Beckham ជា​អ្នក​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លំដាប់​ទី​២​ក្នុង​ចំណោម​កីឡាករ​ចូល​និវត្តន៍​ ដឹង​គាត់​រក​បាន​ប៉ុន្មាន​អត់​ ?

អតីត​កីឡាករ​ឆ្នើម​របស់​ជម្រើស​ជាតិ​អង់គ្លេស​គឺ​ David Beckham ​បាន​ចូល​និវត្តន៍​ពី​បាល់​ទាត់​ក្នុង​អំឡុង​កាល​ពី​អំឡុង​ឆ្នាំ​២០១៣​ ។ តែ​យ៉ាង​ណា​ក្រោយ​ពី​ការ​ចូល​និវត្តន៍​គាត់​នៅ​តែ​ទទួល​បាន​ការ​ពេញ​​និយម​នឹង​រក​ប្រាក់​ចំណូល​បាន​ច្រើន​ដដែល​ដោយ​គាត់​តែង​តែ​ត្រូវ​បាន​គេ​ហៅ​ទៅ​ថត​ផ្សាយ​ពាណិជ្ជកម្ម​ជា​រឿយ​ ហើយ​គាត់​ក៏​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​ផង​ដែរ​ ។

យ៉ាង​ណា​ថ្មីៗ​នេះ​កាសែត​ Forbe ទើប​បាន​ចុះ​ផ្សាយ​ពី​កីឡាករ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​ចូល​និវត្តន៍​ទាំង​អស់​ ដែល​ក្នុង​នោះ​ David Beckham ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​២​ដោយ​រក​ចំណូល​បាន​៦៥​លាន​ដុល្លារ​អាមេរិក​ (៤៥.២​លាន​ផោន​ ) ក្នុង​មួយ​ឆ្នាំ​ ។

ដោយ​ឡែក​ចំណាត់​ថ្នាក់​លេខ​១​គឺ​ជា​អតីត​កីឡាករ​បាល់​បោះ​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា​ Michael Jordan ដែល​គាត់​អាច​រក​ចំណូល​បាន​រហូត​ដល់​១១០​លាន​ដុល្លារ​ ( ៧៦.៥​លាន​ផោន​ ) ខណៈ​គាត់​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Beckham ជា​អ្នក​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លំដាប់​ទី​២​ក្នុង​ចំណោម​កីឡាករ​ចូល​និវត្តន៍​ ដឹង​គាត់​រក​បាន​ប៉ុន្មាន​អត់​ ?已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:វីដេអូ
Tags: