ទ្រាំលែងបាន! តារាសម្តែងស្រីម្នាក់ លើកបដាផ្សព្វផ្សាយ ស្វែងរកប្តី ជាបន្ទាន់ ព្រោះខ្លួននៅក្រមុំ ព្រហ្មចារីយ៍ យូរហើយ

ថៃ៖ វាជារឿងដ៏កម្រ និងសឹងតែមិនគួរឲ្យជឿមួយ បន្ទាប់ពីតារា សម្តែងស្រី ប្រចាំប្រទេសថៃម្នាក់ បានលើកបដាប្រកាស​ នៅតាមទីសាធារណៈ ថាខ្លួននៅព្រហ្មចារីយ៍ និងត្រូវការរកស្វាមី ដើម្បីមកបំពេញ ភាពកក់ក្តៅ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាសម្តែងស្រី នាង Aranya Pui Patumthong បានធ្វើឲ្យមនុស្សជាច្រើន ជាពិសេសអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម មានការរំជួលចិត្តជាខ្លាំង បន្ទាប់ពីនាង បានធ្វើការលើកនូវ បដាផ្សព្វផ្សាយដ៏ធំមួយ ដោយបានបញ្ជាក់ថា នាងនៅក្រមុំព្រហ្មចារីយ៍ និងត្រូវការស្វែងរក ស្វាមីដើម្បី ផ្តល់ភាពកក់ក្តៅ។

គេអាចមើលដឹងថា នៅលើបដាផ្សព្វផ្សាយ មានអត្ថន័យបញ្ជាក់ថា “ស្ថិតនៅក្នុងវ័យ៤០ឆ្នាំ និងជាក្រមុំព្រហ្មចារី Pui Aranya កំពុងស្វែងរកស្វាមី! ខ្ញុំចង់ស្គាល់ យ៉ាងហោចណាស់ម្តង ក្នុង១ជីវិត មុនពេលខ្ញុំស្លាប់”។

ជាមួយនឹងពាក្យដែលមាន អត្ថន័យដូចខាងលើហើយ បដាផ្សព្វផ្សាយដ៏ធំ ដែលត្រូវបានដាក់ នៅតាមដងផ្លូវ Prasertmanukit 5 ក្នុងសង្កាត់ Lad Phrao ក៏មានបន្ថែមលេខទូរស័ព្ទ របស់តារាសម្តែងស្រី រូបនោះផងដែរ។

យ៉ាងណាមិញ សកម្មភាពមួយនេះ ក៏កំពុងតែបង្កឲ្យមាន ភាពចម្រូងចម្រាស មិនស្ទើរនោះដែរ ដោយក្នុងនោះប៉ូលីស បានបញ្ជាឲ្យមាន ការទម្លាក់បដានោះជាបន្ទាន់ ហើយក្រុមភ្នាក់ងារ ផ្សព្វផ្សាយដែលជា អ្នកលើកបដានេះ ក៏នឹងត្រូវពិន័យ ជាទឹកប្រាក់៥០០បាត ពីបទបង្កឲ្យមានភាព អាសគ្រាមនៅក្នុងទីសាធារណៈ។ ជាងនេះទៅទៀត ក្រុមប៉ូលីសក៏បាន កំពុងត្រៀមធ្វើការអញ្ជើញ តារាស្រីរូបនោះ ដើម្បីធ្វើការសាកសួរ ផងដែរ។

គូសបញ្ជាក់ផងដែរថា របាយការណ៍មួយ ដែលបានមកពី ប៉ុស្ត៍ទូរទស្សន៍ Thairath បានបញ្ជាក់ថា តារាសម្តែងស្រីរូបនេះ គឺមានអាយុ៤៤៥ឆ្នាំ ហើយការធ្វើបែបនេះ គឺជាបំណងពិតប្រាកដ របស់នាងមែន៕

ប្រភព៖ bangkok.coconut

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload