បែក​ធ្លាយ សៀវ​ឡុងនី​បែក​គ្នា​ពី​មិត្ត​ប្រុស​ព្រោះ​មិន​​អាច​បំភ្លេច​មិត្ត​ស្រី​ស្រលាញ់​ភេទ​ដូច​គ្នា​បាន

យោង​តាម​សារ​ព័ត៌មាន​ចិន តារា​សម្ដែង​ល្បី​ឈ្មោះ Liu Yifei ធ្លាប់​មាន​​ទំនាក់​ទំនង​លើស​ពី​មិត្តភ័ក្ដិ​ធម្មតា​ជាមួយ​តារា​សម្ដែង​ Yico Zeng។

 

ព្រឹក​ថ្ងៃ​ទី ៣១​ខែ​មីនា បណ្ដាញ​ព័ត៌មាន​ចិន​បាន​ចុះ​ផ្សាយ​​យ៉ាង​ព្រោងព្រាត​ថា ក្រោយ​ពេល​ស្រលាញ់​គ្នា​បាន​មួយ​រយៈ គូ​ស្នេហ៍​តារា​សម្ដែង​កូរ៉េ Song Seung Hun និង​តារា​សម្ដែង​ចិន Liu Yifei បាន​ចែក​ផ្លូវ​គ្នា​ដើរ​ហើយ។ គេហទំព័រ Xinhua ថែម​ទាំង​ទម្លាយ​ទៀត​ថា មុន​នោះ Liu Yifei ធ្លាប់​មាន​ចំណង​ស្នេហ៍​ភេទ​ដូច​គ្នា​ជាមួយ​តារា​សម្ដែង Yico Zeng។ នៅ​ពេល​នេះ ដោយ​សារ​តែ​មិន​អាច​បំភ្លេច អតីត​មិត្ត​ស្រី​បាន​ ទើប​សម្រេច​ចិត្ត​បែក​គ្នា​ជាមួយ Song Seung Hun។

 

បែក​ធ្លាយ សៀវ​ឡុងនី​បែក​គ្នា​ពី​មិត្ត​ប្រុស​ព្រោះ​មិន​​អាច​បំភ្លេច​មិត្ត​ស្រី​ស្រលាញ់​ភេទ​ដូច​គ្នា​បាន

 

បែក​ធ្លាយ សៀវ​ឡុងនី​បែក​គ្នា​ពី​មិត្ត​ប្រុស​ព្រោះ​មិន​​អាច​បំភ្លេច​មិត្ត​ស្រី​ស្រលាញ់​ភេទ​ដូច​គ្នា​បាន

 

កាល​ពី​ចុង​ឆ្នាំ ២០១៥ នៅ​ពេល Song Seung Hun និង Liu Yifei ប្រកាស​ថា​មាន​ទំនាក់​ទំនង​ស្នេហា​នឹង​គ្នា មនុស្ស​ជាច្រើន​បាន​សង្ស័យ​ថា​ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត “Third Way of Love” ដែល​ចូល​រួម​សម្ដែង​ដោយ​អ្នក​ទាំង​២ ទើប​ពួក​គេ​​ប្រឌិត​រឿង​នេះ​ឡើង។ នៅ​ពេល​នេះ ខណៈ​រឿង​បាន​បញ្ចាំង​ចប់​ហើយ គ្មាន​ហេតុ​ផល​អី​ឲ្យ​ពួក​គេ​នៅ​ជាមួយ​គ្នា​ទៀត​ឡើយ។ តាម Xinhua ការ​ពិត​ទៅ តារា​ល្បី​ឈ្មោះ​ទាំង​២​ពិត​ជា​បាន​ស្រលាញ់​គ្នា​មួយ​រយៈ​មែន តែ​ក្រោយ​មក​បាន​បែក​គ្នា​ដោយ ស្រី​ស្អាត​ត្រកូល Liu មិន​អាច​បំភ្លេច​ចំណង​ស្នេហ៍​ភេទ​ដូច​គ្នា​ជាមួយ​តារា​ចម្រៀង​និង​សម្ដែង Yico Zeng បាន។ ជាមួយ​គ្នា​នេះ​ដែរ Yico Zeng ត្រូវ​គេ​ចោទ​ថា​ជា​ជន​ទី​៣​ក្នុង​រឿង​ស្នេហា​របស់ Liu Yifei និង Song Seung Hun។

 

បែក​ធ្លាយ សៀវ​ឡុងនី​បែក​គ្នា​ពី​មិត្ត​ប្រុស​ព្រោះ​មិន​​អាច​បំភ្លេច​មិត្ត​ស្រី​ស្រលាញ់​ភេទ​ដូច​គ្នា​បាន

 

បែក​ធ្លាយ សៀវ​ឡុងនី​បែក​គ្នា​ពី​មិត្ត​ប្រុស​ព្រោះ​មិន​​អាច​បំភ្លេច​មិត្ត​ស្រី​ស្រលាញ់​ភេទ​ដូច​គ្នា​បាន

 

តារា​ចម្រៀង​និង​សម្ដែង Yico ត្រូវ​គេ​ចោទ​ថា​ជា​អ្នក​បំបែកបំបាក់​ស្នេហា​រវាង Liu Yifei និង Song Seung Hun

 

ប្រឈម​មុខ​នឹង​ព័ត៌មាន​បែក​គ្នា​នេះ អ្នក​គ្រប់គ្រង​ត្រកូល Chen របស់ Liu Yifei បាន​ឆ្លើយ​ថា៖ “រឿង​នេះ ខ្ញុំ​មិន​ដឹង មិន​ច្បាស់”។ ខណៈ​តំណាង​ក្រុមហ៊ុន​របស់ Song Seung Hun បាន​បដិសេធ​ថា​រឿង​បែក​គ្នា​គឺ​មិន​ពិត​នោះ​ទេ ព្រោះ​ថ្មី​ៗ​នេះ Yifei បាន​មក​លេង​ប្រទេស​កូរ៉េ​ទៀត​ផង”៕

 

ចុចអាន៖ប្រពន្ធ​លី តឺហួរ​ ពពោះ​​កូន​ប្រុស​ដំបូង​នៅ​អាយុ ៥០​ឆ្នាំ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
kenh14