មើល​កម្មវិធី​ទទួល​ទាន​អាហារ​មហា​គ្រួសារ​កីឡា​ខ្មែរ​ជា​មួយ​​នាយក​រដ្ឋ​មន្ត្រី​

ពិធី​ទទួល​ទាន​​អាហារ​មហា​គ្រួសារ​កីឡា​ខ្មែរ​​ដែល​រៀប​ចំ​ដោយ​សម្តេច​តេជោ​ ហ៊ុន សែន​ សម្រាប់​​អត្តពលិក​កម្ពុជា​ទាំង​អស់​​ត្រូវ​​បាន​រៀប​ចំ​​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​កីឡា​កម្ពុជា​ អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ និង​អបអរសាទរ​ខួប​កំណើត​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី។

 

មើល​កម្មវិធី​ទទួល​ទាន​អាហារ​មហា​គ្រួសារ​កីឡា​ខ្មែរ​ជា​មួយ​​នាយក​រដ្ឋ​មន្ត្រី​ ឯកឧត្តម ថោង ខុន

 

តាម​​ផែន​ការ​ដែល​បាន​កំណត់​​គឺ​វេលា​ម៉ោង​​២​រសៀល​​អត្តពលិក​ទាំង​អស់​ដែល​មាន​​ចំនួន​​៣៤០០​នាក់​ត្រូវ​ជួប​ជុំ​គ្នា​នៅ​ពហុកីឡដ្ឋាន​ជាតិ ​ថ្ងៃ​ទី​៤​ ខែ​មេសា ឆ្នាំ​២០១៦។ រថយន្ត​ក្រុង​​ចំនួន​​៤០​គ្រឿង​ត្រូវ​បាន​បែង​ចែក​ជា​​២​ដំណាក់​កាល​សម្រាប់​​ដឹក​អត្តពលិក​ទាំង​អស់​ទៅ​កោះ​ពេជ្រ។ មន្ត្រី​រាជ​រដ្ឋាភិបាល​​ទៅ​ដល់​កោះ​ពេជ្រ​​ម៉ោង​៤​រសៀល​ និង​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ទៅ​ដល់​កោះ​ពេជ្រ​​វេលា​ម៉ោង​ម៉ោង​៥​ល្ងាច។ បន្ទាប់​ពី​ជុំ​គ្នា​ហើយ​ត្រូវ​គោរព​ទង់​ជាតិ​ខ្មែរ​ មតិ​សំណេះសំណាល់​របស់​សម្តេច​ ហ៊ុន សែន​ និង​ពិធី​ជូន​បាច់​ផ្កា​ដល់​នាយក​រដ្ឋ​មន្ត្រី​​ មុន​ពេល​ពិធី​ទទួល​ទាន​អាហារ​ចាប់​ផ្តើម។

 

ឯកឧត្តម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា អត្តពលិក​ទាំង​អស់​​ក្នុង​នោះ​មាន​កីឡាករ​ កីឡា​ការិនី​ និង​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​កីឡា​ទាំង​អស់​នឹង​ត្រូវ​ចែក​ជូន​ប័ណ្ណ​សំគាល់​ខ្លួន​​មុន​ពេល​ឡើង​រថយន្ត​។ អត្តពលិក​ណា​ម្នាក់​គ្មាន​ប័ណ្ណ​សំគាល់​ខ្លួន​​ នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​ពិធី​ជប់​លៀង​​បាន​ឡើយ។ ប្រសិន​បើ​អត្តពលិក​ណា​ម្នាក់​បាត់​ប័ណ្ណ​សំគាល់​ខ្លួន​ ត្រូវ​រាយការណ៍​ទៅ​អ្នក​ទទួល​ខុស​ត្រូវ​តាម​សហព័ន្ធ​នីមួយ​ៗ​ដើម្បី​យក​ប័ណ្ណ​សំគាល់​ខ្លួន​ថ្មី។

 

ឯកឧត្តម​បញ្ជាក់​ទៀត​ថា​ អត្តពលិក​ណា​ចេញ​ដំណើរ​ដោយ​រថយន្ត​ណា​ ត្រូវ​ត្រឡប់​មក​វិញ​ដោយ​រថយន្ត​នោះ​តាម​លំដាប់​លំដោយ​ ដូច្នេះ​មាន​ន័យ​ថា អ្នក​ចេញ​ដំណើរ​ទៅ​មុន​គឺ​ជើង​ទី​១​ត្រូវ​មក​វិញ​មុន​គេ​នៅ​ជើង​ទី​១​ដែរ​ ខណៈ​អ្នក​ចេញ​ដំណើរ​ក្រោយ​ត្រូវ​ត្រឡប់​មក​វិញ​ក្រោយ​ដែរ។ កម្មវិធី​នេះ​មិន​អនុញ្ញាត​ឲ្យ​​​នរណា​ម្នាក់​ធ្វើ​ដំណើរ​ទៅ​ដោយ​ខ្លួន​ឯង ឬ​ចេញ​មក​មុន​ឡើយ​ ទោះ​បី​ជា​ថ្នាក់​ដឹក​នាំ ឬ​ក៏​មន្ត្រី​រាជ​ការ​ក៏​ដោយ។​​

 

ឯកឧត្តម​ ថោង ខុន​ ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ថ្មី​ទៀត​សម្រាប់​កម្ពុជា​ ពី​ព្រោះ​កន្លង​មក​មិន​ដែល​មាន​​ថ្នាក់​ដឹក​នាំ​កំពូល​កម្ពុជា​ណា​ម្នាក់​រៀប​ចំ​ជួប​ជុំ​មហាគ្រួសារ​កីឡា​ខ្មែរ​​បែប​នេះ​ទេ។

 

ពិធី​ទទួល​ទាន​អាហារ​ជា​មហា​គ្រួសារ​កីឡា​ខ្មែរ​នេះ​​រៀប​ចំ​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​​ដល់​អត្តពលិក​កម្ពុជា​ដើម្បី​ឆ្ពោះ​ទៅ​ស៊ីហ្គេម​២០២៣​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ កម្មវិធី​នេះ​ក៏​ដើម្បី​អបអរ​ខួប​កំណើត​របស់​សម្តេច​ ហ៊ុន សែន និង​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ផង​ដែរ។

ការ​ចេញ​ដំណើ​ជើង​ទី​១ ម៉ោង​ ២:៣០​នាទី​រសៀល​​
រថយន្ត​លេខ​ ១-៥៖ ដឹក​ អត្តពលិកម្ម​ ហែល​ទឹក​ តេក្វាន់ដូ​
រថយន្ត​លេខ​ ៦-១០៖ ក្រុម​កីឡា​បាល់ទាត់
រថយន្ត​លេខ ១១-១៥៖ ក្រុម​កីឡា​បាល់ទាត់​
រថយន្ត​លេខ ១៦-២០៖ ក្រុម​កីឡា​បាល់ទាត់​ កូន​ឃ្លី​លើ​តុ​ បាល់​ឱប​ កីឡា​ហោះហើរ​
រថយន្ត​លេខ ២១-២៥៖ ក្រុម​កីឡា​បាល់បោះ​ បាល់ទះ​
រថយន្ត​លេខ ២៦-៣០៖ ក្រុម​កីឡា​កាយ​សម្ពន្ធ​ តេក្វាន់ដូ ITF កីឡា​ជិះ​ស្គី​ បាញ់​កាំភ្លើង​ ទ្រីយ៉ាថ្លុង​
រថយន្ត​លេខ ៣១-៣៥៖ ក្រុម​កីឡា​ប្រដាល់​
រថយន្ត​លេខ ៣៦-៤០៖ ក្រុម​កីឡា​ប្រដាល់​ ប៉េតង់​ បេស្ប៉ល់​ អុក​

 

ការ​ចេញ​ដំណើរ​ជើង​ទី​២ វេលា​ម៉ោង​ ៣:០០​នាទី​រសៀល​៖
រថយន្ត​លេខ​ ១-៥៖ ក្រុម​កីឡា​ចំបាប់​ ប្រណាំង​ទូក​ គុន​ដាវ​ កូន​បាល់​ ប្រណាំង​កង់​ វាយ​សី​ កូន​ហ្គោល​ ទូក​ក្តោង​
រថយន្ត​លេខ​ ៦-១០៖ ក្រុម​កីឡា​យូដូ​ ជិះ​សេះ​ ហុកគី​ ល្បុក្កតោ​
រថយន្ត​លេខ ១១-១៥៖ ក្រុម​កីឡា​វ៉ូស៊ូ​ ទាញ​ព្រ័ត្រ​ វ៉ូវីណាម​ តុងហ្គីលម៉ូដូ​ បញ្ចសីលា​
រថយន្ត​លេខ ១៦-២០៖ មន្ត្រី​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​​
រថយន្ត​លេខ ២១-២៥៖ ​ក្រុម​សីប៉ាក់តាក្រ​ កីឡា​រាំ​ កាំប៉ូ​ ហាប់គីដូ​ យានយន្ត​
រថយន្ត​លេខ ២៦-៣០៖ ការ៉ាតេដូ​ អេឡិចត្រូនិក គុន​ខ្មែរ​អន្តរជាតិ​ ឡើង​ភ្នំ​​
រថយន្ត​លេខ ៣១-៣៥៖ ក្រុម​កីឡា​ប៉ារ៉ាឡាំពិក​ ស្បេស្យាល់​ អ្នក​សារព័ត៌មាន​
រថយន្ត​លេខ ៣៦-៤០៖ ក្រុម​កីឡា​ក្រសួង​មហា​ផ្ទៃ​ ខេមរភូមិន្ទ​ អ្នក​កីឡា​វ័យ​ចាស់​ អគ្គនាយក​កីឡា​ មជ្ឈមណ្ឌល​ CNE មិត្ត​សំឡាញ់​

 

អ្វី​ដែល​ពិសេស​ទៀត​នោះ​ ក្នុង​ពិធី​មហា​គ្រួសារ​កីឡា​ខ្មែរ​នេះ​មាន​តារា​ចម្រៀង​ល្បី​ៗ​​ច្រៀង​កំដរ​ និង​​មាន​​កន្លែង​សម្រាប់​រាំ​កម្សាន្ត​ជា​ច្រើន​ទៀត​ផង ពី​ព្រោះ​កន្លែង​ធំ​ជា​ច្រើន​សាល​ទៀត​ផង៕

មើល​កម្មវិធី​ទទួល​ទាន​អាហារ​មហា​គ្រួសារ​កីឡា​ខ្មែរ​ជា​មួយ​​នាយក​រដ្ឋ​មន្ត្រី​

 

មើល​កម្មវិធី​ទទួល​ទាន​អាហារ​មហា​គ្រួសារ​កីឡា​ខ្មែរ​ជា​មួយ​​នាយក​រដ្ឋ​មន្ត្រី​

 

មើល​កម្មវិធី​ទទួល​ទាន​អាហារ​មហា​គ្រួសារ​កីឡា​ខ្មែរ​ជា​មួយ​​នាយក​រដ្ឋ​មន្ត្រី​

 

មើល​កម្មវិធី​ទទួល​ទាន​អាហារ​មហា​គ្រួសារ​កីឡា​ខ្មែរ​ជា​មួយ​​នាយក​រដ្ឋ​មន្ត្រី​

 

មើល​កម្មវិធី​ទទួល​ទាន​អាហារ​មហា​គ្រួសារ​កីឡា​ខ្មែរ​ជា​មួយ​​នាយក​រដ្ឋ​មន្ត្រី​

 

មើល​កម្មវិធី​ទទួល​ទាន​អាហារ​មហា​គ្រួសារ​កីឡា​ខ្មែរ​ជា​មួយ​​នាយក​រដ្ឋ​មន្ត្រី​

 

អត្ថបទ៖ ជាន ចាន់រ៉ា​