គ្រូ​បង្វឹក​អង់គ្លេស ​ចង់​ឃើញ​ Vardy លេង​ឲ្យ​ជម្រើស​ជាតិ​ច្រើន​ឆ្នាំ​ទៀត

Jamie Vardy ​ខ្សែ​ប្រយុទ្ធ​ក្រុម​ Leicester City បាន​ស៊ុត​បញ្ចូល​ទី​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​២​គ្រាប់ ក្នុង​២​ប្រកួត​ទល់​​នឹង​ជម្រើស​ជាតិ​អាល្លឺម៉ង់ និង​ហូឡង់​កាល​ពី​​ពេល​ថ្មីៗ​​នេះ ខណៈ​ដែល​​អង់គ្លេសត្រៀម​ខ្លួន​កម្ដៅ​សាច់ដុំ​ មុន​​ទៅ​ប្រកួត​ Euro 2016 នៅ​ប្រទេស​បារាំង​ នា​ខែ​​មិថុនា​ខាង​មុខ។

 

គ្រូ​បង្វឹក​អង់គ្លេស ​ចង់​ឃើញ​ Vardy លេង​ឲ្យ​ជម្រើស​ជាតិ​ច្រើន​ឆ្នាំ​ទៀត

 

គ្រូ​បង្វឹក​អង់គ្លេស​លោក​ Roy Hodgson ​យល់​ថា​ Vardy ទោះ​បច្ចុប្បន្ន​វ័យ​២៩​ឆ្នាំ​មែន ប៉ុន្តែ​លោក​គិត​ថា អ្នកគាំទ្រ​ជម្រើស​ជាតិ​អង់គ្លេស ​​នឹង​ចង់​ឃើញ​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​ខ្លាំង​​រូប​នេះ បន្ត​លេង​ឲ្យ​ជម្រើស​ជាតិ​ច្រើន​ឆ្នាំ​ទៀត។ គ្រូ​បង្វឹក​រូប​នេះ ​បាន​និយាយ​ថា៖ “ខ្ញុំ​​ជឿ​ជាក់​​ថា Vardy ​គឺជា​ខ្សែ​ប្រយុទ្ធ​ម្នាក់ ដែល​យើង​ចង់​ឃើញ​គាត់ ​ពាក់​អាវ​​​អង់គ្លេស​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត”៕

 

-ចុចអាន៖ Tevez ​ប្រាប់​មូលហេតុ​ ដែល​ចេញ​ពី​ Man Utd ទៅ​ Man City

 

​​ដោយ៖ វិន ជីវ័ន្ត