សាកសពសន្តិសុខ ក្រុមហ៊ុនប្រេងតេលា  កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ដោយសារកប៉ាល់ ប្រេងប្រទេសវៀតណាមបុក ត្រូវបានសមត្ថកិច្ច ស្វែងរកឃើញហើយ នៅម៉ោងប្រមាណ ១១ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ។ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ថា លោកបានបញ្ជា អោយមន្ត្រីជំនាញនៃ ស្នងការខេត្ត ចេញទៅពិនិត្យ ហើយនារសៀលថ្ងៃនេះ ។ 

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានអោយដឹងថា អ្នកទទួលខុសត្រូវគ្រប់គ្រង ឃ្លាំងស្តុកប្រេងកម្ពុជា តេលា ដែលមានទីតាំង ស្ថិតនៅ ក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានដាក់ពាក្យបណ្តឹង ផ្លូវការចំពោះPILOT កប៉ាល់ឈ្មោះ Sts Logistics sevicegsg មកពីប្រទេសវៀតណាម បើកបរដោយឈ្មោះ NGAYEN VULANGនិង Pilot ខ្មែរប្រចាំកំពង់ផែ ប្រេងឈ្មោះ នួន ចាន់រិទ្ធ ដែលបានបើកបរ និងបញ្ជាផ្លូវ ទៅស្ថាប័នមានសមត្ថកិច្ច និងតុលាការ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ម្សិលម៉ិញនេះ ពីបទធ្វេសប្រហែស ក្នុងការបើកបរកប៉ាល់ផ្ទុកប្រេងឥន្ទនៈ ពេលចូលចតកំពង់ផែ ដើម្បីផ្ទេរប្រេង នាំអោយមានឧប្បត្តិហេតុគ្រោះថ្នាក់ កើតឡើងកាលពីវេលាម៉ោង ៤ កន្លះល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ បណ្តាលឲ្យរងការខូចខាតកំពង់ផែ និងប៉ុស្តិ៍យាមក្នុង ទំហំ៨០ម៉ែត្រ× ១៣០ម៉ែត្រ និងធ្វើអោយបាត់បង់ អាយុជីវិត សន្តិសុខ ក្រុមហ៊ុនម្នាក់ឈ្មោះ សែម វណ្ណៈ ភេទប្រុសអាយុ ១៨ឆ្នាំ មានស្រុកកំណើត ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅ បណ្តោះអាសន្នក្នុងឃ្លាំងស្តុកប្រេងខាងលើ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត