ឧស្សាហ៍​ឈឺសន្លាក់​មែន​ទេ​? នេះ​ជា​របៀប​គ្រប់គ្រង​កម្រិត​ជាតិ​អាស៊ីត​អ៊ុយ​រិច​តាមបែប​ធម្មជាតិ

    ​លោកអ្នក​គួរ​ដឹងថា កម្រិត​ជាតិ​អាស៊ីត​អ៊ុយ​រិច​ខ្ពស់​អាច​បង្កឱ្យមាន​បញ្ហា​សុខភាព​ផ្សេងៗ​ជាច្រើន​។ តើ​អ្វី​ទៅជា​កម្រិត​ជាតិ​អាស៊ីត​អ៊ុយ​រិច​ខ្ពស់​? យោងតាម​គ្លីនិក Mayo Clinic កម្រិត​ជាតិ​អាស៊ីត​អ៊ុយ​រិច​ខ្ពស់​ឬ​ហៅថា Hyperuricemia គឺជា​ការ​លើស​ជាតិ​អាស៊ីត​អ៊ុយ​រិច​ក្នុង​ឈាម​។​    ​

​    ​អាស៊ីត​នេះ​ជាធម្មតា​ត្រូវបាន​ផលិតឡើង​អំឡុង​ការ​បំបែក​សារធាតុ​ធម្មជាតិ​ឈ្មោះថា Purine ជា​សារធាតុ​រកឃើញ​ក្នុង​ចំណីអាហារ​ខុសៗ​គ្នា​ជាច្រើន​។ នៅពេល​អ្វីៗ​គ្រប់យ៉ាង​បាន​បំពេញ​មុខងារ​បានល្អ​ធម្មតា​នៅក្នុង​សរីរាង្គ អាស៊ីត​អ៊ុយ​រិច​នឹង​រលាយ​ក្នុង​ឈាម និង​ឆ្លងកាត់​តាមរយៈ​ក្រលៀន​។

​    ​តាម​វិធី​នេះ អាស៊ីត​នេះ​នឹងត្រូវ​បញ្ចេញ​ពី​រាងកាយ​តាមរយៈ​ទឹកនោម​។ ប៉ុន្តែ​ជួនកាល​យើង​ទទួលទាន​អាហារ​ដែល​អាច​បង្កឱ្យមាន​កម្រិត​ជាតិ​អាស៊ីត​អ៊ុយ​រិច​ខ្ពស់​។ ហើយ​អាហារ​មួយ​ក្នុងចំណោម​អាហារ​អាក្រក់​បំផុត​ចំពោះ​សុខភាព​គឺ​ស្ករស​។ ការទទួល​ទាន​ស្ករស​ច្រើន​អាច​បណ្តាលឱ្យ​ឡើង​កម្រិត​ជាតិ​អាស៊ីត​អ៊ុយ​រិច​ខ្ពស់​។ កម្រិត​ជាតិ​ស្ករ​ខ្ពស់​អាច​បង្កើន​កម្រិត​ជាតិ​អាស៊ីត​អ៊ុយ​រិច ហើយ​វា​នឹង​បណ្តាលឱ្យ​ថយចុះ​កម្រិត​ជាតិ​អាស៊ីត​នីតិ​ច​អុកស៊ីត (Nitic Oxide) បង្កើន​កម្រិត​ប្រូតេអ៊ីន Angiotensin និង​ធ្វើឱ្យ​ថយចុះ​ភាពហាប់​របស់​កោសិកា​សាច់ដុំ ដែលនាំឱ្យ​កើត​ជំងឺលើសឈាម និង​ខូច​ក្រលៀន​។ ការឡើង​កម្រិត​ជាតិ​អាស៊ីត​អាច​បណ្តាលឱ្យ​កើត​ជំងឺ​ផ្សេងៗ​ជាច្រើន និង​បញ្ហា​សុខភាព​រាប់មិនអស់​។

​    ​* កម្រិត​ជាតិ​អាស៊ីត​ធម្មតា​គឺ
​    ​- បុរស​៖ 3.4–7.0mg/dL
​    ​- ស្ត្រី​៖ 2.4–6.0 mg/dL

​    ​ប៉ុន្តែ​សំណាងល្អ គេ​មាន​គ្រឿងផ្សំ​ធម្មជាតិ ដែលមាន​សារៈប្រយោជន៍​ក្នុងការ​កាត់បន្ថយ និង​គ្រប់គ្រង​កម្រិត​ជាតិ​អាស៊ីត​ក្នុង​សរីរាង្គ​។ គ្រឿងផ្សំ​ទាំងនេះ​គឺជា​គ្រឿងផ្សំ​ដ៏​អស្ចារ្យ និង​មាន​ប្រសិទ្ធភាព​បំផុត​។

​    ​* ទឹកខ្មេះ​ប៉ោម
​    ​ដូចដែល​យើង​បានដឹងហើយថា គ្រឿងផ្សំ​ល្អ​ដល់​សុខភាព​ដ៏​កំពូល​មួយ​នេះ​អាច​ផ្តល់នូវ​អត្ថប្រយោជន៍​សុខភាព​ជាច្រើន​។ ទឹកខ្មេះ​ប៉ោម​ដើរតួ​ជា​ឱសថ​បន្សាប​ជាតិពុល​បែប​ធម្មជាតិ ដែល​អាចជួយ​កម្ចាត់​កាកសំណល់​មិនល្អ​ដូចជា អាស៊ីត​អ៊ុយ​រិច​ចេញពី​រាងកាយ​។ ដូច្នេះ តាមរយៈ​ការ​ទទួលទាន​ទឹកខ្មេះ​ប៉ោម អាស៊ីត​អ៊ុយ​រិច​នឹង​ត្រូវបាន​រំលាយ ហើយ​ទឹកខ្មេះ​នេះ​នឹង​ជួយ​ទប់ស្កាត់​មិនឱ្យ​ជាតិ​អាស៊ីត​អ៊ុយ​រិច​ពូន​ផ្តុំ​នៅ​សន្លាក់​នោះឡើយ តាមរយៈ​ការជួយ​សម្រួល​ដល់​ចរន្ត​លំហូរ​ឈាម និង​ការ​បន្សុទ្ធ​ឈាម​។

​    ​ប៉ុន្តែ​លោកអ្នក​គួរ​ដឹង​រឿង​មួយ ទឹកខ្មេះ​ប៉ោម​សម្រាប់​ការព្យាបាល​ប្រភេទ​នេះ​គួរតែ​ចម្រាញ់​ចេញពី​ប៉ោម​ដោយ​ខ្លួនឯង  តែ​មិនចាំបាច់​ដាក់​គ្រឿង​អ្វី​ចូល​ជាមួយ​ឡើយ លើកលែងតែ​ស្ករត្នោត ១ ស្លាបព្រា​បាយ (​មើល​វីដេអូ​អំពី​របៀប​ធ្វើ​ខាងក្រោម​)​។ នេះ​គឺ​ព្រោះតែ​ទឹកខ្មេះ​ប៉ោម​ចម្រាញ់​ខ្លួនឯង​ផ្ទុក​ទៅដោយ​បរិមាណ​អាស៊ីត​ម៉ាលី​ក​ខ្ពស់ (Malic Acid) ដែលមាន​អត្ថប្រយោជន៍​ក្នុងការ​រំលាយ និង​កម្ចាត់​អាស៊ីត​អ៊ុយ​រិច​។ ទឹកខ្មេះ​ប៉ោម​ក៏​ជួយ​ស្តារឡើងវិញ​នូវ​តុល្យភាព​អាស៊ីត​អាល់កាលី​ន (Alkaline) ក្នុង​រាងកាយ និង​ផ្តល់នូវ​គុណប្រយោជន៍​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​ការ​ហើម​រលាក​ផងដែរ​។

​     * តើ​ត្រូវ​គ្រប់គ្រង​កម្រិត​ជាតិ​អាស៊ីត​អ៊ុយ​រិច​ដោយ​ប្រើ​ទឹកខ្មេះ​ប៉ោង​របៀប​ណា​?
​    ​ដំបូង​លោកអ្នក​ត្រូវដាក់​ទឹកខ្មេះ​ប៉ោម ១ ស្លាបព្រា​បាយ​ចូលទៅក្នុង​ទឹក​ផឹក​១​កែវ (០,៣០ លីត្រ​)​។ ត្រូវ​ប្រាកដថា​លោកអ្នក​ផឹកទឹក​នេះ ៣ ដង​រៀងរាល់ថ្ងៃ​។ លោក​អ្នកនឹង​ភ្ញាក់ផ្អើល​ចំពោះ​លទ្ធផល​ដ៏​មាន​ប្រសិទ្ធភាព​របស់​វា​។ ការឈឺចាប់​សន្លាក់​នឹង​បាត់​ទៅវិញ​យ៉ាង​ងាយ​បំផុត​។

​    ​វីដេអូ​អំពី​របៀប​ធ្វើ​ទឹកខ្មេះ​ប៉ោម​ដោយ​ខ្លួនឯង​៖

​    ​- កាត់​ប៉ោង​ជា​កង់ៗ (​មិន​កំណត់​ចំនួន តែបើ​ចង់បាន​ទឹក​ច្រើន ដាក់​ប៉ោម​ច្រើន​)
​    ​- ស្ករត្នោត ១ ស្លាបព្រា​បាយ
​    ​
​    ​ដាក់​ទឹក​ចូល​ចាន​ស្ករត្នោត​ប្រហែល ២ លីត្រ រួច​យក​ប៉ោម​ដាក់ចូល​។ បន្ទាប់មក​យក​ថង់​ប្លា​ស្ទិ​ក​គ្រប់​ពីលើ​ឱ្យ​ជិត រួច​ចោះ​រន្ធ​បន្តិចបន្តួច​ពីលើ​។ ទុកចោល​ពី ៧ ទៅ ១០ ថ្ងៃ​។ បន្ទាប់មក​ស្រឹ​ត​យកតែ​ទឹក​ប៉ោម ហើយ​ចាក់​ចូល​កូន​ដប​រក្សាទុក​រយៈពេល ៦ សប្តាហ៍ ក្រោយមក​លោកអ្នក​នឹង​ទទួលបាន​ទឹកខ្មេះ​ប៉ោម​ធម្មជាតិ​។ 

​    ​អរគុណ​សម្រាប់​ការអាន​អត្ថបទ​នេះ ហើយ​សូមកុំ​ភ្លេច​ចែករំលែក​ជាមួយ​មិត្តភក្តិ និង​គ្រួសារ​៕