អ្នក​តវ៉ាមកពី​សហ​គមន៍​​ជុំ​​​​​​វិញ​​​​​បឹង​​​​​ប្រ​​​មាណ​​​​​​៤០ ទាម​ទារ​ឱ្យ​​​​​អភិបាល​​រាជ​​​ធានី​​បកស្រាយ​​រឿង​​​​​​​​​​​​​​យក​​​​​​បឹង​​​អភិវឌ្ឍ​

​អ្នក​តវ៉ាមកពី​សហ​គមន៍​​​​​ជុំ​​​វិញ​បឹង​នានា​​​​ទូទាំង​រាជ​​ធានី​ភ្នំពេញ បាន​ប្រឈម​មុខ​ដាក់​​​​នគរ​បាល​​​​រយៈពេល​​​មួយ​​ម៉ោង​កាល​ពី​ម្សិល​​​មិញ ​​​នៅ​​​តាម​​​ផ្លូវ​លើ​អតីត​បឹងកក់ មុន​​​​​​​ពេល​​​ត្រឡប់​ក្រោយ​​​​​​​ហែក្បួនតាម​​ផ្លូ​​វ​ផ្សេង​​ទៅ​​​កាន់​រដ្ឋ​សភា កន្លែង​​​​​​​​​​​​ដែល​​​​ពួកគាត់​បាន​ទាម​ទារឱ្យ​បញ្ឈប់​ការ​លុប​បឹ​ង និង​ការ​អភិវឌ្ឍ​លើ​បឹង​​​ដែល​នៅសេសសល់​ក្នុងរាជ​ធានី​។

​អ្នក​តវ៉ា​ប្រ​មាណ២០០នាក់​​​ មក​ពី​​សហ​គមន៍​​​ជុំ​វិញ​​បឹង​​ទំពុន បឹង​​ត្របែក និង​​បឹង​កក់ បាន​​​​​ប្រមូល​ផ្តុំ​គ្នា​លើ​គំនរខ្សាច់​​​ដែល​គេ​លុប​​បឹងកក់ ក្នុ​ង​រយៈ​ពេល​​មួយទស​វត្សរ៍​មក​នេះ​​​សម្រាប់​​​​គម្រោង​​​អចលន​ទ្រព្យ​​របស់​សមាជិក​ព្រឹទ្ធ​​​សភា​​​​មួយ​​រូប​​​មក​ពី​គណ​បក្ស​ប្រជាជន​​​កម្ពុជា។

​ក្រុម​​​អ្នក​​​តវ៉ាមក​​​ពី​​​សហគមន៍​​​ជុំ​​​វិញ​​​បឹងប្រមាណ​​​៤០​​​នៅ​​​​​​ទូទាំង​​​រាជធានីភ្នំពេញ​​​ហែ​​​ក្បួន​​​កាត់​​​តំបន់​​​បឹង​​​កក់​​​នៅ​​​តាម​​​ផ្លូវ​​​ឆ្ពោះ​​​ទៅ​​​រដ្ឋ​​​សភា​​​ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

​ក្រុម​​​អ្នក​​​តវ៉ាមក​​​ពី​​​សហគមន៍​​​ជុំ​​​វិញ​​​បឹងប្រមាណ​​​៤០​​​នៅ​​​​​​ទូទាំង​​​រាជធានីភ្នំពេញ​​​ហែ​​​ក្បួន​​​កាត់​​​តំបន់​​​បឹង​​​កក់​​​នៅ​​​តាម​​​ផ្លូវ​​​ឆ្ពោះ​​​ទៅ​​​រដ្ឋ​​​សភា​​​ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

បណ្តា​​​អ្នក​​​ជំនាញ​​​និយាយ​​​ថា បឹង​​​នានា​​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ ក្រៅ​​​ពី​​​ផ្តល់​​​ជីវភាព​​​រស់​​​នៅ​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​មូល​​​ដ្ឋាន​​​ វា​​​ក៏​​​ជា​​​តំបន់​​​ទ្រនាប់​​​​​​ដែរ​​​​​​សម្រាប់​​​ទប់​​​​​​​​ទឹកជន់​​​លិច​​​​​​​​​អំឡុង​​​រដូវ​​​វស្សា​​​និង​​​ជា​​​តំបន់​​​ប្រព្រឹត្តិកម្ម​​​ធម្មជាតិ​​​សម្រាប់​​​ទឹក​​​សម្អុយ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​។

អ្នក​​​ស្រី ទេព វន្នី ដែល​​​ត្រូវ​​​​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​បឹង​​​កក់​​​ និង​​​ជា​​​សកម្ម​​​ជន​​​​និយាយ​​​ថា អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​មក​​​ពី​​​សហគមន៍​​​ជុំ​​​វិញ​​​បឹង​​​ប្រមាណ​​​៤០​​​ ប៉ុន្តែ​​​​​​ពួកគាត់​​​​​​ចេញ​​​​​​មុខ​​​និយាយ​​​​​​ជួស​​​មុខ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​អស់​​​នៅ​​​ទូទាំង​​​​​រាជធានី​​​ ដែល​​​ជួប​​​ប្រទះ​​​ផល​​​លំបាក​​​ទាំងអស់​​​គ្នា​​​ដោយសារ​​​ការ​​​លុប​​​បឹង​​​។

អ្នក​​​ស្រី​​​និយាយ​​​ទៀត​​​ថា “យើង​​​ចង់​​​ឲ្យ​​​បញ្ឈប់​​​ការ​​​លុ​​​ប​​​បឹង​​​​​ក្នុង​​​ក្រុង​​​ ពីព្រោះ​​​វា​​​ប៉ះ​​​ពាល់​​​ដល់​​​ជីវភាព​​​រស់​​​​​​នៅ​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​។ ​​​​​​យើង​​​តវ៉ា​​​ដើម្បី​​​​​​​​​អ្នក​​​​​​គ្រប់​​​គ្នា​​​ ពីព្រោះ​​​បើ​​​យើង​​​គ្មាន​​​បឹង គ្មាន​​​ផ្លូវ​​​បញ្ឈប់​​​ការ​​​ជន់​​​លិច​​​ទេ”។

នៅ​​​ម៉ោង​​​ប្រហែល​​​៩​​​ព្រឹក​​​​​​ អ្នក​​​តវ៉ា​​​បាន​​​ចាប់​​​ផ្តើម​​​ហែ​​​ក្បួន​​​ពីក្រោយ​​​ព្រះ​​​សង្ឃ​​​ដោយ​​​កាន់​​​បដា​​​​​​ដែល​​​សរសេរ​​​ថា “លុប​​​បឹង​​​ លិច​​​ទីក្រុង​​​” ឆ្ពោះ​​​ទៅ​​​រដ្ឋ​​​សភា ប៉ុន្តែ ត្រូវ​​​បាន​​​នគរ​​​បាល​​​ និង​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​​​​ប្រហែល​​​៦០​​​នាក់​​​បិទ​​​ផ្លូវ​​​។

cam-photo-front-channaអ្នកស្រី ទេព វន្នី បាន​​​ធ្វើ​​​ការ​​​កត់​​​សម្គាល់​​​ភ្លាម​​​ៗ​​​ចំពោះ​​​ស្ថានភាព​​​ដែល​​​បាន​​​កើត​​​ឡើង​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​សមត្ថកិច្ច​​​អនុញ្ញាត​​​ឲ្យ​​​និស្សិត​​​មួយ​​​ក្រុម​​​ហែក្បួន​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ ដើម្បី​​​ទាម​​​ទារ​​​​​​ឲ្យ​​​លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ចេញ​​​មុខ​​​បក​​​​​​ស្រាយរឿង​​​ផិត​​​ក្បត់​​​​​​​​​របស់​​​លោក។

អ្នកស្រី​​​បាន​​​ចោទ​​​សួរ​​​ថា “ប្រធាន​​​​​​ក្រុម​​​​​​​​​យុវ​​​ជន​​​ ស្រី ចំរើន ហែក្បួន​​​ប្រឆាំង​​​ការ​​​រួម​​​ភេទ​​​ ​​​ហើយ​​​យើង​​​ហែក្បួន​​​ដើម្បី​​​​​ផល​​​ប្រយោជន៍​​​ជាតិ​​​ ដូច្នេះ​​​ហេតុ​​​អី​​​យើង​​​ធ្វើ​​​មិន​​​បាន ហើយ​​​ពួក​​​គេ​​​ធ្វើ​​​បាន​​​?”។

​​​ជុំ​​​វិញ​​​​​​បញ្ហា​​​​​​នេះ លោក​​​ គួច ចំរើន ​​​អភិបាល​​​​​​ខណ្ឌ​​​ដូន​​​ពេញ​​​បាន​​​មាន​​​ប្រសាសន៍ថា អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​មិន​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ហែ​​​ក្បួន​​​​​ទេ​​​ ហើយ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​បន្ថែម​​​ឡើយ​​​។

បន្ទាប់​​​ពី​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នារយៈ​​​ពេល​​មួយ​​​ម៉ោង​​​ អ្នក​​​តវ៉ា​​​​​​​​​បាន​​​ឡើង​​​ជិះ​​​រ៉ឺម៉ក​​​មូ៉តូ​​​កង់​​​បី​​​​​ធ្វើ​​​ដំណើរ​​​តាម​​​ផ្លូវ​​​ផ្សេង ហើយ​​​បាន​​​ជួប​​​ជុំ​​​គ្នា​​​វិញ​​​នៅ​​​ខាង​​​មុខ​​​រដ្ឋ​​​សភា​​​។ ពួក​​​គាត់​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​លោក ប៉ា សុជាតិវង្ស អភិបាល​​​រាជ​​​ធាន​​​ីភ្នំពេញ​​​បច្ចុប្បន្ន និង​​​លោក កែប ​​​ជុតិមា ​​​អតីត​​​អភិបាល​​​រាជធានី​​​ភ្នំពេញ បកស្រាយ​​​ពី​​​មូល​​​ហេតុ​​​ដែល​​​ពួក​​​​​​គាត់​​​អនុញ្ញាត​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​ទិញ​​​យក និង​​​លុប​​​បឹង​​​ទាំង​​​​​​នេះ។

cam-photo-lakes-inside-channaអ្នក​​​ស្រី ទេព វន្នី លើក​​​​​ឡើង​​​ថា “សូម​​​រដ្ឋ​​​សភា​​​ស្នើ​​​ឲ្យ​​​លោក កែប ជុតិមា និង​​​លោក​​​ ប៉ា ​​​សុជាតិវង្ស ​​​បក​​​ស្រាយ​​អ្វី​​​ដែល​​​ពួក​​​គាត់​​​បាន​​​ធ្វើ​​​ដាក់​​​បឹង​​​ទាំង​​​នេះ​​​ ពីព្រោះ​​​លោក​​​អភិបាល​​​ទាំង​​​ពីរ​​​​​​គឺជា​​​អ្នក​​​អនុញ្ញាត​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​សាង​​​សង់​​​​​​​​​គម្រោង​​​​​​​​​អភិវឌ្ឍន៍​​​​​​​​​ដោយ​​​​​​មិន​​​​​គិត​​ពី​​​បរិស្ថាន​​​ ឬ​​​អ្នក​​​ភូមិ​​​”។

សូម​​​បញ្ជាក់​​​ថា ក្រុម​​​នេះ​​​បាន​​​​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​ប្រហែល​​​២០​​​នាទី​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋ​​​សភា​​​ មុន​​​ពេល​​​បំបែក​​​គ្នា​​​។

ពេល​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​​​​​​​​តាម​​​ក្រោយ​​​​​​នៅ​​​ក្នុង​​ថ្ងៃ​​​ដដែល លោក ប៉ា សុជាតិវង្ស បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​តវ៉ា​​​នេះ​​​ឥត​​​ប្រយោជន​​​៍​​​ទេដោយសារ​​​​​​បឹងសំខាន់ៗ​​​ភាគ​​​ច្រើន​​​​​​​​​​នៅ​​​ក្នុង​​​​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ត្រូវ​​​ខ្សាច់​​​ចាក់លុប​​​​​​អស់​​​​​​​​​ហើយ។​​​លោក​​​បាន​​​​​​​បន្ថែម​​​​​​​​​​​​​​​ថា “អ្នក​​​តវ៉ា​​​ទាំង​​នេះ​​​គ្មាន​​​ប្រយោជន៍​​​ ទេ។ តើ​​​បឹង​​​ផ្សេង​​​ទៀត​​​ដែល​​​ក្រុម​​​​​​ហ៊ុន​​​នឹង​​​ចាក់​​​លុប​​​​​​នៅ​​​​​​​​​កន្លែង​​​ណា?”៕ សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ Ben Paviour)

 

The post អ្នក​តវ៉ាមកពី​សហ​គមន៍​​ជុំ​​​​​​វិញ​​​​​បឹង​​​​​ប្រ​​​មាណ​​​​​​៤០ ទាម​ទារ​ឱ្យ​​​​​អភិបាល​​រាជ​​​ធានី​​បកស្រាយ​​រឿង​​​​​​​​​​​​​​យក​​​​​​បឹង​​​អភិវឌ្ឍ​ appeared first on ខេមបូឌា ដេលី.