គំនិត​​​១០ ​​សម្រាប់​​​អ្នក​ម្តាយ​​​វ័យ​ក្មេង

កាល​ពី​​ម្សិល ខ្ញុំ​បាន​លើក​ឡើង​​អំពី​ទ្រឹស្តី​ជីវិត​១០​យ៉ាង ​ដែល​ឪពុក​​វ័យក្មេង​​គួរ​​ចង​​ចាំ​ ។ ក៏​មាន​​​អ្នក​​​សួរ​​មក​​ថា ​ចុះ​​ចំណែក​​ម្តាយ​​វិញ​យ៉ាង​ម៉េច​​​ដែរ? ខាងក្រោម​នេះ ​គឺជា​លក្ខណ​:​សម្បត្តិ​​១០​យ៉ាង ​ដែល​មាតា​វ័យក្មេង ​គួរ​ពិចារណា​ ។

១-ម្តាយ ​គឺជា​មិត្ត​ល្អ​បំផុត​របស់​កូន
២-ម្តាយ ​គឺជា​មនុស្ស​តែ​ម្នាក់​គត់​​យល់ចិត្ត​កូន
៣-ម្តាយ ​គឺជា​មនុស្ស​ម្នាក់​ ប្រៀប​ដូចនឹង​ជ័រកាវ ​ដែល​ធ្វើ​ឱ្យ​​គ្រួសារ​​មាន​ភាព​ស្អិ​​ត​រ​មួ​ត
៤-ម្តាយ ​គឺជា​កំពូល​នារី
៥-ម្តាយ ​គឺជា​មនុស្ស​ស្អាត​បំផុត ​ដែល​អ្នក​មិន​ធ្លាប់​ស្គាល់
៦-ម្តាយ ​គឺជា​គ្រូ​ដំបូង​​គេ​​របស់​​កូន​ៗ
៧-ម្តាយ ​គឺជា​មនុស្ស​ម្នាក់ ​ដែល​តែង​គាំទ្រ​​កូន
៨-ម្តាយ ​តែង​ការ​ពារ​​កូន​​ជា​​និច្ច
៩-​ម្តាយ​​គិតគូរ​​ពី​កូន​ច្រើន​​ជាង​ខ្លួនឯង​​ទៅ​​ទៀត
១០-ម្តាយ​ តែងតែ​លើកទឹកចិត្ត​កូន​​គ្រប់​ពេល

តើ​មិត្ត​អ្នក​អាន​មានគំនិត​អ្វីខ្លះ​ដែរ​ដើម្បី​រួមចំណែក​សម្រាប់​ជួយ​ម្តាយ​វ័យក្មេង?