លោក​ឧកញ៉ា ម៉ុង ឫទ្ធី ៖ អ្នកព័ត៌មាន​ជាតិ និង​អន្តរជាតិ​គួរ​ផ្សាយ​ពី​កសិកម្ម​នៅ​កែវផុស​ឱ្យ​កូន​ខ្មែរ​ដឹងផង

ភ្នំពេញ: តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​មានប្រសាសន៍ថា ខ្ញុំ​ថ្ងៃនេះ ខុសពី​ថ្ងៃមុន ហើយ​ខ្ញុំ​ក៏​មិនអាច​ស្ថិតស្ថេរ​ជាប់​ជា​អមតៈ​នោះដែរ​។ ដូច្នេះ​អ្វីដែល​ខ្ញុំ​បាន​សាង​ទុក និង​អ្វីដែល​ខ្ញុំ​ធ្វើ​ហើយ​ជោគជ័យ​នោះ គឺ​ដាំ​ណាំ​កសិកម្ម ប្រព័ន្ធធារាសាស្ត្រ និង​ការ​ភិ​វឌ្ឍន៍​ប្រកបដោយ​ចីរភាព រាស្ត្រ​មិន​ទឹកភ្នែក និង​ដោយ​ភាព​ស្រុះស្រួល ហើយ​មានការ​ស្វាគមន៍​ពី​ប្រជាជន​។​

លោក​ឧកញ៉ា ម៉ុង ឫទ្ធី ៖ អ្នកព័ត៌មាន​ជាតិ និង​អន្តរជាតិ​គួរ​ផ្សាយ​ពី​កសិកម្ម​នៅ​កែវផុស​ឱ្យ​កូន​ខ្មែរ​ដឹងផង

លោក​ឧកញ៉ា ម៉ុង ឫទ្ធី ៖ អ្នកព័ត៌មាន​ជាតិ និង​អន្តរជាតិ​គួរ​ផ្សាយ​ពី​កសិកម្ម​នៅ​កែវផុស​ឱ្យ​កូន​ខ្មែរ​ដឹងផង

លោក​ឧកញ៉ា បាន​សរសេរ​រៀបរាប់​ក្នុង​ហ្វេ​ស​ប៊ុ​ក បន្តទៀតថា ខ្ញុំ​រៀន​ក្រោម​កុដិ​លោក និង​មិន​ចូល​មហាវិទ្យាល័យ​ល្បីៗ​ផ្នែក​កសិកម្ម​នឹង​គេ​នោះទេ ព្រោះ​គ្រួសារ​ខ្ញុំ​ក្រ លក់​តែ​ចេកចៀន​ដើម្បី​ក្រពះ ហើយ​ដើម្បី​រស់​ដល់​ថ្ងៃនេះ​ខ្ញុំ​ធ្លាប់​រត់​តុ​គុយទាវ ហើយ​ត្រូវគេ​ប្រមាថ​ផងដែរ​។ ខ្ញុំ​មានបទពិសោធន៍​ជីវិត​ច្រើនណាស់​។​

លោក​ឧកញ៉ា ម៉ុង ឫទ្ធី ៖ អ្នកព័ត៌មាន​ជាតិ និង​អន្តរជាតិ​គួរ​ផ្សាយ​ពី​កសិកម្ម​នៅ​កែវផុស​ឱ្យ​កូន​ខ្មែរ​ដឹងផង

​ដោយ​អនុវត្តន៍​តាម​អនុសាសន៍​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​ផ្តល់​ដី​សម្បទាន​ដល់​ខ្ញុំ ហើយ​ខ្ញុំ​បាន​អភិវឌ្ឍន៍​ដី​ទាំងនេះ​ឱ្យ​បានល្អ​ប្រពៃ​។ អ្នកព័ត៌មាន​អន្តរជាតិ និង​ជាតិ គួរតែ​ផ្សព្វផ្សាយ រួមជាមួយ​អ្នកបច្ចេកទេស​ផ្នែក​កសិក​ម្ម និង​ក​សិ​-​ឧស្សាហកម្ម នៅ​កែវផុស (​ទៅ​មើល​ជាក់ស្តែង​ដើម្បី​ផ្សព្វផ្សាយ​ទៅ វា​ត្រឹមត្រូវ​តាមបែប​បច្ចេកទេស​) មក​និយាយ​ពី​របៀប​ធ្វើឱ្យ​កសិកម្ម​ទទួលជោគជ័យ ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ដល់​ពលរដ្ឋ​ខ្មែរ​ទូរ​ទាំង​នគរ​បានដឹង​ទើប​ល្អប្រសើរ​។​

លោក​ឧកញ៉ា ម៉ុង ឫទ្ធី ៖ អ្នកព័ត៌មាន​ជាតិ និង​អន្តរជាតិ​គួរ​ផ្សាយ​ពី​កសិកម្ម​នៅ​កែវផុស​ឱ្យ​កូន​ខ្មែរ​ដឹងផង

លោក​ឧកញ៉ា ម៉ុង ឫទ្ធី ៖ អ្នកព័ត៌មាន​ជាតិ និង​អន្តរជាតិ​គួរ​ផ្សាយ​ពី​កសិកម្ម​នៅ​កែវផុស​ឱ្យ​កូន​ខ្មែរ​ដឹងផង

​លោក​បាន​បន្តថា ខ្ញុំ​ខ្លា​ចក្រ​ទើប​ខ្ញុំ​មាន ខ្ញុំ​ចង់​និយាយថា ហត់​ដែរ ប៉ុន្តែ​មិនដឹងថា​បាន​អី​មកវិញ អីចឹង​ខ្ញុំ​ខ្ជិល​និយាយ ហើយក៏​ខ្ជិល​ហត់​ដែរ និង​ហេតុផល​ម្យ៉ាងទៀត​នោះ គឺ​ខ្ញុំ​ខ្លាច​ដំណាំ​កសិកម្ម​រលាយ ទើប​ខ្ញុំ​ចង់ឱ្យ​អ្នកសារព័ត៌មាន​ទៅ​មើល​អ្វីដែល​ខ្ញុំ​បានធ្វើ ហើយ​យក​ផ្សាយ​ឱ្យ​ពលរដ្ឋ​បានដឹង និង​យល់បាន​ច្បាស់​ពី​របៀប​ធ្វើ​កសិកម្ម​៕

លោក​ឧកញ៉ា ម៉ុង ឫទ្ធី ៖ អ្នកព័ត៌មាន​ជាតិ និង​អន្តរជាតិ​គួរ​ផ្សាយ​ពី​កសិកម្ម​នៅ​កែវផុស​ឱ្យ​កូន​ខ្មែរ​ដឹងផង

លោក​ឧកញ៉ា ម៉ុង ឫទ្ធី ៖ អ្នកព័ត៌មាន​ជាតិ និង​អន្តរជាតិ​គួរ​ផ្សាយ​ពី​កសិកម្ម​នៅ​កែវផុស​ឱ្យ​កូន​ខ្មែរ​ដឹងផង

ប្រភព៖ cen

  • លោក​ឧកញ៉ា ម៉ុង ឫទ្ធី ៖ អ្នកព័ត៌មាន​ជាតិ និង​អន្តរជាតិ​គួរ​ផ្សាយ​ពី​កសិកម្ម​នៅ​កែវផុស​ឱ្យ​កូន​ខ្មែរ​ដឹងផង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:កំសាន្ត
Tags: