មានលទ្ធភាព​បញ្ជូន​កូន​ទៅ​រៀន​ នៅ​មហាវិទ្យាល័យ ​ដោយសារ​បរ​ធ្វើ​នំ​បញ្ចុក

មានលទ្ធភាព​បញ្ជូន​កូន​ទៅ​រៀន​ នៅ​មហាវិទ្យាល័យ ​ដោយសារ​បរ​ធ្វើ​នំ​បញ្ចុក

 

ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ត្រូវការ​កុម្ម៉ង់​នំ​បញ្ចុក​សម្រាប់​ក្នុង​ពិធីបុណ្យ​ផ្សេង​ៗ​នោះ ​ពួកគាត់​មិន​ពិបាក​ទេ ព្រោះ​ក្នុង​ភូមិ​ត្រាំ​ ទាំងមូល​មាន​អ្នកធ្វើ​នំ​បញ្ចុក​គោក​លក់​ដល់​ទៅជិត ២០គ្រួសារ ​ឯណោះ។

 

មានលទ្ធភាព​បញ្ជូន​កូន​ទៅ​រៀន​ នៅ​មហាវិទ្យាល័យ ​ដោយសារ​បរ​ធ្វើ​នំ​បញ្ចុក

 

លោក​ ម៉ាង ​ផន​ អាយុ ៦៥ ឆ្នាំ ​និង​ អ្នក​ស្រី ញឹម ភាព ជា​ភរិយា ប្រកប​របរ​ធ្វើ​នំ​បញ្ចុក​គោក​លក់​តាំងពី​ឆ្នាំ ១៩៩០ មក​ម្ល៉េះ​ ហើយ​កាលនោះ​នំ​បញ្ចុក​មួយ​គីឡូ​តម្លៃ​តែ ៧០០ រៀល ​ប៉ុណ្ណោះ​ ខណៈ​បច្ចុប្បន្ន​មានតម្លៃ ១ ៥០០ រៀល។

 

លោក​ ផន និយាយ​ថា៖ “ចាប់​ធ្វើ​នំ​លក់​ដោយសារ​ខ្វះខាត​លុយកាក់​ផ្គត់ផ្គង់​គ្រួសារ​ និង​ការសិក្សា​របស់​កូន ៦នាក់​កំពុង​នៅ​រៀន​វិទ្យាល័យ។ លក់​លើកដំបូង​នៅ​ផ្សា​តាកែវ​ដាច់ អស់ ២០ ទៅ ៣០ គីឡូក្រាម ​ក្នុង​មួយថ្ងៃ។ ក្រោយមក​ក៏​មាន​ម៉ូយ​កុម្ម៉ង់​តាម​ពិធីបុណ្យ​ផ្សេង​ៗ ធ្វើអោយ​ការ​លក់​របស់​គាត់​កើន​ឡើង​ដល់ ៥០០ ទៅ ១ ០០០ គីឡូក្រាម ​ក្នុង ១ ថ្ងៃ ​ក៏មាន។

 

លោក​បន្ថែម​ថា​ ពីមុន​ប្រើប្រាស់​ឧបករណ៍​បូរាណ​ចំណាយ​ពេលវេលា​ច្រើន​ផលិត​បាន​តិច​តែ​ពេលនេះ​មាន​ម៉ាស៊ីន ១ ត្បាល់​កិនម្សៅ ឆ្នាំង​សម្រាប់​រោយ​នំ​អាច​ធ្វើ ១ថ្ងៃ​ប៉ុន្មាន​ក៏បាន​ដែរ​ ដែល​ត្រូវ​ចំណាយ​សរុប​ប្រមាណ​ជា ៥០០ ដុល្លារ​ប៉ុណ្ណោះ។

 
មានលទ្ធភាព​បញ្ជូន​កូន​ទៅ​រៀន​ នៅ​មហាវិទ្យាល័យ ​ដោយសារ​បរ​ធ្វើ​នំ​បញ្ចុក

 

មានលទ្ធភាព​បញ្ជូន​កូន​ទៅ​រៀន​ នៅ​មហាវិទ្យាល័យ ​ដោយសារ​បរ​ធ្វើ​នំ​បញ្ចុក

 

សព្វថ្ងៃនេះ ​កូន​ៗ​ទាំងអស់​រៀន​ចប់​មហាវិទ្យាល័យ​ និង​មាន​ការងារ​ធ្វើ​អស់ហើយ។ កូន​ទី ១ និង​ទី ៥ ធ្វើការ​នៅ​ប្រា​សាក់​ ចំណែក​កូន​ទី ៤ ធ្វើការ​ឥណទាន​ក្រេឌីត។ ឯ​កូនស្រី មានមុខ​របរ​លក់​បាយ​នៅមុខ​ផ្ទះ​មាន​ចំណូល​សមរម្យ​ដែរ។

 

លោក ​ប៉ៃ សាញ់ ជា​អ្នកជិតខាង​ម្នាក់​បាន​ប្រាប់​ថា ​គ្រួសារ​គាត់​ក៏​ជា​អ្នកធ្វើ​នំ​បញ្ចុក​គោក​លក់​ដែរ។ តែ​គាត់​ទទួល​ធ្វើ​អោយ​ម៉ូយ​ប៉ុណ្ណោះ ​ដោយ​ក្នុង ១ ថ្ងៃ​គាត់ ២០០ គីឡូក្រាម​ជាប្រចាំ។ គាត់​បាន​ប្រាប់​ថា “ ជាមួយ​មុខរបរ​នេះ​ខ្ញុំ​មាន​ជីវភាព​រស់នៅ​សមរម្យ ហើយ​អាច​បញ្ជូន​កូន​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​បាន ដោយ​កូនច្បង​ម្នាក់​បាន​ប្រលង​ជាប់​ជា​គ្រូបង្រៀន។

 
មានលទ្ធភាព​បញ្ជូន​កូន​ទៅ​រៀន​ នៅ​មហាវិទ្យាល័យ ​ដោយសារ​បរ​ធ្វើ​នំ​បញ្ចុក
 

មានលទ្ធភាព​បញ្ជូន​កូន​ទៅ​រៀន​ នៅ​មហាវិទ្យាល័យ ​ដោយសារ​បរ​ធ្វើ​នំ​បញ្ចុក
 

មានលទ្ធភាព​បញ្ជូន​កូន​ទៅ​រៀន​ នៅ​មហាវិទ្យាល័យ ​ដោយសារ​បរ​ធ្វើ​នំ​បញ្ចុក

 

អត្ថបទ៖ ជិន វេន