ជំងឺ​មួយចំនួន​ធ្វើឱ្យ​ស្ត្រី​មិនអាច​មានកូន​

បន្ទាប់ពី​រៀបការ​ហើយ​ថ្មោងថ្មី អ្នក​ប្រហែលជា​ចង់​មាន​ពេល​រស់នៅជាមួយគ្នា​តែ​ពីរ​នាក់​មួយរយៈ ប៉ុន្តែ​បើយូរៗទៅ​អ្នក​នៅតែ​មិនទាន់មានកូន​ទៀត​នោះ ជីវិត​គូរ​បស់​អ្នក​ហាក់ដូចជា​ប្រែ​មកជា​សោះកក្រោះជាង​ពេលមុន ព្រោះថា​គ្រួសារ​មួយ​ដែលមាន​ទាំង​ម្តាយ ទាំង​ឪពុក និង​កូន ត្រូវបាន​ទុក​ថា​ជា​គ្រួសារ​មួយ​ដែល​ប្រកបដោយ​សុភមង្គល និង​ពេញលក្ខណៈ​បំផុត។ គ្មានអ្វី​រីករាយ និង​មាន​អារម្មណ៍​ថា​មានកម្លាំងភ្លាមៗ នៅពេលដែល​មកដល់​ផ្ទះ​បានឃើញ​មុខ​កូន​ជាទី​ស្រឡាញ់​ញញឹម​ដាក់ រត់​មកឱ្យ​អ្នក​ឱប​ត្រកង​នោះទេ។ ដូច្នេះ​ដើម្បីបំពេញ​ក្តី​ស្រមៃ​នៃ​ជីវិត​ឱ្យមាន​ពាក្យ​ថា​ពេញលេញ​នោះ អ្នក​គួរតែ​ដឹងពី​ជំងឺ​មួយចំនួន​ដែលជា​ឧបសគ្គ​សម្រាប់​អ្នក​ក្នុងការ​ក្លាយជា​អ្នក​ម្តាយនា​ថ្ងៃ​ខាងមុខ ដើម្បី​ធ្វើឱ្យ​អ្នកមាន​ភាពងាយស្រួល និង​មាន​ពេល​បាន​ការ​ពារ​​ទុក​ជា​មុន។

ជំងឺ​រលាក​បំពង់​មាត់ស្បូន
រដូវ​មក​មិន​ទៀង មានការ​ឈឺចាប់​ពេល​មាន​រដូវ លំហូរ​ទឹករំអិលខុសធម្មតា ឈឺចាប់​ពេល​កំពុង​រួមភេទ ខូច​ប្រព័ន្ធ​រំលាយ​អាហារ អស់កម្លាំង​រសាប់​រសល់-ល- គឺជា​រោគសញ្ញា​ដែល​បង្ហាញ​ឱ្យ​អ្នក​ដឹងថា​អ្នកកំពុងតែ​ប្រឈម​នឹង​ការកើតមាន​ជំងឺ​ស្ត្រី​មួយ​ប្រភេទ​គឺ​ជំងឺ​រលាក​បំពង់មាត់ស្បូន។ នៅ​ពេល​ដែល​​មាន​ការ​សង្ស័យ និង​សង្កេតឃើញថារាងកាយ​របស់​អ្នក​កំពុង​តែមាន​សភាព​ប្រហាក់ប្រហែល​នេះ អ្នក​គួរតែ​ទៅ​ជួបពិភាក្សា និង​ពិនិត្យ​តាមដាន​ឱ្យបាន​ច្បាស់​ជាមួយ​គ្រូពេទ្យជំនាញ។ ជំងឺ​រលាក​បំពង់​មាត់​ស្បួ​ន​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​មិន​សុខ​សប្ប​យរាងកាយ​ប៉ុណ្ណោះ​ទេ តែ​អ្នក​ក៏​អាច​ប្រឈម​នឹង​ឱកាស​នៃ​ការ​គ្មាន​កូនផងដែរ។ ជំងឺ​នេះ​បណ្តាលមកពី​ការឆ្លង​នៃ​មេរោគ ហើយ​វា​បណ្តាលឱ្យ​ទឹកកាម​ដែលជា​ភ្នាក់ងារ​បង្ក​កំណើត​មិនអាច​ធ្វើ​សម្បុក និង​លូតលាស់​នៅក្នុង​ស្បូន​បាន ហើយក៏​អាចធ្វើឱ្យ​ស្ត្រី​មាន​កូនក្រៅស្បូន​ផងដែរ។

 ជំងឺ​រលាក​ឆ្អឹងត្រគាក
រោគសញ្ញា​នៃ​ជំងឺ​នេះ​មានដូចជា ឈឺចាប់​ក្នុង​ពោះតិចៗ គ្រុនក្តៅលំហូរ​ទឹករំអិល​ខុសធម្មតា ឈឺចាប់​ពេល​រួមភេទ រដូវ​មក​មិន​ទៀង…។ ជំងឺ​នេះ​ជាធម្មតា​កើតមានឡើង​នៅពេលដែល​បាក់តេរី​បាន​រាតត្បាត ឆ្លង​តាមរយៈ​ការ​ការ​រួមភេទ និង​ដោយសារ​ឆ្លង​រោគ​ពី​ការផលិត​សរីរា​ង្គ​ភេទ​ញី ហើយ​ប្រសិន​បើ​ការឆ្លង​នៃ​មេរោគ​នេះ​មាន​សភាព​ធ្ងន់ធ្ងរវា​នឹង​ធ្វើឱ្យ​ស្ត្រី​មិនអាច​មានកូន​បាន។

    ជំងឺ​ដុះ​ដុំ​សាច់​មាត់ស្បូន
រាក​នោម​ឥតឈប់ឈរ លំហូរ​នៃ​ឈាមរដូវ​មាន​រយៈពេល​យូរ ឈឺចាប់​ពេល​រួមភេទ… គឺជា​សញ្ញា​ប្រាប់​ឱ្យដឹងថា ស្បូន​របស់​អ្នកកំពុង​ជួបប្រទះ​នឹង​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​មួយទៀត​គឺ ជំងឺ​ដុះ​ដុំ​សាច់នៅ​ម្តុំ​មាត់ស្បូន។ ប្រសិនបើ​បណ្តោយ​ទុក​កាន់តែ​យូរ ដុំ​សាច់​ដែល​ដុះ​មក​នោះ​នឹង​រីក​កាន់តែ​ធំ​ឡើង រហូត​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​ធ្ងន់ក្នុង​ពោះ។ បើទោះជា​វា​គ្រាន់តែ​ជា​ដុំ​សាច់​ស្លូត (មិនមែន​សាច់ដុំ​ដែលអាច​បង្ក​ជា​ជំងឺមហារីក) តែ​វា​អាចធ្វើឱ្យ​មានការ​រាំងស្ទះ​ដល់​ការបង្កកំណើត​បាន។

    គីស​ក្នុង​ក្រពេញ​អូវុល
ស្ត្រី​ដែលមាន​ជំងឺ​គីស​ក្នុង​ក្រពេញ​អូវុល ត្រូវ​ប្រទះ​នឹង​រោគសញ្ញាផ្សេងៗដូចជា ឈឺចាប់​ក្នុង​ពោះ រដូវ​មក​មិន​ទៀង ឈឺចាប់​ក្នុង​ទ្វារមាស…។ គីស​អាច​កើតមាន​នៅក្នុង​ក្រពេញ​អូវុល និង​ថង់​ដែលមានសារធាតុ​រាវ។ ដុំ​គីស​នៅក្នុង​ក្រពេញ​អូវុល​អាច​ប៉ះពាល់​ដល់​ការបង្ក​កំណើត​កូន​ក្នុង​ផ្ទៃ ហើយ​ជំងឺ​ប្រភេទ​នេះ​អាច​គំរាមកំហែង​បាន​ទាំង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែលមាន​សុខភាព​ធម្មតា។

រោគសញ្ញា​នៃ​ជំងឺ​ទាំងអស់នេះ​ហាក់​មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា ហើយ​មានតែ​អ្នកជំនាញ​ទេ​ដែល​អាច​បញ្ជាក់​ពី​ប្រភេទ​ជំងឺ​របស់អ្នក​បាន ដូច្នេះ​សូម​រួសរាន់​ក្នុងការ​ស្វែងរក​ប្រភេទ​ជំងឺ​ឱ្យបាន​ច្បាស់ដើម្បី​ធ្វើការ​ព្យាបាល​ដោយ​ត្រឹមត្រូវ ជាពិសេស​គឺ​ដើម្បី​ការពារ​ខ្លួន​អ្នកឱ្យ​គេច​ផុតពី​បញ្ហា​សុខភាព បញ្ហា​កូនក្រៅស្បូន ឬ​ការមិន​អាចមានកូន​បាន​នាពេល​អនាគត ហើយ​បើ​អ្នក​នៅ​មិនទាន់មាន​បញ្ហា​ទាំងនេះទេ កុំ​ភ្លេច​សាកសួរ​អ្នកជំនាញ​ពី​វិធី​ផ្សេងៗ​ដែល​​អាច​​បង្ការ​ការកើតមាន​ជំងឺ​ទាំងនេះ​ផង៕

ប្រភព៖ lareine

  • ជំងឺ​មួយចំនួន​ធ្វើឱ្យ​ស្ត្រី​មិនអាច​មានកូន​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:សុខភាព
Tags: