Vardy សង្ឃឹមថា គ្រាប់បាល់សម្រាប់អង់គ្លេស នឹងជួយដល់ការប្រជែងពានរបស់ Leicester

ខ្សែប្រយុទ្ធ Jamie Vardy ជឿជាក់ថា ការរកគ្រាប់បាល់បញ្ចូលទីរបស់គេជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងផ្តល់ការជឿជាក់ដ៏ខ្ពស់មួយ ខណៈដែលរូបគេនឹងវិលទៅបំពេញការតព្វកិច្ចនៃការជួយឲ្យក្រុម Leicester ប្រជែងដណ្តើមពាន Premier League។
leicester-jamie-vardy
ក្រោយពីផ្តល់ការភ័យខ្លាចដល់ខ្សែការពាររបស់ក្របខ័ណ្ឌ Premier League ក្នុងរដូវកាលដ៏ជោគជ័យមួយ Vardy បាននាំយកទេពកោសល្យរបស់គេទៅកាន់ឆាកអន្តរជាតិជាមួយនឹងរកគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ជាលើកដំបូងរបស់គេសម្រាប់ក្រុមអង់គ្លេសនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ និងហូឡង់។ ទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍របស់ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះ ធ្វើឲ្យតំណែងរបស់គេមានភាពរឹងមាំក្នុងក្រុមរបស់លោក Roy Hodgson សម្រាប់យុទ្ធនាការ Euro ឆ្នាំ២០១៦ ហើយបច្ចុប្បន្ន Vardy អាចធ្វើការផ្លាស់ប្តូរការចាប់អារម្មណ៍របស់គេទៅកាន់ការប្រជែងរបស់ក្រុម Leicester ក្នុងការឈ្នះពានក្របខ័ណ្ឌកំពូលរបស់អង់គ្លេសជាលើកទីមួយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយខាងមុខ។

ក្រុម Leicester របស់លោក Claudio Ranieri កំពុងតែនាំមុខ៥ពិន្ទុពីលើក្រុមឈរលេខ២ Tottenham ជាមួយនឹងការនៅសល់៧ប្រកួតទៀត ហើយស្របពេលការជឿជាក់របស់គេកំពុងតែស្ថិតយ៉ាងខ្ពស់ Vardy ដែលរកបាន២១គ្រាប់សម្រាប់ក្លិប និងប្រទេសរបស់គេនៅរដូវកាលនេះ កំពុងតែរង់ចាំយ៉ាងអន្ទះសារក្នុងការជួបក្រុម Southampton នៅកីឡដ្ឋាន King Power នៅថ្ងៃអាទិត្យនេះ។ Vardy បានឲ្យដឹងថា៖ «ខ្ញុំមានអារម្មណ៍ដ៏ល្អអស្ចារ្យ។ គ្រាប់បាល់អាចក្លាយជារឿងដ៏ល្អសម្រាប់ការជឿជាក់របស់ខ្ញុំ។ ការវិលទៅកាន់ការហ្វឹកហាត់នៅសប្តាហ៍នេះ បន្ទាប់ពីរកបាន២គ្រាប់ ជារំពឹងទុក ខ្ញុំរកគ្រាប់បាល់បញ្ចូលទីទៀតនៅចុងសប្តាហ៍នេះ»។ ការប្រកួតនៅថ្ងៃអាទិត្យនេះ នឹងចាប់ផ្តើមនៅម៉ោង៧:៣០យប់៕

ការជួបគ្នាបីលើកចុងក្រោយរវាងក្រុមទាំងពីរ
17.10.15 Southampton 2-2 Leicester
09.05.15 Leicester 2-0 Southampton
08.11.14 Southampton 2-0 Leicester