ពិការ​ដៃ​សងខាង​​ ​តែ​​ប្រើ​ជើង​​​​ឲ្យ​​ចំណី​មាន់​រហូត​​​បើក​​កសិដ្ឋាន

​​បុរស​​ពិការ​ដៃ​​សងខាង​​​​​ម្នាក់​ ​បាន​ធ្វើ​​ឲ្យ​​គ្រប់​គ្នា​គោរព​កោត​សរសើរ ​​ក្រោយ​រូប​ថត​​​​រៀប​​រាប់​ពី​​​ការ​ចិញ្ចឹម​​មាន់​​​​ ដោយ​​ប្រើ​​ជើង​​​​ដាក់​ចំណី​ឲ្យ​មាន់​របស់​​គាត់​​​​ត្រូវ​បាន​គេ​បង្ហោះ​​​ និង​ចែក​​ចាយ​​ពេញ​អ៊ីនធឺណិត​ចិន​​ ​កាល​ពី​​ថ្ងៃ​ទី ៣០ខែ​​មីនា​កន្លង​ទៅ។

 

ពិការ​ដៃ​សងខាង​​ ​តែ​​ប្រើ​ជើង​​​​ឲ្យ​​ចំណី​មាន់​រហូត​​​បើក​​កសិដ្ឋាន

បុរស​​​វ័យ​ ​២៧​ឆ្នាំ​រូប​នេះ​​មាន​ឈ្មោះ​  Wu Xiaofan ​​រស់​នៅ​​ក្នុង​ភូមិ Yanshou ​ទីក្រុង​ឆុងឈីង​​ ភាគ​​និរតី​​​ប្រទេស​ចិន ​និង​បាន​បើក​​កសិដ្ឋាន​​​ចិញ្ចឹម​មាន់​​មួយ​កន្លែង​​ជា​មួយ​ប្រពន្ធ Wu Jinping តាំង​ពី​ឆ្នាំ ២០១០។ ​​​អ្នក​ទាំង​ពីរ​​បាន​ស្គាល់​ និង​ស្រលាញ់​​គ្នា​​​ តាមរយៈ​​ប្រព័ន្ធ​អ៊ីនធឺណិត និង​បាន​​ដឹក​ដៃ​​គ្នា​​​ចូល​រោង​​ការ​​ស្រប​ច្បាប់។ ​ក្រោយភ្ជាប់​​សាច់​ឈាម​​​ជា​ប្ដី​ប្រពន្ធ ​អ្នក​ទាំង​​ពីរ​​​​បាន​ខិត​ខំ​ប្រឹង​ប្រែង​​យ៉ាង​ខ្លាំង​ក្នុង​របរ​ចិញ្ចឹម​ជីវិត ដោយ​មិន​ខ្លាច​នឿយ​ហត់​។ ​​​​​​​​​​​​​

 

​ទោះ​បី​ជា​​កសិដ្ឋាន​​​មើល​ទៅ​តូច ​​​​​ពួកគាត់​​លក់​មាន់​​បាន​​​ប្រាក់​​ជាង​ ២៣ ០០០​ដុល្លារ​អាមេរិក​​កាល​ក្នុង​ឆ្នាំ ២០១៣។ ​​បន្ថែម​​លើ​នេះ​ ​គូស្នេហ៍​​​រួសរាយ​ខាង​លើ​​ បាន​​ដើរ​បង្ហាត់​​បង្ហាញ​ដល់​គ្រួសារ​​ក្រីក្រ​​​ជាច្រើន​​ទៀត​​​ក្នុង​ភូមិ​​​​ ពី​​វិធី​សាស្ត្រ​​​​​ចិញ្ចឹម​​មាន់​​​​​​​​ផងដែរ​​៕

 

ពិការ​ដៃ​សងខាង​​ ​តែ​​ប្រើ​ជើង​​​​ឲ្យ​​ចំណី​មាន់​រហូត​​​បើក​​កសិដ្ឋាន

 

 

ពិការ​ដៃ​សងខាង​​ ​តែ​​ប្រើ​ជើង​​​​ឲ្យ​​ចំណី​មាន់​រហូត​​​បើក​​កសិដ្ឋាន

 

 

ពិការ​ដៃ​សងខាង​​ ​តែ​​ប្រើ​ជើង​​​​ឲ្យ​​ចំណី​មាន់​រហូត​​​បើក​​កសិដ្ឋាន

 

ចុចអាន៖ គ្រូ​ពិការ​ដៃ​សងខាង ​ចំណាយ​ពេល​ជាង ២៦​ឆ្នាំ​តស៊ូ​បង្រៀន​សិស្ស​​ដោយ​ដីស​

ចុចអាន៖ ​ពិការ​​ដៃ​​សងខាង​​​​អាច​​​ប្រើ​ម្រាម​ជើង​​​​​និពន្ធ​សៀវភៅ​​បាន ៤ក្បាល

ចុចអាន៖ ក្មេង​ប្រុស​ពិការ​ដៃ​សង​ខាង ​​នៅ​តែរៀន​ពូកែ​ពេល​ចូល​​​សាកល​វិទ្យាល័យ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖​​​​ People’s Daily