បើគូ​ស្នេហ៍​ធុញ​នឹងគ្នា​ខ្លាំង ​តើគួរ​ធ្វើដូច​ម្ដេច​ទើប​ត្រូវ​គ្នាវិញ?

ស្នេហាជា ​ពិតជា​ត្រូវភាព​ស្និទ្ធស្នាល ​និងភាព​រស់រវើក​រវាង​មនុស្ស​ពីរនាក់។ ​មនុស្ស​ម្នាក់​មិនអាច​គ្រាន់​តែគិតថា ​នៅពេល​ពួកគេ​ស្រឡាញ់​គ្នា ​ពួកគេ​នឹងចេះ​មើល​ថែគ្នា។ ​ស្នេហា​ត្រូវការ​ភាព​រស់រវើក​ជាមួយ​​កម្មភាព​ដ៏ផ្អែមល្ហែម​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ​។

ខាងក្រោមនេះ យើងនឹងបង្ហាញពីរឿងរ៉ាវមួយចំនួនដែលអ្នកត្រូវធ្វើ ​នៅពេល​អ្នកកំពុង​តែ​មាន​អារម្មណ៍​ធុញទ្រាន់​នឹងស្នេហា។ ​អ្នកត្រូវ​បង្កើតភាព​ទាក់ទាញ​បន្តិច ​និងបង្កើន​ចំណាប់​អារម្មណ៍​លើស​កម្មភាព​រស់នៅ​ប្រចាំថ្ងៃ​របស់អ្នក។

 

បើគូ​ស្នេហ៍​ធុញ​នឹងគ្នា​ខ្លាំង ​តើគួរ​ធ្វើដូច​ម្ដេច​ទើប​ត្រូវ​គ្នាវិញ?
ដូចដែលយើងបានលើកឡើងខាងលើ ស្នេហាត្រូវការភាពរស់រវើក ​ដូច្នេះអ្នក​ទាំង ​២ត្រូវប្រើ​សមត្ថភាព​របស់អ្នក​ឲ្យបានល្អ​ដើម្បី​រក្សា​ចំណង​ស្នេហ៍ឲ្យ​ស្ថិតស្ថេរ។ ​ប្រសិនបើ​បុគ្គល​ម្នាក់​មិនអាច​សម្រេច​បានដូច​ការរំពឹង​ទុករបស់​គូស្នេហ៍ទេ ​គឺមាន​ឱកាស​ច្រើន​ណាស់​ អាចធ្វើ​ឲ្យស្នេហា​ត្រូវបែក​បាក់គ្នា។

ដូច្នេះ ការស្វែងយល់ពីមូលហេតុដែលធ្វើឲ្យស្នេហាអ្នកទាំងពីរ មានភាព​ធុញ​ទ្រាន់​នឹងគ្នា ​ហើយអ្នក​នឹងបាន​ដឹងពី​មូល​ហេតុ​ដែល​បំផ្លាញ​សុភមង្គល​ស្នេហា​របស់អ្នក។ ​កែតម្រូវ​លើចំណុច​ខ្លួនឯង​មួយ​ចំនួន​ដើម្បី​រក្សា​ស្នេហា​របស់អ្នក។

អ្នកមានការធុញទ្រាន់ ហើយគេមិនល្អគ្រប់គ្រាន់សម្រាប់អ្នក
មនុស្ស​មិនដឹងថា ​ពួកគេ​កំពុងតែ​មិនអើពើ​នឹងបុគ្គល​ណាម្នាក់​ឡើយ, ​កំហុសនេះ​ធ្វើឲ្យ​ពួកគេ​ផ្តោត​ច្រើន​តែទៅ​លើខ្លួនឯង ​ហើយ​មានការ​យកចិត្ត​ទុកដាក់​តិចតួច​ចំពោះ​គូស្នេហ៍​ពួកគេ។ ​ប្រសិន​បើ​គូស្នេហ៍​អ្នកចង់​និយាយ​ជាមួយអ្នក ​ពេលដែល​អ្នកកំពុង​រវល់នឹង​ការងារ ​គិតឲ្យ​បានច្បាស់​ មុនពេល​អ្នកធ្វើ​ឲ្យគូ​ស្នេហ៍​របស់អ្នក​មាន​អារម្មណ៍​ថា​ធុញទ្រាន់​។

រំលឹកអនុស្សាវរីយ៍
ព្យាយាមធ្វើឲ្យជីវិតអ្នកត្រលប់ក្រោយទៅរកអ្វីដែលធ្វើឲ្យអ្នកទាំងពីរ មានភាព​ស្និទ្ធ​ស្នាល​នឹងផ្អែម​ល្ហែម​គ្នា។ ​តើអ្នក​ទាំងពីរ​ចូលចិត្ត​ការទៅ​មើល​កុនជា​មួយគ្នា​ ឬធ្វើអ្វី​ផ្សេង​ដែរឬទេ? ​រំលឹក​អនុស្សាវរីយ៍​ស្រស់​ត្រកាល​ឡើងវិញ ​ហើយ​ព្យាយាម​បង្កើតវា​នៅពេល​បច្ចុប្បន្ន​នេះ។

ស្និទ្ធស្នាលនឹងធម្មជាតិ
ធម្មជាតិបានបង្កើតថាមពលវិជ្ជមានឲ្យអ្នក។ ដូច្នេះ ធ្វើដំណើរកំសាន្តទីឆ្ងាយៗ​ដែល​អ្នកទាំងពីរ​ធ្លាប់​បានទៅ​កន្លងមក​ជាមួយ​នឹង​គូស្នេហ៍​អ្នក។ ​ធ្វើរឿង​អ្វីមួយ​ដែលជា​ក្តីរំពឹងទុក​របស់​គូស្នេហ៍​អ្នក។ ​វិធីនេះ នឹងធ្វើ​ឲ្យអ្នក​ទាំងពីរ​លែង​ធុញ​ទ្រាន់​នឹងគ្នា។

បោះបង់ការសប្បាយនៅខាងក្រៅផ្ទះ
ដូចដែលបានលើកឡើងខាងលើ ធ្វើអ្វីដែលជាការចង់បានពីគូស្នេហ៍អ្នក។ ​ការធ្វើ​បែបនេះ ​ជាអ្វីដែល​គូស្នេហ៍​អ្នក​ទន្ទឹង​រង់ចាំចង់​បាន​ពីអ្នក។ ​បោះបង់​ការ​សប្បាយ​ក្រៅផ្ទះ​ឲ្យអស់ ​ហើយ​សម្លឹង​មើល​ជីវិតពិត​ដ៏គួរឲ្យ​ទាក់​ទាញ​របស់អ្នក។ ​ទម្លាយ​រឿងអាថ៌​កំបាំង​ទាំងឡាយ​ឲ្យគូ​ស្នេហ៍​អ្នក​បានដឹង។

និយាយចំៗ
នេះជាតម្រូវការរបស់ស្នេហា។ ការមិនចេះយល់ពីចិត្តគ្នា និងការយល់ច្រលំ​ធ្វើឲ្យ​ស្នេហា​របស់អ្នក​កាន់តែ​យ៉ាប់​យ៉ឺន​ខ្លាំង​ឡើងៗ។ ​បញ្ហានេះ​ ធ្វើឲ្យ​អ្នកចាប់​ផ្តើមធុញ​ទ្រាន់​នឹងគ្នា។ ​ដូច្នេះ ​ដើម្បី​ចៀសវាង​បញ្ហានេះ ​អ្នកត្រូវ​និយាយ​ទល់មុខ​គ្នាចំៗ។

ប្រើអារម្មណ៍គិត
ពេលខ្លះ អ្នកត្រូវយល់ថា ស្នេហាអាចធ្វើឲ្យមនុស្សធុញទ្រាន់។ ​ប៉ុន្តែ​មិនមែន​ញឹកញាប់​ពេកទេ។​ ផ្ទុយ​ទៅវិញ ​អ្នកអាច​រង់ចាំ​មើលអ្វី​ដែលគូ​ស្នេហ៍របស់​អ្នកចង់​បាន ​នៅក្នុងស្ថាន​កំពុងតែ​ភាព​ធុញ​ទ្រាន់​នឹងគ្នា។ ​ទោះបីជា​យ៉ាងណា ​ត្រូវប្រើ​អារម្មណ៍​គិតជា​មុនសិន ​ដើម្បី​ចៀសវាង​ជម្លោះ​កើតឡើង​ជាមួយ​នឹង​គូស្នេហ៍​របស់អ្នក៕

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បើគូ​ស្នេហ៍​ធុញ​នឹងគ្នា​ខ្លាំង ​តើគួរ​ធ្វើដូច​ម្ដេច​ទើប​ត្រូវ​គ្នាវិញ?