Pirlo ថា Pogba ​តម្លៃ​ខ្លួន​ជាង​១១៣​លាន​ដុល្លារ បើ​ក្លឹប​លក់

តារា​ជើង​ស៊ុត Paul Pogba នឹង​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​បើ​សិន​ជា​គេ​ត្រូវ Juventus សម្រេច​លក់ចេញ នេះ​បើ​យោង​តាម​ខ្សែបម្រើ​ជើង​ចាស់ Andrea Pirlo។

 

Pirlo ថា Pogba ​តម្លៃ​ខ្លួន​ជាង​១១៣​លាន​ដុល្លារ បើ​ក្លឹប​លក់

 

កីឡាករ​សញ្ជាតិ​បារាំង​ ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​បន្ទាប់​ពី​លេង​ឡើង​ជើង​ប៉ុន្មាន​រដូវកាលចុងក្រោយ ដោយ​មាន​ក្លឹប​ធំ​ជា​ច្រើន​កំពុង ​ព្យាយាម​ទាក់ទង តែ​យ៉ាងណាក៏ដោយ តាម​ការ​បញ្ជាក់​ពី​ភ្នាក់ងារ​ផ្ទាល់​របស់​កីឡាករ បាន​ឲ្យ​ដឹង​ថា​រូប​គេ ត្រៀម​ខ្លួន​បន្ត​កុងត្រា​ថ្មី​ជាមួយ Juventus ក្នុង​ពេល​ឆាប់ៗ។

 

Pirlo ជឿជាក់​ថា​ក្លឹប​ដែល​ចង់​បាន Pogba ត្រូវ​ហ៊ាន​ចំណាយ​ច្រើន​ជាង១១៣​លាន​ដុល្លារ ឬ​១០០លាន អឺរ៉ូ ពោល​គឺ​ស្មើគ្នា​នឹង​តម្លៃ​ខ្លួន Gareth Bale ដែល​ផ្ទេរ​ទៅ Real Madrid ក្នុង​ឆ្នាំ ២០១៣៕

 

ចុច​អាន៖Pogba ចង់​លេង​ជាមួយ Messi

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal