James ​អាច​មាន​បញ្ហា​ជាមួយ​ Real ​ដោយសារ​​សម្ដី​នៅ​ក្រុម​ជម្រើស​ជាតិ

James Rodriguez ​ខ្សែ​បម្រើ​ក្រុម​ Real Madrid អាច​នឹង​ជួប​បញ្ហា​កាន់​​តែ​យ៉ាប់យ៉ឺន​ទៀត​ ជាមួយ​ក្រុម​ស្ដេច​ស​ ​បន្ទាប់​ពី​​រូប​គេ​​ បោះ​ពាក្យ​សម្ដី​ប៉ះពាល់​ដល់​ក្លឹប​ ​អំឡុង​ពេល​​ទៅ​លេង​ឲ្យ​ជម្រើស​ជាតិ​កូឡុំប៊ី​ថ្មីៗ​នេះ។

 

James ​អាច​មាន​បញ្ហា​ជាមួយ​ Real ​ដោយសារ​​សម្ដី​នៅ​ក្រុម​ជម្រើស​ជាតិ

 

​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​រូប​នេះ ​​មិន​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​អតីត​អ្នកចាត់ការ​ Real លោក​ Rafa Benitez ​ប៉ុន្មាន​ឡើយ ហើយ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ថ្មី Zinedine Zidane ​ក៏​ពុំ​សូវ​បាន​ចូល​លេង​ជម្រើស​ដំបូង​ដូច​គ្នា។

 

យ៉ាងណា​មិញ ​បន្ទាប់​ពី​កូឡុំប៊ី ឈ្នះ​អេក្វាឌ័រ​ ៣-១ នៅ​វគ្គ​ជម្រុះ​ World Cup 2018 កាល​ពី​ថ្ងៃ​អង្គារ James បាន​បញ្ចេញ​អារម្មណ៍​ថា ខ្លួន​មិន​ពេញ​ចិត្ត​តំណែង​ត្រឹម​កៅអី​បម្រុង​នៅ​ក្រុម​ Real ឡើយ។ ម្ចាស់​​​ស្បែក​ជើង​មាស​ World Cup 2014 រូប​នេះ បាន​និយាយ​ថា៖ “បើ​គ្រប់​យ៉ាង​ ដំណើរ​ការ​​បាន​ល្អ​នៅ​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី..គឺ​​ព្រោះ​តែ ខ្ញុំ​បាន​ចូល​លេង។ ​ពេល​អ្នក​មាន​ការ​គាំទ្រ​ពី​អ្នក​គ្រប់​គ្នា ​អ្នក​ពិត​ជា​មាន​អារម្មណ៍​ថា មាន​សារសំខាន់”។

 

James ​អាច​មាន​បញ្ហា​ជាមួយ​ Real ​ដោយសារ​​សម្ដី​នៅ​ក្រុម​ជម្រើស​ជាតិ

 

សម្ដី James ​ខាង​លើ​នេះ ​នឹង​ធ្វើ​ឲ្យ​ក្លឹប​ Real មិន​ពេញ​ចិត្ត​ឡើយ ហើយ​បើ​តាម​ប្រភព​​​ពី ABC បាន​ឲ្យ​ដឹង​ថា James ​នឹង​ជួប​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​ជាមួយ​ក្លឹប​​ស្ដេច​ស។

 

​កន្លង​មក ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា Real ​គ្រោង​លក់​​កីឡាករ​វ័យ​២៤​ឆ្នាំ​ នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ដោយ​ចង់​​ទិញ​ Eden Hazard ជំនួស​វិញ​ ខណៈ​ដែល​ក្លឹប​បិសាច​ក្រហម Manchester United ចង់​បាន​ James ​ទៅ​លេង​នៅ​ Old Trafford៕

 

-ចុចអាន៖ Ramos ​ប្ដេជ្ញា​សង​សឹក​ Barca ក្រោយ​ត្រឡប់​ហ្វឹកហាត់​បាន​​វិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sport-English