រដ្ឋ​មន្រ្តី​ការ​បរទេស​ជប៉ុន​នឹង​ទៅ​ទស្សនា​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​បង្កើត​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​

តូក្យូ៖ ​ប្រភព​ពត៌មាន ​ពី​រដ្ឋាភិបាល​ជប៉ុន​ បាន​ឱ្យ​ដឹង​ថា​ រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន​ លោក ​Fumio Kishida គ្រោង​នឹង​ទៅ​ទស្សនា​ប្រទេស​មីយ៉ាន់ម៉ា​ នៅ​ក្នុង​ពេល​ដល់​ខ្លី​ខាង​មុខ ​ដើម្បី​បង្កើន​ទំនាក់​​ទំនង​រវាង​ប្រទេ ស​ជប៉ុន​ ជា​មួយ​ប្រទេស​អាស៊ី​អាគ្នេយ៍​ ជាពិសេស​​ប្រទេស​មីយ៉ាន់ម់ា​ ដែល​ជា​ប្រទេស​ជាប់​ឆ្នោត​ ដោយ​លទ្ធិ​ប្រជាធិបតេយ្យ​ដំបូង​បង្អស់​ជា​ប្រវត្តិសាស្រ្ត​ របស់​ខ្លួន​ អស់​រយះ​កាល​៥០​ឆ្នាំ​មក​ហើយ​ ដែល​ប្រធានាធិបតី​ថ្មី​ ទើប​តែ​ឡើង​សច្ចា​ប្រណិ​ធាន​ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​។លោក​រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន ​នឹង​ត្រូវ​ជួប​ជា​មួយ​ លោក​ស្រីអ៊ុងសាន​ ស៊ូជី ​ដែល​ជា​មាតា​តំណាង​លទ្ធិប្រជាធិបតេយត្យ​ ហើយ​ក៏​ជា​រ​ដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​មីយ៉ាន់ម៉ាដែរ​ ហើយ​គម្រោង​នោះ​នឹង​អញ្ជើញ ​លោកស្រីអ៊ុងសានស៊ូជី​ ដើម្បី​ត្រឡប់​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​វិញ​ដែរ ​នេះ​បើ​យោង​ទៅ​លើ​ការ​ចុះ​ផ្សាយ​នូវ​ពត៌មាន​ផ្លូវ​ការមួ​យ។​តាម​រយះ​ការ​ពង្រឹង​ ចំណង​ទ្វេភាគី​ នេះ​ផងដែរ​ ជប៉ុន​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​ជាក់​ស្តែង ​នៅ​ក្នុង​ កា​រប្រឆាំង​ នូវ​សេចក្តី​សង្ឃឹមរ​បស់ចិន​ ដែល​មាន​អានុភាព​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ជប៉ុន​ក៏បានរំពឹងផងដែរ​ នូវ​ផល​ប្រយោជន៍​ ពី​ការ​គាំទ្រ​ទៅ​លើ​សេដ្ឋកិច្ច​របស់​មីយ៉ាន់ម៉ា​ ដែល​មាន​នូវ​ធនធាន​ធម្មជាតិ​ដ៏សម្បូរបែប ​និងរូម ​ទាំង​ធនធាន​ផ្សេងៗ​ផង​ដែ​រ៕
រដ្ឋ​មន្រ្តី​ការ​បរទេស​ជប៉ុន​នឹង​ទៅ​ទស្សនា​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​បង្កើត​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://english.kyodonews.jp