កំពុង​ស្ទះចរាចរណ៍​ខ្លាំង​លើ​វិ​ថី​សហព័ន្ធ​រុ​ស្ស៊ី ពី​ស្ពាន​៧​មក​រា ទៅ​រង្វង់​មូល​ចោម​ចៅ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​០១ មេ​សា ២០១៦ នេះ កំពុង​មានការ​កកស្ទះ​ចរាចរណ៍​ខ្លាំង ដែល​អ្នកដំណើរ​មិន​វិល​កង់​បាន ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ចាប់ពី​ចំណុច​ស្ពាន​៧​មក​រា ឡើង​ទៅ​រង្វង់​មូ​​ល​ចោម​ចៅ ក្នុង​ទិស​ដៅ​ពី​ផ្លូវជាតិ​លេខ​៣ និង​លេខ​៤ ។