តើ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​ឲ្យ​គ្រួសារ​មាន​សុភមង្គល​?

គ្រួសារ​ដែល​មាន​សុភមង្គល​តែង​តែ​មាន​​ទម្លាប់​មួយ​ក្នុង​ការ​គិត​អ្វី​ល្អ​ៗ ដើម្បី​ជា​ប្រយោជន៍​ទៅ​ដល់​កូន​គ្រប់​រូប។ ​​​វា​មិន​មែន​មាន​ន័យ​ថា​អ្វី​ៗ គឺ​ល្អ​គ្រប់​ដប់​នោះ​​ទេ​ តែទម្លាប់​ដ៏​ល្អ​ទាំង​នោះ ​ហើយ​ដែល​ជួយ​អោយ​ពួក​គេ អាច​គ្រប់​ដណ្ដប់​អំពើ​មិន​ល្អ​ ផ្សេង​ៗ។​ តើ​ពួក​គេ​អនុវត្ត​អ្វី​ខ្លះ?

១) ទម្លាប់​ជួប​ជុំ​ក្នុង​គ្រួសារ៖ នរណា​ម្នាក់​ក៏​មិន​អាច​ជៀស​ផុត​ពី ភាព​រវល់​នេះ​បាន​ដែរ​ ។​ ដូច​នេះ​សូម​កុំ​យក​ការ​រវល់​របស់​អ្នក​មក​លើក​ឡើង​​នៅ​​ចំពោះ​មុខ​គ្រួសារ។​​ អ្នក​ត្រូវ​ស្វែង​រក​ពេល​វេលា​ខ្លះ​ ឬ ពេល​ចុង​សប្ដាហ៍​សម្រាប់​ពិសា​បាយ​ឬ ធ្វើ​ដំណើរ​កម្សាន្ត​ជុំ​គ្នា​ទើប​ប្រសើរ។

២) តែង​ចេះ​ជួយ​យក​អាសា​គ្នា៖ ជា​ការ​ពិត​ណាស់​រស់​នៅ​ក្នុង​គ្រួសារ​ជាមួយ​គ្នា​ អ្នក​មិន​អាច​ធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​ដាច់​ដោយ​ឡែក​ពី​គេ​បាន​ទេ។ ពេល​នេះ​អ្នក​មិន​ចង់​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​នរណា​ម្នាក់​មែន​ ​តែ​ អ្នក​មិន​ច្បាស់​ឡើយ​ថា​ថ្ងៃ​មុខ​អ្នក​អត់​ពី​គ្រួសារ​បាន​ឬ ​ក៏​អត់។ ការ​ចេះ​ជួយ​គ្នា​នាំ​អោយ​គ្រួសារ​កាន់​តែ​មាន​ភាព​កក់​ក្ដៅ​ហើយ​កាន់​តែ​​រស់​នៅ​ខ្វះ​ គ្នា​មិន​បាន។

៣) តែង​មាន​ចិត្ត​មេត្តា​ ប្រោស​ប្រណី​ជានិច្ច៖ ការ​​មាន​ចិត្ត​មេត្តា​និង​ប្រណី​ចំពោះ ​គ្នា​ទៅ​វិញ​ទៅ​មក​អាច​ជួយ​ទប់​ស្កាត់​ការ​​ឈ្លោះ​ប្រកែក​គ្នា​ ដែល​ជា​មូល​ហេតុ​នាំ​អោយ​មាន​ការ​បែក​បាក់​គ្រួសារ​ផង​ដែរ។

៤) គិត​ពី​រឿង​សប្បាយ​រីករាយ​អោយ​បាន​ច្រើន៖​ អ្នក​ត្រូវ​គិត​ពី​ ការ​សប្បាយ​រីករាយ​អោយ​បាន​ច្រើន​ ហើយ​ព្យាយាម​​ពង្រួម​បញ្ហា​​ដែល​អ្នក​មាន​អោយ​តូច។​ គ្រួ​សារ​ដែល​មាន​សុភមង្គល​​តែង​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា ​ដោយ​សន្តិវិធី​ ហើយ​ធ្វើ​យ៉ាង​ណា​រួម​គ្នា​ដោះស្រាយ​ដោយ​​មធ្យោបាយ​ងាយ​ស្រួល​ជានិច្ច​៕

ប្រភព៖ bizkhmer

  • តើ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​ឲ្យ​គ្រួសារ​មាន​សុភមង្គល​?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:ចំនេះដឹង
Tags: