វៀតណាម តែងតាំង​ស្ត្រី​មួយរូប ធ្វើជា​ប្រធាន​សភា ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

(​ហាណូយ​)៖ សភាជាតិ​របស់​ប្រទេស​វៀតណាម នៅ​មុន​នេះ​បន្តិច​បានសម្រេច​តែងតាំង​លោកស្រី Nguyen Thi Kim Ngan ឡើង​ធ្វើ​ជា​ប្រធានសភា និង​ជា​ស្ត្រី​ដំបូង​មិន​ធ្លាប់​ក្នុង​ប្រវត្តិសាស្ត្រ នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦​។​

​លោកស្រី Ngan បាន​ទទួល​ការបោះឆ្នោត​គាំទ្រ ៤៧២ លើ ៤៨១​សំឡេង និង​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានសភា ក្នុង​សម័យប្រជុំ​លើក​ទី ១១ នៃ​កិច្ចប្រជុំ​សភា​លើក​ទី​១៣ របស់​សភា​ទីក្រុង​ហាណូយ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ក្រៅ​ពី​តំណែង​ជា​ប្រធានសភា​នេះ លោកស្រី​ក៏​ត្រូវ​បាន​សមាជិកសភា បោះឆ្នោត​គាំទ្រ​ឲ្យធ្វើ​ជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​បោះឆ្នោតជាតិ ដោយ​សំឡេង ៤៦៧ លើ ៤៧៧​ផងដែរ​។​

​គួរបញ្ជាក់​ថា លោកស្រី Ngan មុននឹង​ក្លាយជា​ប្រធាន​នេះ លោកស្រី​ធ្លាប់​កាន់តំណែង​ជា​អនុប្រធាន​សភា ចាប់តាំងពី​ខែ​កក្កដា ឆ្នាំ​២០១១ មកម្ល៉េះ​៕​

វៀតណាម តែងតាំង​ស្ត្រី​មួយរូប ធ្វើជា​ប្រធាន​សភា ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

ប្រភពៈ freshnewsasia