Navas ថា​ MSN ​របស់ Barca ខ្លាំង​ស្មើ​គ្នា​ ​មួយ​ណា​ក៏​គ្រោះ​ថ្នាក់​ដែរ

Keylor Navas អ្នកចាំទី​ដៃ​ស្អិត​របស់​ក្រុម​ Real Madrid យល់​ថា តារា​ឆ្នើម​ក្រុម​ FC Barcelona ទាំង​៣​គឺ Lionel Messi, Luis Suarez និង​ Neymar គឺ​មាន​សមត្ថភាព​ខ្លាំង​ដូច​គ្នា ហើយ​កីឡាករ​មួយ​ណា ក៏​គ្រោះ​ថ្នាក់​ដែរ ​សម្រាប់​ក្រុម​ស្ដេច​ស​ ពេល​ប៉ះ​គ្នា​ថ្ងៃ​សៅរ៍​ស្អែក​នេះ។

 

Navas ថា​ MSN ​របស់ Barca ខ្លាំង​ស្មើ​គ្នា​ ​មួយ​ណា​ក៏​គ្រោះ​ថ្នាក់​ដែរ

 

អ្នកចាំទី​ជម្រើស​ជាតិ​កូស្តារីកា វ័យ​២៩​ឆ្នាំ​រូប​នេះ បាន​និយាយ​ក្នុង​សន្និសីទកាសែត​ម្សិល​​មិញ ​មុន​​ត្រូវ​ប្រឈម​មុខ​ជាមួយ​ MSN ​ថា៖ “ខ្ញុំ​មិន​អាច​ប្រាប់​អ្នក​បាន​ទេ​ថា មួយ​ណា​ក្នុង​ចំណោម​ពួកគេ​ទាំង​៣​នាក់ គ្រោះ​ថ្នាក់​បំផុត។ យើង​ត្រូវ​តែ​​គោរព​ដល់​ពួកគេ​ និង​ញញើត​​សមត្ថភាព​ពួកគេ​ទាំង​​អស់ ដូច្នេះ​យើង​ត្រូវ​តែ​ប្រយ័ត្ន​បំផុត​ចំពោះ​ពួក​គេ (MSN)។ យើង​ក៏​​មាន​សមត្ថភាព ​ហើយ​យើង​​ក៏​សម្លឹង​ឃើញ​ឱកាស​ល្អ ដើម្បី​យក​ឈ្នះ​ពួកគេ​ផង​ដែរ”។

 

Navas ថា​ MSN ​របស់ Barca ខ្លាំង​ស្មើ​គ្នា​ ​មួយ​ណា​ក៏​គ្រោះ​ថ្នាក់​ដែរ

 

Real ​បច្ចុប្បន្ន​នៅ​ក្រោម​​​ក្រុម​ Barca ​ដែល​ឈរ​នៅ​កំពូល​តារាង​ La Liga ចំនួន​១០​ពិន្ទុ ខណៈ​ដែល​ការ​ប្រកួត នៅ​សល់​តែ​៨​ប្រកួត​ទៀត​ប៉ុណ្ណោះ នឹង​បញ្ចប់​រដូវ​កាល។ បន្ទាប់​ពី​ប៉ះ​គ្នា កាល​ខែ​វិច្ឆិកា Real ចាញ់​ Barca ៤-០ ក្រុម​របស់​លោក​ Zinedine Zidane ​គ្រោង​​នឹង​សង​សឹក​ក្រុម​អ្នក​មាន​បុណ្យ​វិញ នៅ​យប់​ស្អែក វេលា​ម៉ោង​០១:៣០​​នាទី​រំលង​អាធ្រាត្រ៕

 

ចុះ​ប្រិយ​មិត្ត​ជឿ​ថា Navas អាច​បិទ​ MSN មិន​ឲ្យ​ស៊ុត​​ចូល​បាន ឬ​អត់?

 

-ចុចអាន៖ Ramos ​ប្ដេជ្ញា​សង​សឹក​ Barca ក្រោយ​ត្រឡប់​ហ្វឹកហាត់​បាន​​វិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Marca