ក្មេង​តូច​២​ឆ្នាំ​​ដែល​គ្រួសារ​បោះ​បង់​ចោល​​ ពេល​នេះ​​មាន​សុខភាព​​ល្អ​ប្រសើរ​​ជាង​មុន​ឆ្ងាយ​

ក្មេង​ប្រុស​តូច​​​ជនជាតិ​​នីហ្សេរីយ៉ា​​​ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​រំជួល​ចិត្ត​អាណិត​​ ដោយ​​​កុមារា​អាយុ​​ទើប​តែ​​២​ឆ្នាំ​​ត្រូវ​​គ្រួសារ ​​ចោទ​ថា​ជា​ធ្មប់ ​​​និង​បោះ​បង់​ចោល​​​​​​តាម​ផ្លូវ​ ទុក​ឲ្យ​ស្លាប់ ពេល​នេះ​​​មាន​សុខភាព​ល្អ​ប្រសើរ​​​​​​​​​​​​ខុស​ពី​មុន​ឆ្ងាយ​។ នេះ​បើ​តាម​ការ​បង្ហាញ​របស់​​​ក្រុម​អ្នក​ជួយ​សង្គ្រោះ។

 

ក្មេង​តូច​២​ឆ្នាំ​​ដែល​គ្រួសារ​បោះ​បង់​ចោល​​ ពេល​នេះ​​មាន​សុខភាព​​ល្អ​ប្រសើរ​​ជាង​មុន​ឆ្ងាយ​
 

តាម​សារព័ត៌មាន​ Daily Mail កុមារា​ខាង​លើ​​ដែល​​ត្រូវ​បាន​​អ្នក​ធ្វើ​ការ​ផ្នែក​សប្បុរស​ធម៌​​​ម្នាក់​នៅ​​ប្រទេស​អាហ្វ្រិក គឺ​អ្នក​ស្រី​ជន​ជាតិ​ដាណឺម៉ាក​ ​Anja Ringgren Loven ​ ប្រទះ​ឃើញ​តាម​ផ្លូវ​ កាល​ពី​ថ្ងៃ​​ទី ៣១ មករា​កន្លង​ទៅ។ អ្នក​ស្រី​​​បាន​រក​ឃើញ​ថា ​​​​គេ​មាន​រូប​កាយ​ស្គម​ស្គាំង គ្មាន​ស្លៀក​ពាក់​ខោ​អាវ កើត​ព្រូន ​ខ្វះ​ឈាម​ខ្សោយ​​ហៀប​​នឹង​ស្លាប់ បន្ទាប់​ពី​រស់​​នៅ​ដោយ​​អាហារ​​សេស​សល់​ចោល​​ពី​​អ្នក​ដំណើរ​​​​​ដែល​បាន​ដើរ​កាត់​​​ឲ្យ រយៈ​ពេល​ ៨ ខែ។

 

ក្រោយ​ដឹង​ពី​ស្ថានភាព​​ក្មេង​​​​ អ្នក​ស្រី​ Loven ​បាន​​ផ្ដល់​ទឹក​និង​ចំណី​អាហារ​ដល់​ក្មេង​ប្រុស​​ញ៉ាំ​  រួច​យក​​​ភួយ​​​​រុំ​ឲ្យ​ និង​នាំ​គេ​យក​ទៅ​មន្ទីរពេទ្យ​នៅ​ជិត​បំផុត​ដើម្បី​ទៅ​ព្យាបាល។ ក្រោម​ការ​ជួយ​​ជ្រោមជ្រែង​មើល​ថែ​ពី​អ្នក​ស្រី Loven ហើយ​​​​​​ជំនួយ​សប្បុរសធម៌​​​ពី​ជុំ​វិញ​ពិភព​លោក​ចំនួន​១​លាន​ដុល្លារ​​​​សម្រាប់​ជួយ​ដល់​​ ក្មេង​ប្រុស​​​​​​និង​ការ​ព្យាបាល​របស់​គេ។

 

​​​អ្នក​ស្រី Loven ​ជា​​​ស្ថាបនិក ​នៃ​អង្គការ​​ជួយ​​​ការ​អប់រំ​និង​​ការ​អភិវឌ្ឍ​​កុមារ​​អាហ្វ្រិក ដែល​បង្កើត​ឡើង​​បាន​បី​ឆ្នាំ​​​​មក​ហើយ ដើម្បី​ជួយ​កុមារ​អាហ្វ្រិក​​ ដែល​រង​គ្រោះ​ដោយ​​ការ​ចោទ​ថា ជា​ធ្មប់។ អ្នក​ស្រី​ Loven​ បាន​ដាក់​ឈ្មោះ​​ឲ្យ​ក្មេង​ប្រុស​​​​ថា ”Hope” ហើយ​ត្រឹម​រយៈ​ពេល​៨​សប្ដាហ៍​ក្រោយ​មក Hope មាន​សុខភាព​ល្អ​​ ឡើង​ទម្ងន់​ ញញឹម​រួស​រាយ​​​​និង​​អាច​ទៅ​លេង​ជា​មួយ​ក្មេង​ៗ​ដទៃ​ទៀត​ផង។

 

ក្មេង​តូច​២​ឆ្នាំ​​ដែល​គ្រួសារ​បោះ​បង់​ចោល​​ ពេល​នេះ​​មាន​សុខភាព​​ល្អ​ប្រសើរ​​ជាង​មុន​ឆ្ងាយ​
 

រហូត​មក​ដល់​ពេល​នេះ គេ​អាច​ឃើញ​ Hope មាន​សុខភាព​ល្អ​ខុស​ពី​សភាព​របស់​គេ​ពី​មុន​ឆ្ងាយ ហើយ​​អ្នក​ស្រី​ Loven បាន​ឲ្យ​ដឹង​ថា Hope “ពិត​ជា​រីករាយ​​ក្នុង​ជីវិត​របស់​គេ​​ណាស់​ឥលូវ​នេះ”។

 

គួរ​បញ្ជាក់​ដែរ​ថា កុមារ​​​​តូច​ៗ​ជា​ច្រើន​ពាន់​នាក់​ នៅ​​តាម​តំបន់​​មួយ​ចំនួន​នៃ​ប្រទេស​​នីហ្សេរីយ៉ា បាន​រង​គ្រោះ​​ដោយ​សារ ការ​ចោទ​ប្រកាន់​​ជា​ធ្មប់​ ដោយ​ត្រូវ​​បោះ​បង់​ចោល រង​ការ​ធ្វើ​ទារុណកម្ម​និង​​ពេល​ខ្លះ​ត្រូវ​បាន​សម្លាប់​​​​ចោល​ទៀត​ផង៕

ក្មេង​តូច​២​ឆ្នាំ​​ដែល​គ្រួសារ​បោះ​បង់​ចោល​​ ពេល​នេះ​​មាន​សុខភាព​​ល្អ​ប្រសើរ​​ជាង​មុន​ឆ្ងាយ​
ក្មេង​តូច​២​ឆ្នាំ​​ដែល​គ្រួសារ​បោះ​បង់​ចោល​​ ពេល​នេះ​​មាន​សុខភាព​​ល្អ​ប្រសើរ​​ជាង​មុន​ឆ្ងាយ​
ក្មេង​តូច​២​ឆ្នាំ​​ដែល​គ្រួសារ​បោះ​បង់​ចោល​​ ពេល​នេះ​​មាន​សុខភាព​​ល្អ​ប្រសើរ​​ជាង​មុន​ឆ្ងាយ​
ក្មេង​តូច​២​ឆ្នាំ​​ដែល​គ្រួសារ​បោះ​បង់​ចោល​​ ពេល​នេះ​​មាន​សុខភាព​​ល្អ​ប្រសើរ​​ជាង​មុន​ឆ្ងាយ​
ក្មេង​តូច​២​ឆ្នាំ​​ដែល​គ្រួសារ​បោះ​បង់​ចោល​​ ពេល​នេះ​​មាន​សុខភាព​​ល្អ​ប្រសើរ​​ជាង​មុន​ឆ្ងាយ​
ក្មេង​តូច​២​ឆ្នាំ​​ដែល​គ្រួសារ​បោះ​បង់​ចោល​​ ពេល​នេះ​​មាន​សុខភាព​​ល្អ​ប្រសើរ​​ជាង​មុន​ឆ្ងាយ​
ក្មេង​តូច​២​ឆ្នាំ​​ដែល​គ្រួសារ​បោះ​បង់​ចោល​​ ពេល​នេះ​​មាន​សុខភាព​​ល្អ​ប្រសើរ​​ជាង​មុន​ឆ្ងាយ​
ក្មេង​តូច​២​ឆ្នាំ​​ដែល​គ្រួសារ​បោះ​បង់​ចោល​​ ពេល​នេះ​​មាន​សុខភាព​​ល្អ​ប្រសើរ​​ជាង​មុន​ឆ្ងាយ​
 

ចុចអាន៖ ក្មេង​ប្រុស​​២​ឆ្នាំ​​ដ៏​ស្គមស្គាំង​​ មាន​អ្នក​សង្គ្រោះ ​ក្រោយ​ត្រូវ​​គ្រួសារ​​បោះ​បង់​ចោល ដោយ​ចោទ​ថា​​ធ្មប់

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail ​​​​​​​​​​​​​​​​