សម្តេច​តេ​ជោ​សែន​បង្ហាញ​ថ្ងៃកំណើត​ពិតប្រាកដ ៥ សីហា ១៩៥២

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Faceboo) បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ មេ​សា​នេះ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា "​នៅ​តែ ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ថ្ងៃ ទី​៤ ខែ មេ​សា ដែល​ជា​ថ្ងៃកំណើត​មិន​ពិតប្រាកដ តែ​ជា​ថ្ងៃកំណើត​ផ្លូវការ​របស់ខ្ញុំ​ដែល​កំណត់​យក ថ្ងៃ ៤ មេ​សា ១៩៥១​។

ថ្ងៃកំណើត​ពិតប្រាកដ​របស់ខ្ញុំ​គឺ​ថ្ងៃ​ទី ៥ ខែ សីហា ឆ្នាំ​១៩៥២ ត្រូវ​និង ថ្ងៃ អង្គា​រ៍ ១៥ កើត ខែ​ស្រាពណ៍​ឆ្នាំ រោង​ចត្វា​ស័ក ព​.​ស ២៤៩៦​។ តើ​ហេតុ​អ្វី​បានជា​យក​ថ្ងៃ​៤ មេ​សា ១៩៥១ ជា​ថ្ងៃកំណើត ទៅ​វិញ0x017d7 ថ្ងៃ​៤ មេ​សា ១៩៧០ ខ្ញុំ​ចូល​ធ្វើ​កងទ័ព​តាម​ការ​អំពាវនាវ​របស់​សម្តេចព្រះ នរោត្តម សីហ​នុ ។ ពេលធ្វើការ​ចុះ​ឈ្មោះ ខ្ញុំ​មិន​ចាំ​ថ្ងៃខែ​កំណើត​ខ្លួនឯង ដូចនេះ​ក៏​កំណត់​យក ថ្ងៃ ៤ មេ​សា ឆ្នាំ​១៩៥២ ជា​ថ្ងៃកំណើត ដើម្បី​ងាយ​ចង​ចាំ​។ ពេល​នោះ​ខុស​ថ្ងៃ ខែ តែ​ត្រូវ​ឆ្នាំ​រហូត​ដល់​ថ្ងៃ ៨ ខែ មក​រា  ឆ្នាំ​១៩៧៩ ពេល​បង្កើត រដ្ឋាភិបាល ពេល​នោះ​បងប្អូន​វាយ​អង្គុលីលេខ​បាន​វាយ​ខុស​ឆ្នាំ ពី​ឆ្នាំ​១៩៥២ មក​ឆ្នាំ​១៩៥១ និង​ផ្សព្វផ្សាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស​រួច​ទៅ​ហើយ​។

ក្រោយ​ពេល​ដឹង ខ្ញុំ​សប្បាយចិត្ត​ទៅ​វិញ​ទេ ព្រោះ​ពេល​នោះ​ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ក្នុង​វ័យ ២៧​ឆ្នាំ គឺ​ក្មេង​ខ្លាំង​ណាស់ តែបើ​យក​តាម​ការ​វាយ​ខុស និង​កើន​បាន​១​ឆ្នាំ​ទៀត​។ ពេល​នេះ​ចង់​បន្ថយ​ក៏​មិន​បាន​ត្រូវ​រក្សា ថ្ងៃខែ​ឆ្នាំ​នេះ​តទៅ​ទៀត សំខាន់​ឱ្យ​តែ​ភរិយា​ខ្ញុំ​ហៅ​ខ្ញុំ​ថា​បង​ទៅ​បាន​ហើយ កុំឱ្យ​ហៅ​ខ្ញុំ​ថា​តា ទុក​ពាក្យ​តា​ឱ្យ​ចៅ​ហៅ​វិញ​៕"